ព័ត៌មានជាតិ
លោក សឿន វឿត៖ មានថ្ងៃ២ធ្នូ ទើបមានថ្ងៃ៧មករា មានថ្ងៃ៧មករា ទើបមានសុខសន្តិភាព និងការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ
គណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ស្រុកជីក្រែង ខេត្តសៀមរាប កាលពីថ្ងៃចន្ទ ម្សិលមិញនេះ បានប្រារព្ធមិទ្ទិញអបអរសាទររំលឹកខួបអនុស្សាវរីយ៍លើកទី៤៦ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ធ្នូ ឆ្នាំ១៩៧៨-២ធ្នូ ឆ្នាំ២០២៤នេះ។ លោក សឿន រឿត សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានស្រុកជីក្រែង ខេត្តសៀមរាប បានអះអាងនៅមុខអ្នកចូលរូមមិទ្ទិញប្រមាណ២៤០អង្គ/នាក់ថា មានថ្ងៃ២ធ្នូ ទើបមានថ្ងៃ៧មករា មានថ្ងៃ៧មករា ទើបមានសុខសន្តិភាព និងការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ។

លោកសឿន រឿត បានបញ្ជាក់ថា ថ្ងៃ២ធ្នូ ជាប្រវត្តិសាស្រ្តចារឹកជាប់ក្នុងបេះដូងប្រជាជនកម្ពុជាគ្រប់រូប មានថ្ងៃ២ធ្នូ ទើបមានថ្ងៃ៧មករា មានថ្ងៃ៧មករា ទើបមានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យដូចសព្វថ្ងៃនេះ។ លោកបញ្ជាក់ថា ថ្ងៃ២ធ្នូជា ថ្ងៃបង្កើតកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានវាយរំដោះទឹកដី និងរំដោះជីវិតប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ប៉ុលពត។ ដូច្នេះទាំងអស់គ្នាបានចាត់ទុកថ្ងៃ២ធ្នូ ជាព្រឹត្តិការណ៍ជាតិមួយដ៏សំខាន់បំផុតចំពោះបុព្វហេតុនៃការរស់រានមានជីវិតឡើងវិញរបស់មាតុភូមិ និងប្រជាជនកម្ពុជា។ លោកបានអះអាងទៀតថា រណសិរ្ស២ធ្នូ មិនត្រឹមតែសង្គ្រោះប្រជាពលរដ្ឋទាំងអស់គ្នាឱ្យរួចផុតពីគ្រោះមហន្តរាយរបបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុណ្តោះទេ តែរណសិរ្ស២ធ្នូ ក៏បានជួយស្តារ កសាង និងអភិវឌ្ឍន៍មាតុភូមិឲ្យមានការរីកចម្រើននលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រនៅទូទាំងប្រទេសកម្ពុជា។

នៅក្នុងមិទ្ទិញនេះដែរ លោក បូ ម៉េងទ្រី ប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាស្រុក ជីក្រែង ខេត្តសៀមរាប បានអាននូវខ្លឹមសារអត្ថន័យនៃសន្ទរកថារបស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងជាឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រមទាំងការប្តេជ្ញាចិត្តពីតំណាងសមាជិកសមាជិកាជូនអង្គមិទ្ទិញ។ លោក សឿន រឿត បានគាំទ្រចំពោះសន្ទរកថារបស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងជាឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនេះ ដែលបានគូសបញ្ជាក់យ៉ាងច្បាស់អំពីអត្ថន័យជាប្រវត្តិសាស្ត្រនៃរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងបណ្តាសមទ្ធិផលនានា ចាប់តាំងពីក្រោយថ្ងៃបង្កើតរណសិរ្ស២ធ្នូ ឆ្នាំ១៩៧៨ រហូតដល់បច្ចុប្បន្ននេះ។

បើតាមលោក សឿន វឿត រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្រោមកិច្ចដឹកនាំរបស់សម្តេចពញាចក្រី ហេង សំរិន សម្តេចធម្មពោធិសាល ជា ស៊ីម សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំដទៃទៀត គឺបានជួយសង្រ្គោះជីវិតប្រជាជនកម្ពុជាឱ្យរួចផុតពីសេចក្តីស្លាប់ និងរស់នៅក្នុងកិត្តិយស សេចក្តីថ្លៃថ្នូរ សុខសន្តិភាព រីកចម្រើន និង សិទ្ធសេរីភាព ប្រកបដោយក្តីសង្ឃឹម។ លោកបានលើកឡើងថា ខួបអនុស្សាវរីយ៍លើកទី៤៦នៃទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ឆ្នាំ២០២៤នេះ រៀបចំឡើងស្របពេលប្រទេសកម្ពុជា សម្រេចបានសមទ្ធិផលធំៗជាច្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បន្តការអភិវឌ្ឍប្រទេសកម្ពុជានូវផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជាឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

ដើម្បីជាសក្ខីភាពនៃការដឹងគុណចំពោះបុព្វការីជន និងរណសិសរ្សអភវឌ្ឍន៍មាតុភូមិកម្ពុជា លោកគូសបញ្ជាក់ថា ប្រជាពលរដ្ឋគ្រប់រូប ត្រូវលើកកម្ពស់ស្មារតីថែរក្សាសុខសន្តិភាព សាមគ្គីភាពផ្ទៃក្នុង ប្រកាន់ភ្ជាប់ប្រពៃណីស្នេហាជាតិ ផ្សាភ្ជាប់ជាមួយប្រជាជនបម្រើប្រជាជនឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីអនុវត្តឲ្យបានជោគជ័យនូវទិសដៅនៃមហាសន្និបាតលើកទី៦ រួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា។ អាជ្ញាធរគ្រប់លំដាប់ថ្នាក់រួមសហការសាមគ្គីគ្នា ធ្វើការពន្យល់ដល់ស្រទាប់យុវជនជំនាន់ក្រោយឲ្យយល់ និងចងចាំជានិច្ចនូវគុណបំណាច់ថៃ្ង២ធ្នូ និងថៃ្ងជ័យជំនៈ៧មករា ដែលជាកំណើតទី២របស់ពលរដ្ឋទាំងអស់គ្នា ៕
ដោយ៖ គឿនវេត

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ