ព័ត៌មានជាតិ
សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងគណបក្សប្រជាជនកម្ពុជា បានអះអាងថា ដំណើរទស្សនកិច្ចទៅចិនរបស់សម្ដេច គឺតបតាមការអញ្ជើញរបស់ប្រធានាធិបតីចិន ហើយជាដំណើរទស្សនកិច្ចដែលត្រូវបានគិតគូរយ៉ាងល្អិតល្អន់តាំងតែពីជិត២ខែមុនមកម៉្លេះ មិនមែននឹកឃើញភ្លាមទៅភ្លែត ដូចការលើកឡើងរបស់លោក ជេម សុខ ឡើយ។ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់បែបនេះ បន្ទាប់ពីសម្ដេចបានទស្សនាវីដេអូក្នុងតិកតុក ហើយឃើញវីដេអូមួយ ដែលលោក ជេម សុខ និយាយថាសម្ដេច ហ៊ុន សែន ទៅប្រទេសចិនយ៉ាងប្រញ៉ាប់ប្រញ៉ាល់។

ក្នុងពេលសម្ដេចតេជោ កំពុងបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន សម្ដេច បង្ហោះសារលើទំព័រហ្វេសប៊ុក ឆ្លើយតប លោក ជេម សុខ ដូច្នេះ៖« បងមើលតិចតុកឃើញប្អូននិយាយថាលោកហ៊ុន សែនទៅប្រទេសចិនយ៉ាងប្រញ៉ាប់ ប្រញ៉ាល់។ បងសូមបញ្ជាក់យ៉ាងខ្លីថាគំរោងទស្សនកិច្ចនៅចិនរបស់បងគឺបានរៀបចំតាំងពីជិត២ខែមុនម្លេះដែលជាការអញ្ជើញរបស់ប្រធានាធិបតីចិន សុី ជិនភីង។ នេះមិនមែនជាទស្សនកិច្ចដ៏ប្រញ៉ាប់ប្រញ៉ាប់ ឬតក់ក្រហល់នោះទេ។ »។
តាមរយៈសំណេរលើទំព័រហ្វេសប៊ុក នាយប់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ សម្ដេច ហ៊ុន សែន ក៏បានដាក់ក្ដីសង្ឃឹមថាលោក ជេម សុខ គួរឈប់ធ្វើជាអ្នកចេះគ្រប់រឿងទៀតទៅ។ ដោយហេតុកន្លងមក សម្ដេចធ្លាប់បបួលលោក ជេម សុខ ស្បថចំពោះពាក្យសម្ដីដែលលោក ជេម សុខ និយាយ តែលោក ជេម សុខ មិនហ៊ានស្បថ លើកនេះ សម្ដេច ហ៊ុន សែន ក៏បានចំអកទៅលោក ជេម សុខ ថា សម្ដេច មិនបបួលស្បថទៀតឡើយ ព្រោះតែលោក ជេម សុខ ខ្លាចពាក្យសម្បថ។
សម្ដេចតេជោ ក៏បានហៅលោក ជេម សុខ ថាជាមនុស្សមានជម្ងឺពុលទឹកមាត់ និងបន់ស្រន់ឱ្យលោក ជាសះស្បើយពីជម្ងឺពុលទឹកមាត់ ពីជម្ងឺច្រណែនស្ទើរគ្រប់មនុស្ស។ សម្ដេច ក៏បានជំរុញ ក្នុងន័យចំអកឱ្យលោក ជេម សុខ បន្តវិភាគគ្រប់រឿង ដែលគ្មានមូលដ្ឋានការពិត លក្ខណវិទ្យាសាស្ត្របន្តទៅទៀតប្រសិនលោក ជេម សុខ ចង់៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល