Connect with us

ព័ត៌មានអន្ដរជាតិ

​រដ្ឋាភិបាល​ថៃ​ដោះលែង​អតីតរដ្ឋមន្ត្រី​ពាណិជ្ជកម្មដែលជាប់​ទោស​ក្នុង​រដ្ឋាភិបាល​លោក​ប្រាយុធ​

បានផុស

នៅ

​ប្រព័ន្ធ​យុត្តិធម៌​របស់​រដ្ឋាភិបាល​ថៃ​​​​​​របស់​លោកស្រី ​ផែថង​ថាន ស៊ីណាវ៉ាត្រា  បាន​ដោះ​លែង​​អតី​​ត​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​​ លោក Boonsong Teriyapirom ​​​ក្នុង​​រដ្ឋាភិបាល​របស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ​ (Yingluck Shinawatra) ជុំវិញ​សំណុំ​រឿងទិញ​​​​​ស្រូវ​​ពី​កសិករ​ក្នុង​តម្លៃ​ថ្លៃ​ដែលរដ្ឋាភិបាល​យីងឡាក់ បាន​ដាក់​ចេញ​ក្រោយ​ឡើង​កាន់​អំណាច​កាល​ឆ្នាំ​២០១១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋាភិបាល​របស់​លោក ប្រាយុធ ចាន់​អូចា បានធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​​របស់​លោកស្រី យីង​ឡាក់ នៅ​ក្នុងឆ្នាំ​២០១៤ ហើយ​​បាន​កាត់ទោស​​មន្ត្រី​ស្និទ្ធ​របស់​​ក្រុម​គ្រួសារ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលត្រូវ​បាន​​ទម្លាក់​ចេញ​ពី​អំណាច​ដោយ​រដ្ឋប្រហារ​កាល​ឆ្នាំ​២០០៦។

អតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម Boonsong Teriyapirom ដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៤៨ឆ្នាំក្នុងឆ្នាំ ២០១៧ សម្រាប់តួនាទីរបស់គាត់នៅក្នុងកិច្ចព្រមព្រៀង​ស្រូវ​អង្ករដែល​រដ្ឋាភិបាល​លោក ប្រាយុធ​ ចោទ​ថា «ក្លែងក្លាយ» ក្នុងអំឡុងពេល​នៃ​ការកាន់​អំណាច់​របស់ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា។

​តាមការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ថៃ​ ​អតីត​រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម​រូប​នេះ បានទទួលការលើកលែងទោសដោយអាណិតអាសូរ​នៅ​ថ្ងៃចន្ទនេះ​ ហើយនឹងត្រូវបានដោះលែងពីពន្ធនាគារ។

ដោយ​សារ​ការ​កាត់​បន្ថយ​ទោស​ម្តង​ហើយ​ម្តង​ទៀត Boonsong នឹង​ត្រូវ​នៅ​ក្រៅ​ឃុំ​​ដោយ​ស្ថិត​នៅ​ក្រោម​ការ​តាមដាន​​​រយៈពេល​បី​ឆ្នាំ​និង​ប្រាំ​ខែ។ លោក Boonsong ត្រូវបានគេសន្មត់ថានឹងអនុវត្តទោសដែលនៅសេសសល់របស់គាត់ និង​មាន​សេរីភាព​រហូតដល់ខែមេសា ឆ្នាំ២០២៨៕​

ដោយ រ៉ាន់ រើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

លោក Zelensky ថាអ្នកស្លាប់ក្នុងសង្គ្រាមអ៊ុយក្រែនឈានដល់៤៣០០០នាក់

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

រថយន្ត​ក្រុង​ធ្លាក់​ចូលប្រឡាយ​បណ្តាល​ឲ្យ​ស្លាប់និង​របួស​១៤​នាក់​ ក្នុងទីក្រុង Asyut អេហ្ស៊ីប

ព័ត៌មានជាតិ២៤ នាទីutes មុន

សមត្ថកិច្ច១១៥៩នាក់ នឹងត្រូវដាក់ពង្រាយ ដើម្បីការពារ​សន្តិសុខ សុវត្ថិភាព ក្នុងពិធីបុណ្យសមុទ្រខេត្តកំពត

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

លោក ត្រាំ លើកមេធាវីរបស់គាត់ Alina Habba ធ្វើជាទីប្រឹក្សាប្រធានាធិបតី

ព័ត៌មានជាតិ៣០ នាទីutes មុន

ស្អែក​សម្ដេចធិបតីអញ្ជើញបើកការដ្ឋានសង់មន្ទីរពេទ្យសាកលវិទ្យាល័យតម្លៃជាង៦៦លានដុល្លារមានសមត្ថភាពទទួលអ្នកជំងឺសម្រាក២០០គ្រែ

Sokha Hotels

ព័ត៌មានពេញនិយម