ព័ត៌មានជាតិ
កម្មវិធីផ្តល់អាហារតាមសាលានៅកម្ពុជា ធ្វើឱ្យការចុះឈ្មោះចូលរៀនរបស់សិស្សកើនឡើងដល់ ៩៩ %
ដើម្បីកសាងសង្គមមួយប្រកបដោយភាពធន់ និងលុបបំបាត់ភាពក្រីក្រ, រាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធនានា បានធ្វើការរួមគ្នាយ៉ាងសកម្មដើម្បីដាក់ចេញនូវយុទ្ធសាស្ត្រជាច្រើន សំដៅស្វែងរកដំណោះស្រាយនៃបញ្ហាសង្គមដែលកំពុងកើតមានឡើងទាំងនេះ។
ការផ្តល់អាហារតាមសាលារៀន ជាអន្តរាគមន៍សកលដែលមានលក្ខណៈជាយុទ្ធសាស្ត្រក្នុងការរួមចំណែក ដល់ការកាត់បន្ថយភាពអត់ឃ្លាន និងលុបបំបាត់ភាពក្រីក្រ។ អន្តរាគមន៍នេះ មានគោលបំណងផ្តល់អាហារូបត្ថម្ភ ដល់កុមារនៅតាមសាលារៀនឱ្យទទួលបានការអភិវឌ្ឍពេញលេញ និងរួមចំណែកដល់ការអភិវឌ្ឍមូលធនមនុស្សសម្រាប់អនាគត ឆ្ពោះទៅការកសាងសង្គមមួយប្រកបដោយភាពធន់ និងវិបុលភាព។
ជាក់ស្ដែង ភស្តុតាងនៃការសិក្សាស្រាវជ្រាវនៅកម្ពុជាបានបង្ហាញថា ការផ្ដល់អាហារតាមសាលារៀន ជួយបង្កើនការចូលរៀន រក្សាវត្តមានសិក្សា ពង្រឹងការផ្ចង់ស្មារតីក្នុងម៉ោងសិក្សា និងលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស ជាពិសេសសិស្សស្រី។ ការផ្ដល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ បានរួមចំណែកដល់ការប្រយុទ្ធនឹងការអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភរបស់កុមារ និងអាចជួយធានាឱ្យកុមារ ទទួលបានអាហារដែលមានសារជាតិចិញ្ចឹមគ្រប់គ្រាន់ និងទៀងទាត់។ នេះបើយោងតាមគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា ស្តីពីការផ្តល់អាហារតាមសាលារៀនឆ្នាំ ២០២៤-២០៣៥។
យោងរបាយការណ៍វាយតម្លៃស្តីពី កម្មវិធីផ្ដល់អាហារតាមសាលារៀន បានចង្អុលបង្ហាញពីការចូលរួមចំណែកក្នុងការផ្លាស់ប្តូរជាវិជ្ជមានលើការ ចុះឈ្មោះចូលរៀនរបស់សិស្សកម្ពុជា ដែលនៅឆ្នាំ២០០១ អត្រាចុះឈ្មោះចូលរៀនមានត្រឹមតែ ៨១% និងកើនឡើង រហូតដល់ ៩៨% នៅឆ្នាំ២០១៩ ជាពិសេសតំបន់ជនបទ និងដាច់ស្រយាល។
បន្ថែមពីនេះ សាលារៀនក្នុងស្រុក ដែលទទួលបានការអន្តរាគមន៍លើកម្មវិធីអាហារតាមសាលារៀន បានបង្ហាញលទ្ធផលជាវិជ្ជមានគួរឱ្យកត់សម្គាល់លើគុណភាពអប់រំ ដូចជាការចុះឈ្មោះចូលរៀនរបស់សិស្សមានការកើនឡើងរហូតដល់៩៩,២% អត្រាបញ្ចប់ការសិក្សាកើនឡើងដល់៨៥,៣% និងការកាត់បន្ថយការបោះបង់ការសិក្សាដល់៤.៥% ខណៈសាលារៀន ដែលមិនបានទទួលការអន្តរាគមន៍កម្មវិធីនេះ មានអត្រានៃការចុះឈ្មោះចូលរៀនត្រឹមតែ៩១,២% ការបញ្ចប់ការសិក្សា ៨១,៩% ហើយអត្រានៃការបោះបង់ការសិក្សាមានរហូតដល់៤,៨%។
ដោយមើលឃើញអំពីសារៈសំខាន់នៃការផ្ដល់អាហារតាមសាលារៀន, ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការជាមួយកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ បានចាប់ផ្តើមអនុវត្ត កម្មវិធីផ្ដល់អាហារតាមសាលារៀនតាំងពីឆ្នាំ១៩៩៩ នៅសាលាបឋមសិក្សាចំនួន៦៤ ដែលមានអ្នកទទួលផល ៣៧ ៥០០នាក់ និងបន្តពង្រីកជាបន្តបន្ទាប់ដោយប្រើប្រាស់ស្បៀងដែលផ្គត់ផ្គង់ទាំងស្រុងដោយកម្មវិធីស្បៀង អាហារពិភពលោក ក្នុងគោលបំណងផ្ដល់លទ្ធភាពដល់កុមារមកពីគ្រួសារក្រីក្របានចូលរៀន។
បើទោះជាមានបទពិសោធក្នុងរយៈពេល២០ឆ្នាំ ក្នុងការអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលារៀននៅកម្ពុជា, បញ្ហាប្រឈមមួយចំនួននៅតែជាកង្វល់ និងឧបសគ្គដល់ការធានាប្រសិទ្ធភាពកម្មវិធី ដែលរួមមាន ភាពមិនពេញលេញនៃយន្តការកំណត់តួនាទី ទំនួលខុសត្រូវ កង្វះសង្គតិភាព ក៏ដូចជាកង្វះការកំណត់ស្តង់ដាជាអប្បបរមាន វិធានអនាម័យ
និងសុវត្ថិភាពម្ហូបអាហារ។ បញ្ហាទាំងនេះ ដែលទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជាដាក់ចេញនូវគោលនយោយសម្រាប់ដោះស្រាយឆ្នាំ ២០២៤-២០៣៥។
គួរជម្រាបថា គោលនយោបាយស្តីពីការផ្តល់អាហារតាមសាលារៀន មានចក្ខុវិស័យរួមចំណែកអភិវឌ្ឍមូលធនមនុស្សដោយបំពាក់នូវវិជ្ជាសម្បទា, បំណិនសម្បទា, ចរិយាសម្បទា, និងកាយសម្បទាពេញលេញសំដៅរួមចំណែក កសាងសង្គមកម្ពុជាឱ្យមានការអភិវឌ្ឍប្រកបដោយវិបុលភាព៕
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ