Connect with us

ជីវិតកម្សាន្ដ

ផ្ទុះការភ្ញាក់ផ្អើល Rosé អាចនិយាយភាសាជប៉ុន បានយ៉ាងស្ទាត់ជំនាញ (មានវីដេអូ)

បានផុស

នៅ

ថ្មីៗកន្លងទៅនេះ តារាចម្រៀងស្រីដែលមានទឹកដមសម្លេងស្រួយស្រទន់ Rosé សមាជិកក្រុម Blackpink បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គម ពិសេស អ្នកគាំទ្ររបស់នាង មានការភ្ញាក់ផ្អើលជាខ្លាំង តាមរយៈការនិយាយភាសាជប៉ុនបានយ៉ាងស្ទាត់ជំនាញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចសម្ភាសន៍មួយ ដែលបានធ្វើឡើងនៅប្រទេសជប៉ុន ដើម្បីផ្សព្វផ្សាយអាល់ប៊ុមចម្រៀងថ្មីរបស់ Rosé នាងបាននិយាយសន្ទនាទៅវិញទៅមកជាភាសាជប៉ុន ដោយមិនត្រូវការអ្នកបកប្រែ សូម្បីតែអ្នកដែលសម្ភាសន៍រូបនាងផ្ទាល់ ក៏ហាក់ដូចជាបង្ហាញការភ្ញាក់ផ្អើលជាមួយនឹងការនិយាយដ៏ល្អ ប្រៀបដូចជាជនជាតិជប៉ុន។

មូលហេតុដែលអ្នកលេងបណ្ដាញអ៉ិនធើណែតបង្ហាញការភ្ញាក់ផ្អើលចំពោះ Rosé គឺព្រោះតែគេមិនដែលបានឮនាងនិយាយជាភាសានេះឡើយ ភាគច្រើនគេឮតែនាងនិយាយអង់គ្លេស​ តែមិនដែលដឹងសោះថា Rosé អាចនិយាយភាសាជប៉ុន ប្រៀបដូចជាភាសារបស់ខ្លួនអញ្ចឹងដែរ។

យ៉ាងណាមិញ បើនិយាយអំពីតារា Kpop វិញ ភាគច្រើនពួកគេចេះនិយាយភាសាជប៉ុន ដែលភាសានេះ គេតម្រូវឲ្យតារាម្នាក់ៗរៀនឲ្យចេះស្ទាត់ ហើយវាក៏មិនមានអ្វីប្លែកដែរ ដែល Rosé អាចនិយាយបានល្អយ៉ាងនេះ គ្រាន់តែយើងមិនដែលបានឮ ព្រោះនាងមិនសូវចេញតាមកម្មវិធីណាមួយ ដែលត្រូវប្រើប្រាស់វាជាចាំបាច់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម២៣ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ២០ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

តារាថៃល្បីៗ ៤គូ ត្រៀមចូលរោងការនៅដើមឆ្នាំថ្មីនេះ

Sokha Hotels

ព័ត៌មានពេញនិយម