Connect with us

ព័ត៌មានជាតិ

លោក ហែម សុវត្ថិ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកោះសូទិន ផ្ដួចផ្ដើមឱ្យមានការសម្ដែង “ល្ខោនបាសាក់” ជូនពលរដ្ឋទស្សនា

បានផុស

នៅ

លោក ហែម សុវត្ថិ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកោះសូទិន ផ្ដួចផ្ដើមឱ្យមានការរៀបចំសម្ដែងទស្សនីយភាព “ល្ខោនបាសាក់” ជូនប្រជាពលរដ្ឋបានទស្សនាកំសាន្ត  កាលពីរាត្រីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅទីតាំងភូមិកោះថ្មី សួនដើមគរមាត់ទន្លេ ដោយមានការចូលរួមទស្សនាយ៉ាងច្រើនកុះករ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្ទាំងទស្សនីយភាព “ល្ខោនបាសាក់” នេះ នឹងសម្តែងជូនទស្សនាកំសាន្តម្តងទៀតនារាត្រីឆ្លងឆ្នាំ២០២៤ ចូលឆ្នាំ២០២៥ នៅទីតាំងក្នុងវត្តត្នោត។

 លោក ហែម សុវត្ថិ ប្រធានក្រុមការងារបានលើកឡើងថា ដើម្បីធ្វើឱ្យ “ល្ខោនបាសាក់” ដែលបានចាប់កំណើតនៅស្រុកបាសាក់ ខេត្តឃ្លាំងកម្ពុជាក្រោមបានរស់ឡើងវិញ ព្រមទាំងចូលរួមលើកស្ទួយវប្បធម៌ខ្មែរ ជូនបងប្អូនប្រជាពលរដ្ឋបានទស្សនា ជាពិសេសយុវជនជំនាន់ក្រោយបានស្គាល់ និងចូលរួមថែរក្សា។

ម៉្យាងវិញទៀត ការរៀបចំផ្ទាំងទស្សនីយភាពនេះ ក៏ក្នុងន័យចូលរួមអបអរសាទរនូវសមិទ្ធផលកំណាត់ផ្លូវលំមួយខ្សែទៅកាន់កោះថ្មី ស្ថិតនៅ ភូមិ១ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម និងក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំសកល ក្នុងការបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋក្នុងឃុំកោះសូទិន ក្រោមម្លប់សន្តិភាព ដែលមាន សម្តេចតេជោ ជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម