ព័ត៌មានជាតិ
អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ
ស្ទឹងត្រែង ៖ អាជ្ញាធរស្រុកសេសាន ខេត្តស្ទឹងត្រែង យកឃុំស្រែគរអភិវឌ្ឍជាគំរូមុនគេ ក្នុងចំណោមឃុំចំនួន០៧នៅក្នុងស្រុកនេះ ដោយសាងសង់ផ្លូវគ្រួសក្រហម៧.០០០ម៉ែត្រ បន្ថែមឆ្ពោះទៅទីតាំងអភិវឌ្ឍដើម្បីលើកកម្ពស់សោភណភាពធ្វើឱ្យឆ្លើយតបតាមការខិតខំប្រឹងប្រែងរបស់ប្រជាពលរដ្ឋកំពុងរស់នៅតំបន់នេះ ។

ក្នុងឱកាសចុះពិនិត្យសកម្មភាពពង្រីក និងសាងសង់ផ្លូវគ្រួសក្រហម នៅឃុំស្រែគរស្រុកសេសាន ខេត្តស្ទឹងត្រែង ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ លោកសុវណ្ណពិសេដ្ឋ អភិបាលស្រុក បានបញ្ចាក់ថា នេះជាគម្រោងរបស់រាជរដ្ឋាភិបាលដែលប្រើប្រាស់មូលនិធិស្រុក និងឃុំ ឆ្នាំ ២០២៤ សាងសង់ផ្លូវបន្ថែមដើម្បីបង្កើនការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋឱ្យកាន់តែរីកចម្រើនឡើង ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលធ្វើឱ្យទីជនបទ មានផ្លូវ ទឹក ភ្លើង ធនធានមនុស្ស និងបច្ចេកវិទ្យា។

លោកបន្តថា គ្រប់សមិទ្ធផលទាំងថ្មីទាំងចាស់ដែលមាននៅក្នុងភូមិ សូមឲ្យបងប្អូនយើងរួមគ្នា ថែរក្សាដូចជាផ្លូវនេះជាដើម ប្រសិនបើឃើញមានទឹកដក់ ឬក្រលុកដោយប្រការណាមួយ សូមជួយជាបង្គី ចប កាប់ដីលប់ ដើម្បីធ្វើឱ្យផ្លូវនេះប្រើប្រាស់បានយូរ ហើយសូមកុំសាងសង់សំណង់ផ្សេងៗឬក៏ធ្វើរបង បំពាន ទៅលើដីចំណីផ្លូវដែលធ្វើឲ្យប៉ះពាល់ដល់សោភណ្ឌភាព ដែលយើងខំរៀបចំឲ្យស្របតាមប្រសាសន៍ណែនាំរបស់ឯកឧត្តមសរ សុពុត្រា អភិបាលខេត្ត យើងបានកែលម្អទីប្រជុំជន ឃុំស្រែគរ ជាឃុំមួយគំរូ ដែលមានផ្ទះ មានហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធទឹក ប្រព័ន្ធភ្លើងគ្រប់គ្រាន់ អញ្ចឹងខ្ញុំសូមសំណូមពរថាបងប្អូនប្រជាពលរដ្ឋ ចូលរួមជាមួយរាជរដ្ឋាភិបាលពិសេសការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព។

លោក ហ្វឿន ជឿន មេឃុំស្រែគរ បានកត់សំគាល់ឃើញថា បន្ទាប់ពីមានការយកចិត្តទុកដាក់គ្រប់យ៉ាងនេះ បងប្អូនយើងភ្ញាក់រឮកចូលរួមច្រើន ជីវភាពរស់នៅក៍មានការផ្លាស់ប្តូរពីមួយឆ្នាំទៅមួយឆ្នាំ ដែលបាននាំទៅបញ្ឈប់ការពឹងផ្អែកលើផលអនុផលព្រៃឈើ ងាកមកធ្វើការងារកសិកម្មវិញ ចាប់ពី២០១៧មកដល់ពេលនេះ គឺគាត់បានចេះខ្លះហើយ ដោយសារតែរាជរដ្ឋាភិបាលបង្កើតជាក្រុមជំនាញមន្ទីរកសិកម្ម មកបង្រៀនដល់គាត់នៅតាមភូមិ តាមស្រុក ហើយគាត់ក៏បានចេះ និងកែប្រែបានជាច្រើនជាងពីមុនក្នុងជីវភាពរស់នៅ។

លោកស្រី ផែល រដ្ឋ រស់នៅភូមិស្រែគរ២ ឃុំស្រែគរ បានទទួលស្គាល់ថា ប្រការនេះបច្ចុប្បន្នប្រជាពលរដ្ឋកំពុងរស់នៅស្ថិតក្នុងស្ថានភាពល្អប្រសើរ មិននឹកស្មានដល់ ព្រោះអាជ្ញាធរ និងរាជរដ្ឋាភិបាល ធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមកដល់ទីជនបទហើយ។

លោកស្រីបន្ត ដូចឃើញសកម្មភាពអភិវឌ្ឍនេះស្រាប់ អាជ្ញាធរស្រុក បានសាសងសង់ផ្លូវបន្ថែមសម្រាប់លើកកម្ពស់សោភណភាពផង និងបានបង្កលក្ខណៈ ងាយស្រួលឱ្យប្រជាពលរដ្ឋយើងក្នុងការធ្វើចរាចរណ៍ និងដឹកសម្ភារៈកសិកម្មទៅធ្វើការងារបង្កបង្កើនផលផងដែរ ។

សូមបញ្ជាក់ថា បច្ចុប្បន្នឃុំស្រែគរ មានប្រជាពលរដ្ឋយើងរស់នៅ១.១១២គ្រួសារ ក្នុងនោះ៩៥%ធ្វើការងារកសិកម្ម ក្រៅពីនេះប្រកបរបរលក់ដូរតាមផ្ទះ ទទួលទានមានបានយ៉ាងសមរម្យ។

ហើយនៅតំបន់នេះរដ្ឋបាលខេត្ត បានរៀបចំបែងបែកដីសម្បទានសង្គមមិច្ចនិងអភិវឌ្ឍសេដ្ឋកិច្ច(គម្រោងឡាស៊ិនស្រ៊ី) ជូនប្រជាពលរដ្ឋចំនួន៦៣៤គ្រួសារក្នុងនោះមានប្រជាពលរដ្ឋឃុំស្រែគរ១៨១គ្រួសារ ក្នុងមួយគ្រួសារទទួលបានដីលំនៅដ្ឋាន ៤០គុណ៦០ម៉ែត្រ និងដីកសិកម្ម២ហិកតាផងដែរ៕
ដោយ ៖ ហុង វិនជូ



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី