Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

បានផុស

នៅ

ប្រទេស​ឥណ្ឌូណេ​ស៊ី និងកាណាដា ​រំពឹង​ថា​នឹង​រួម​គ្នា​​ទម្លាក់ចោលនូវ​របាំង​ពាណិជ្ជកម្ម​សំខាន់​ៗ​លើ​ទំនិញ​ប្រទេស​ទាំង​សង​ខាង​ ​ចាប់ពី​ឆ្នាំ​ ២០២៦ តទៅ​ ខណៈ​រដ្ឋាភិបាល​ក្រុង​ហ្សាកាតា​ សម្លឹង​​បន្ថយ​ឱនភាពពាណិជ្ជកម្ម​​ជាមួយ​កាណាដា។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Jakarta Globe ​នៅ​ថ្ងៃ​ចន្ទ​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសទាំង២ បាន​ចុះហត្ថលេខា​លើ​​សេចក្តីថ្លែងការណ៍រដ្ឋ​មន្រ្តី​រួមមួយ​ ដែលបានកត់សម្គាល់​ពីការ​សំខាន់នៃកិច្ចព្រមព្រៀង​ភាពជាដៃគូសេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ (CEPA) ​នៅថ្ងៃចន្ទនេះ​ ពោលគឺ​ ៣ ឆ្នាំបន្ទាប់ពីការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មដដែល​ បានចាប់ផ្តើម។ វានៅតែមានជំហានជាច្រើននៅខាងមុខ មុនពេលកិច្ចព្រមព្រៀងនេះ អាចចូលជាធរមាន ​ ខណៈ​ប្រទេស​ទាំង២​ ក៏ចាំបាច់ត្រូវចុះហត្ថលេខា និងផ្តល់សច្ចាប័នលើសន្ធិសញ្ញានេះ ដើម្បី​វាចូលជាធរមាន។

ទោះជាយ៉ាងណា​ក៏ដោយ​ រដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូណេស៊ី លោក​ Budi Santoso បានប្រាប់អ្នកយកព័ត៌មានថា​ ឥណ្ឌូណេស៊ី និងកាណាដា នឹងចុះហត្ថលេខាលើ CEPA នៅពាក់កណ្តាលឆ្នាំ ២០២៥ ជាមួយនឹងគោលដៅអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មនៅឆ្នាំបន្ទាប់។

កិច្ចព្រមព្រៀងដដែល​ នឹងផ្តល់ឱ្យឥណ្ឌូណេស៊ីនូវសេរីភាវូបនីយកម្មពាណិជ្ជកម្ម ដែលគ្របដណ្តប់រហូតដល់ ៩០,៥ ភាគរយ​ នៃ​ពន្ធ​នាំចូល​ លើ​ទំនិញ​ឥណ្ឌូណេស៊ី​ដែល​ចូល​ទៅក្នុងទីផ្សារ​កាណាដា​ ឬស្មើ​នឹង​ ១,៤ ប៊ីលានដុល្លារ​ នៃ​ពាណិជ្ជកម្ម។ កិច្ចព្រមព្រៀង​នឹង​ជួញដល់វិស័យ​សេវាកម្ម ការវិនិយោគក្នុងវិស័យ​កសិកម្ម​ និងផលិតកម្មផងដែរ។

​ក្រោម​កិច្ចព្រមព្រៀងដដែល​ លោក​ Budi ​បាន​ឱ្យដឹងថា​ ទំនិញឥណ្ឌូណេស៊ីមួយចំនួនដែលនឹងទទួលបានអាទិភាពទៅកាន់ទីផ្សារកាណាដា រួមមានផលិតផលក្រដាស អាហារកែច្នៃ ​ផលិតផលអាចបរិភោគបាន​ដែលធ្វើពីសំបុកសត្វ (បក្សី​) និងប្រេងដូង ជាដើម​»។​

ឥណ្ឌូណេស៊ី​ក៏​រំពឹង​កាត់បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​តាម​រយៈ CEPA ផងដែរ​​ ដោយ​ថា​ វា​នឹង​ពង្រីកទីផ្សារ​នាំចេញ​សម្រាប់​ប្រទេស​ខ្លួន​។ ​

ចំណែក​ឯ​រដ្ឋមន្ត្រីពាណិជ្ជកម្មកាណាដា លោកស្រី​ Mary Ng វិញ​ បាននិយាយថា CEPA នឹងផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ភាគីទាំង២​ ខណៈបន្ថែមថាកាណាដាអាចជាច្រកចូលទៅកាន់ទីផ្សារអាមេរិកខាងជើង សម្រាប់អាជីវកម្មឥណ្ឌូណេស៊ី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤២ នាទីutes មុន

មោទនភាព! កម្ពុជាជាប់ឆ្នោតជាសមាជិកនៃគណៈកម្មការកសាងសន្តិភាពអង្គការ​សហ​ប្រជា​ជាតិ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ឆ្នាំ​២០២៣ ការ​ទិញ​លក់​សព្វាវុធ កើន​ឡើង​ដល់ ៦៣២​ពាន់​លាន​ដុល្លារ

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត សៀន សុវណ្ណា៖ ការលើកកម្ពស់គុណភាពអប់រំ គឺដើម្បីអភិវឌ្ឍន៍យុវជនឱ្យក្លាយជាទំពាំងស្នងឫស្សី

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់៖ យុទ្ធនាការភ្នំពេញស្អាតជួយបណ្តុះនូវផ្នត់គំនិត ចំណេះដឹង និងបំណិនបន្ថែមដល់សិស្សានុសិស្ស

ព័ត៌មានជាតិ២ ម៉ោង មុន

តាមការស្រង់មតិ ការផ្តល់សេវាសាធារណៈជូនពលរដ្ឋនៅរាជធានីទទួលបានការពេញចិត្តពីប្រជាពលរដ្ឋប្រមាណ៨២%

ចរាចរណ៍៨ ម៉ោង មុន

ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ថានទូត​ចំនួន​៦ ត្រូវ​បាន​កម្ទេច ពេល​រុស្ស៊ី​បាញ់​មីស៊ីល​វាយ​ប្រហារ​រដ្ឋធានី​កៀវ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីល Ballistic សន្ធាប់លើទីក្រុង កៀវ, មួយថ្ងៃ ក្រោយ លោក ពូទីន បង្អួតកម្លាំងទ័ព

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

រថយន្តបុករះនៅផ្សារបុណ្យណូអែលអាល្លឺម៉ង់ ស្លាប់និងរបួសមនុស្សច្រើននាក់ សង្ស័យជាអំពើភេរវកម្ម

ជីវិតកម្សាន្ដ៧ ម៉ោង មុន

តារាសម្តែង សាឡាត់ ស្រីឡាង ទម្លាយរឿងផុងខ្លួនក្នុងបំណុលនិងផ្តាំកុំឱ្យឆាប់ទុកចិត្តលើមនុស្ស

Sokha Hotels

ព័ត៌មានពេញនិយម