ព័ត៌មានជាតិ
CEO ស្រ្តីវ័យក្មេង ឡេង ដាវី នឹងធ្វើជាវាគ្មិនជជែកពិភាក្សាលើការវិវត្តន៍នៃឧស្សាហកម្មថ្មនៅវៀតណាម
អគ្គនាយិកា ឡេង ដាវី កូនស្រីសេដ្ឋី ឡេង ឬទ្ធី ដែលមានក្រុមហ៊ុនដ៏ធំបំផុតនៅខ្មែរមានជំនួញផ្នែកថ្មម៉ាប និងថ្មក្រានីត នឹងធ្វើបទបង្ហាញនាថ្ងៃ១២ ខែធ្នូ ឆ្នាំ២០២៤ លើប្រធាបទ ASEAN Stone Panel Discussion: The Evolution of the Stone Industry នៅក្នុង Hall2 Saigon មជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាត នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ ក្រៅពីលោកស្រី ឡេង ដាវី ក៏នឹងមានវាគ្មិនដែលមានបទពិសោធន៍ផ្នែកថ្មក្រានីត នឹងធ្វើបទបង្ហាញអ្វីល្អៗដល់អ្នកចូលរួម។

ក្រុមហ៊ុន Rithy Granite Cambodia ទទួលបានការអញ្ជើញពីសំណាក់ Southeast Asia Stone and Tile Exhibition ផ្ទាល់។ នៅឯកាតាំងពិព័រណ៍នោះ Rithy Granite Cambodia នឹងបង្ហាញអំពីសម្ភារៈរ៉ែចុងក្រោយបង្អស់ និងមានការពិភាក្សាស៊ីជម្រៅ ដើម្បីឈានទៅដល់កិច្ចសហការដ៏មានសក្ដានុពល។ CEO ឡេង ដាវី នឹងថ្លែងសុន្ទរកថា នៅថ្ងៃទី១២ ខែធ្នូ វេលាម៉ោង ១០ព្រឹក ពីការចែករំលែក និងការអភិវឌ្ឍន៍ថ្មនៃកម្ពុជា។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Rithy Granite Cambodia និងក្រុមហ៊ុន ឫទ្ធី 2ធ្នូ អ៊ិនវេសមេន ធ្លាប់បានចូលរួមពិព័រណ៍ស្ដីពីការតាំងផលិតផលថ្មជាច្រើនមកហើយ ដូចជាចូលរួមតាំងពិព័រណ៍ចិន-អាស៊ាន លើកទី២១ “The 21th China-ASEAN Expo”ធ្វើឡើងកាលពីថ្ងៃ ២៤-២៧ ខែកញ្ញា ឆ្នាំ ២០២៤ នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិ នាទីក្រុងណានីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន និងព្រឹត្តិការណ៍តាំងបង្ហាញថ្មម៉ាប Marmomac នៅ Verona Stone Fiere ដែលមានទីតាំងនៅអ៊ីតាលីទៀតផង៕




-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល