Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ ស្នើគ្រប់ភាគី ចែករំលែកឧត្តមានុវត្តន៍ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីពង្រឹងប្រព័ន្ធសន្តិសុខសង្គមកម្ពុជាកាន់តែប្រសើរ

បានផុស

នៅ

លោក​បណ្ឌិត ហេង សុផាន់​ណា​រិ​ទ្ធ អគ្គនាយករង ប​.​ស​.​ស​. និង​ជា​ប្រធាន​គណៈកម្មការ​សម្រប​សម្រួល​គម្រោង​ស្ដីពី ការពង្រឹង​ការ​បន្សាំ​របប​ធានារ៉ាប់រង​សង្គម (SASI) តំណាង លោក ម៉េង ហុង ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក ប​.​ស​.​ស​. នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានស្នើ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ​ត្រូវ​ចូលរួម​ចែករំលែក​នូវ​បទ​ពិសោធ ធាតុ​ចូល​សំខាន់ៗ និង​ឧ​ត្ត​មា​នុ​វត្ត​ន៍​ ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ដើម្បី​អនុវត្ត​គម្រោង​ស្ដីពី ការពង្រឹង​ការ​បន្សាំ​របប​ធានារ៉ាប់រង​សង្គម (SASI) ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​រួមចំណែក​ពង្រឹង និង​ពង្រីក​ប្រព័ន្ធ​សន្តិសុខ​សង្គម​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ​ឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​បើក​សិក្ខាសាលា​ប្រចាំឆ្នាំសម្រាប់​ការអនុវត្ត​គម្រោង​ស្ដីពី ការពង្រឹង​ការ​បន្សាំ​របប​ធានារ៉ាប់រង​សង្គម (SASI) នៅ​សណ្ឋាគារ កាំបូឌីយ៉ាណា រាជធានី​ភ្នំពេញ ​កាលពី​ថ្ងៃទី ​០២ ​ធ្នូ លោក​បណ្ឌិត​អគ្គនាយករង បាន​បន្ដថា តាមរយៈ​ការចុះ​អនុស្សរណៈ​ នៃ​ការយោគយល់​គ្នា​រវាង ប​.​ស​.​ស​. នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​អង្គការ​ហ្គ្រេ​ត លើ​ការអនុវត្ត​គម្រោង SASI គឺ​ពិតជា បាន​រួម​ចំណែក​យ៉ាង​ខ្លាំង​ក្នុង​ការសិក្សា​ស្រាវជ្រាវ​សមិទ្ធិ​លទ្ធភាព​សម្រាប់​ការអនុវត្ត​របប​សន្តិ​សុខ​សង្គម​ដែល​បន្សាំ​ទៅនឹង​កម្លាំង​ពលកម្ម​តាម​ទីជនបទ និង​ការពង្រឹង​សមត្ថភាព​ស្ថាប័ន ប​.​ស​.​ស​. តាមរយៈ​កិច្ចប្រជុំ និង​ទស្សនកិច្ច​សិក្សា​នានា ដើម្បី​ទទួលបាន​បទពិសោធ និង​ចំណេះដឹង​បច្ចេកទេស​ថ្មីៗ​ យកមកអនុវត្ត​គម្រោង​ប្រកបដោយ​ប្រសិទ្ធភាព ជាពិសេស​សម្រាប់​ការ​ពង្រីក​ការ​គ្របដណ្ដប់​របប​សន្តិសុខ​សង្គម​សម្រាប់​វិស័យ​កសិកម្ម​នៅក្នុង​ការ​បន្សាំ​ខ្លួន​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ។

លោក​បណ្ឌិត​បាន​បន្តទៀត​ថា ជាមួយគ្នានេះ សម្រាប់​សិក្ខាសាលា​ប្រចាំឆ្នាំរបស់​គម្រោង SASI នា​ឱកាស​នេះ ជាការ​ពិភាក្សា​អំពី​ទស្សនវិស័យ ផែនការ​យុទ្ធសាស្ត្រ​ក្នុងការ​អនុវត្ត​បន្ត និង​ការផ្តល់​អនុសាសន៍​ផ្សេងៗ សម្រាប់​ការអនុវត្ត​គម្រោង​នាពេល​អនាគត ហើយ​ដែល​សិក្ខាសាលា​ប្រចាំឆ្នាំ​នា​ថ្ងៃនេះ ក៏មាន​ការបង្ហាញ​អំពី​លទ្ធផល​បឋម​នៃ​ការសិក្សា​ស្រាវជ្រាវ​របស់​អ្នកជំនាញការ និង​វាយតម្លៃ​ទៅលើ​លទ្ធផល​សម្រេចបាន​ នៃ​ការអនុវត្ត​គម្រោង ជាពិសេស​ការស្វែងរក​ដំណោះស្រាយ សម្រាប់​បញ្ហា​ប្រឈម​ដែល​កើតមាន​កន្លងមក​ផងដែរ។

គួរ​បញ្ជាក់​ថា បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​, អង្គការ​ហ្គ្រេ​ត (GRET) និង​ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍ (AFD) បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ នៃ​ការយោគយល់​គ្នា កាលពី​ថ្ងៃទី​ ២១ ខែកុម្ភៈ ឆ្នាំ ​២០២៣ សម្រាប់​ការអនុវត្ត​គម្រោង​ស្ដីពី ការពង្រឹង​ការ​បន្សាំ​របប​ធានារ៉ាប់រង​សង្គម (SASI) ដែល​មាន​រយៈពេល​អនុវត្ត​ចំនួន ២៤ ខែ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ វិនាទី មុន

កម្ពុជា-អារ៉ាប៊ីសាអូឌីតចាប់ដៃគ្នាពង្រីកការដោះដូរពាណិជ្ជកម្ម និងវិនិយោគ

ព័ត៌មានជាតិ៤២ វិនាទី មុន

នាយករដ្ឋមន្ត្រីឡាវ ចាត់ទុកកិច្ចសហប្រតិបត្តិការថាមពលជាមួយកម្ពុជា ជាអាទិភាព និងមានសារៈសំខាន់បំផុត

Barbie
ជីវិតកម្សាន្ដ២ នាទីutes មុន

អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក

កីឡា២២ នាទីutes មុន

ភ្នំពេញ​ក្រោន ប៉ះ ​វិសាខា ដណ្តើម​ជើង​ឯកលីគនារី​ នៅស្តាតចាស់

ព័ត៌មានជាតិ២៥ នាទីutes មុន

៤ ប្រទេស ​ប្រើប្រាស់​ថ្នាល​ផ្ទៀងផ្ទាត់​ទិន្នន័យ Verify របស់​ខ្មែរ​ គ្រប​ណ្តប់​ប្រជាជន​ជាង ១៤០ លាន​នាក់

ភ្នំសំពៅ
សន្តិសុខសង្គម១ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២០ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៨ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ២០ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម