ព័ត៌មានជាតិ
សមត្ថកិច្ច ចុះបង្ក្រាប តែក្រុមបទល្មើសនេសាទ គេចខ្លួនអស់
ប្រជាពលរដ្ឋមួយចំនួន ក្នុងខេត្តបាត់ដំបង បានសាទរចំពោះប្រតិបត្តិការរបស់សមត្ថកិច្ច ក្នុងការបង្រ្កាបសកម្មភាពនេសាទអនាធិបតេយ្យ ប៉ុន្តែទាមទារឲ្យបង្ក្រាបលើអ្នកប្រព្រឹត្តផង ព្រោះជាទូទៅពួកគាត់សង្កេតឃើញថា អ្នកប្រព្រឹត្ត តែងដឹងខ្លួនមុន និងគេចខ្លួនបានរហូត។
ការលើកឡើងនេះ គឺបន្ទាប់ពីសមត្ថកិច្ច បានធ្វើប្រតិបត្តិការរយៈពេល២ថ្ងៃជាប់គ្នា នៃយុទ្ធនាការចុះបង្ក្រាបបទល្មើសនេសាទ ក្នុងស្រុកមោងឬស្សី ខេត្តបាត់ដំបង កាលពីថ្ងៃទី៣ ដល់៤ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ។

មតិខ្លះបានលើកឡើងថា អ្នកប្រព្រឹត្តបទល្មើសនេសាទ តែងគេចខ្លួនរហូត ហើយការគេចខ្លួនរបស់ក្រុមជនល្មើសភាគច្រើន គឺពួកគេដឹងជាមុនតាមរយៈតេអូរ។

សូមបញ្ជាក់ថា លទ្ធផលបង្ក្រាបបទល្មើសខាងលើនេះ កម្លាំងសមត្ថកិច្ច បានរឹបអូសសម្ភារៈនិងឧបករណ៍ដូចជា៖កាំបិតចំនួន១១,កណ្តៀវចំនួន១០,សាច់ម៉ងក្រឡាល្អិត ខុសច្បាប់ ប្រវែង២៨០០ម៉ែត្រ,បង្គោលឈើថំនួន៥៦០បង្គោល,ឡុកចាត្រី៨ និងបានលែងកូនត្រីចម្រុះទៅក្នុងទឹកវិញចំនួន១៦០គីឡូក្រាមផងដែរ។
ឧបករណ៍នេសាទល្មើសច្បាប់ ត្រូវបានសមត្ថកិច្ចដុតបំផ្លាញចោលនៅហ្នឹងកន្លែង។ដោយឡែកជនប្រព្រឹត្តិបទល្មើស សមត្ថកិច្ចបានប្រកាសជាសាធារណៈថា នឹងបន្តស្រាវជ្រាវកំណត់អត្តសញ្ញាណអនុវត្តតាមផ្លូវច្បាប់ ៕
អត្ថបទ ៖ សៅ សារិទ្ធ



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ