Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំបើកវេទិកាអប់រំស្តីពី “ឧត្តមានុវត្តន៍កំណែទម្រង់សាលារៀន ឆ្នាំ២០២៤”

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡា បានបើកវេទិកាអប់រំស្តីពី “ឧត្តមានុវត្តន៍កំណែទម្រង់សាលារៀន ឆ្នាំ២០២៤” ក្នុងគោលបំណងដើម្បីលើកកម្ពស់ និងបង្កើនលទ្ធផលសិក្សារបស់សិស្សឱ្យកាន់តែល្អប្រសើរ និងពង្រឹងភាពជាម្ចាស់របស់សាលារៀន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងបើកវេទិកាអប់រំស្តីពី “ឧត្តមានុវត្តន៍កំណែទម្រង់សាលារៀនឆ្នាំ២០២៤” កាលពីថ្ងៃទី២ធ្នូ នៅខេត្តសៀមរាប លោក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ដើម្បីកែលម្អការអប់រំឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាព ត្រូវឈរលើកត្តា៤សំខាន់រួមមាន៖ ទី១. កត្តាសាលារៀន
រួមទាំងនាយកសាលារៀន៖ ត្រូវតែមានអគារហេដ្ឋារចនាសម្ព័ន្ធសមស្រប បន្ទប់ពិសោធន៍ បន្ទប់កុំព្យូទ័រ រៀបចំបរិស្ថានសាលារៀនស្អាតដើម្បីទាក់ទាញសិស្សឱ្យចង់ទៅរៀន និងជាពិសេសការដឹកនាំគ្រប់គ្រងបានល្អពីសំណាក់នាយក នាយិកាសាលារៀនដែលជំរុញបាននូវអភិបាលកិច្ចសាលារៀនប្រកបដោយប្រសិទ្ធភាពខ្ពស់នាំឱ្យមានការគាំទ្រពីសហគមន៍។ ទី២. កត្តាសិស្ស៖ សិស្សត្រូវមានសុខភាពរឹងមាំល្អ ខួរក្បាលឆ្លាតវៃទើបរៀនបានពូកែដែលទាមទារការយកចិត្តទុកដាក់អំពីការលូតលាស់របស់កូនពីសំណាក់ក្រុមគ្រួសារ ឪពុកម្តាយ និងអាណាព្យាបាល តាំងពីវ័យកុមារក៏ដូចជាការបញ្ជូនកូនឱ្យចូលរៀនថ្នាក់មត្តេយ្យ ដើម្បីរៀបចំពួកគេសម្រាប់ការចូលរៀនថ្នាក់បឋមសិក្សា និងកម្រិតសិក្សាបន្តបន្ទាប់ទៀត ។
ទី៣. កត្តាគ្រូបង្រៀន៖ ក្រសួងបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការបណ្ដុះបណ្តាលគ្រូបង្រៀនឱ្យមានគុណភាព ដោយផ្តោតលើស្តង់ដាវិជ្ជាជីវៈគ្រូ បន្តពង្រឹងគុណវុឌ្ឍិគ្រូបង្រៀនដោយពង្រឹងការប្រឡងជ្រើសរើសគ្រូ និងបន្តលើកកម្ពស់តួនាទី កិត្តិយស និងជីវភាពគ្រូបង្រៀន ឱ្យកាន់តែមានតម្លៃក្នុងសង្គម។ ទី៤. កត្តាឪពុកម្តាយ អ្នកអាណាព្យាបាល៖ ត្រូវចូលរួមជំរុញកូនឱ្យទៅរៀន និងប្រឹងប្រែងសិក្សា។ ការអប់រំពិតជាអាចផ្លាស់ប្តូរវាសនារបស់មនុស្សបាន
ទន្ទឹមនឹងការខិតខំប្រឹងប្រែងរបស់សិស្សផ្ទាល់ ក៏ត្រូវមានការគាំទ្រទាំងផ្នែកស្មារតី និងធនធានពីសំណាក់ក្រុមគ្រួសារ ឪពុកម្តាយ អ្នកអាណាព្យាបាល និងសហគមន៍។

លើសពីនេះដើម្បីឱ្យការអភិវឌ្ឍមាននិរន្តរភាព លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រុមការងារបង្កើតជាប្រព័ន្ធការងារដោយខ្លួនឯង ផ្សារភ្ជាប់ទ្រឹស្តីជាមួយការអនុវត្តជាក់ស្តែងសិក្សាស្រាវជ្រាវសរសេរជាសៀវភៅដែលដកបទសោធន៍ដោយផ្ទាល់ចេញពីការរអនុវត្តជាក់ស្តែងនៅតាមសាលារៀន។ ការសរសេរទុកជាឯកសារនេះ នឹងជួយពង្រឹងសមត្ថភាពរបស់យើងបន្ថែមមួយកម្រិតទៀតដើម្បីកសាងបានប្រព័ន្ធភាពធន់ក្នុងវិស័យអប់រំ។

លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តក្រុមការងារឱ្យចូលរួមពិភាក្សា និងផ្តល់មតិយោបល់ឱ្យសកម្មដើម្បីទទួលបានបទពិសោធល្អៗនៃការអនុវត្តសាលារៀនគំរូគោលដៅរៀបចំជាវិធានការដែលមានស័ក្តិសិទ្ធភាពសម្រាប់អនុវត្តនៅតាមសាលារៀនគ្រប់កម្រិតនាពេលខាងមុខ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

វេជ្ជបណ្ឌិតចិន ព្រមានខ្លះៗ ក្រោយបុរសម្នាក់ចូលសង្គ្រោះ​បន្ទាន់ ដោយសារញ៉ាំស៊ុបក្តៅៗ

ចរាចរណ៍៤៧ នាទីutes មុន

ក្រសួងសាធារណការ កំពុងពិនិត្យជួសជុលស្ដារឡើងវិញស្ពានបេឡេដែលត្រូវរថយន្ដដឹកគ្រឿងចក្របើកឆ្លងកាត់បាក់ស្រុតនៅស្រុកស្អាង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ភាគខាងជើងវៀតណាម ធ្លាក់ទឹកកក យ៉ាងភ្ញាក់ផ្អើល

ជីវិតកម្សាន្ដ២ ម៉ោង មុន

Zhao Lusi បង្ហាញមុខជាថ្មី ក្រោយសំងំព្យាបាលជំងឺធ្លាក់ទឹកចិត្តជិត១ខែ

ព័ត៌មានជាតិ២ ម៉ោង មុន

KOICA សន្យាផ្តល់ហិរញ្ញប្បទាន ១១,៧លានដុល្លារសម្រាប់កំណែទម្រង់ និងកសាងសមត្ថភាពសាលាភូមិន្ទរដ្ឋបាលកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម