Connect with us

ព័ត៌មានជាតិ

សេវា ប.ស.ស ឬ ការព្យាបាល និងថែទាំវេជ្ជសាស្ត្រ ១៤ ប្រភេទ មិនរាប់បញ្ចូលក្នុងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពទេ

បានផុស

នៅ

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អះអាង​ថា សេវា ប.ស.ស ឬ ការ​ព្យាបាល និង​ការ​ថែទាំ​វេជ្ជសាស្ត្រ​ចំនួន ១៤ ប្រភេទ មិន​រាប់​បញ្ចូល​ក្នុង​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ជា​កាតព្វកិច្ច​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​ប្រកាស​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​ទើប​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី ០៣ ធ្នូ នេះ លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ឱ្យ​ដឹង​ថា សេវា ឬ ការ​ព្យាបាល និង​ការ​ថែទាំ​វេជ្ជសាស្ត្រ​ដែល​មិន​រាប់បញ្ចូល​ក្នុង​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព តាម​របប​ភាគទាន​ជា​កាតព្វកិច្ច​នេះ​រួមមាន ៖ ១-ការ​ព្យាបាល​ដោយ​មិន​គិត​ថ្លៃ ដែល​មាន​ចែង​ក្នុង​គោល​នយោបាយ​សុខាភិបាល​សាធារណៈ។ ២-ការ​ថែទាំ​ធ្មេញ (​ការ​សម្អាត​ធ្មេញ ការ​ប៉ះ​ធ្មេញ និង​ការ​ដាក់​ធ្មេញ​)។ ៣-ការ​ព្យាបាល និង​ការ​វះកាត់​ប្ដូរ​ភេទ។ ៤-ការ​ផ្សំ ឬ ប្ដូរ​សរីរាង្គ​ផ្សេងៗ។ ៥-សេវា​បង្ក​កំណើត​ដោយ​សិប្បនិម្មិត។ ៦-ការ​ព្យាបាល​ដោយ​ខ្លួនឯង។ ៧-ការ​ព្យាបាល ឬ ការ​វះកាត់ ដើម្បី​ជា​ប្រយោជន៍ នៃ​ការ​កែលម្អ​ផ្នែក​ណាមួយ នៃ​រាងកាយ។ ៨-ការ​វះកាត់​ដោយ​ដាក់​គ្រាប់ភ្នែក​សិប្បនិម្មិត ឧបករណ៍​ជំនួយ​ភ្នែក និង​ភ្នែក​សិប្បនិម្មិត​។ ៩-ការ​ព្យាបាល​ដោយ​កាំរស្មីឡាស៊ែរ​។ ១០- ការ​ព្យាបាល​ញៀន​សុរា និង​ផ្តាច់​គ្រឿងញៀន​។ ១១-ការ​ព្យាបាល​អសមត្ថភាព​ផ្តល់​កំណើត​។ ១២-ការ​វះកាត់​បេះដូង និង​សរសៃ​ឈាម​បេះដូង។ ១៣-ការ​លាង​ឈាម។ ១៤-ការ​ពិនិត្យ​សុខភាព​ទូទៅ។

លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា ក្នុង​ករណី​សង្គ្រោះ​បន្ទាន់ សេវា ឬ​ការ​ព្យាបាល និង​ការ​ថែទាំ​វេជ្ជសាស្ត្រ​ដូច​មាន​ចែង​ខាងលើ ត្រូវ​បាន​ផ្តល់​ជូន​សមាជិក ប​.​ស​.​ស​. ស្រប​តាម​លក្ខខណ្ឌ​ដែល​មាន​កំណត់​ក្នុង​ប្រការ ៤ នៃ​ប្រកាស​នេះ។

លោក​រដ្ឋមន្ត្រី​បាន​ឱ្យ​ដឹង​ទៀត​ថា ចំពោះ​សេវា​បង្ការ​សុខភាព​ក្នុង​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ជា​កាតព្វកិច្ច ត្រូវ​បាន​កំណត់​ដូចជា ៖ ១-សេវា​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្កែឆ្កួត (Rabies Vaccination)​។ ២-សេវា​ចាក់​សេរ៉ូម​ប្រឆាំង​ជំងឺ​ឆ្កែឆ្កួត (Antirabic Serum)។ ៣-សេវា​ចាក់​សេរ៉ូម​ប្រឆាំង​ជំងឺ​តេតាណូស (Anti-Tetanus Serum)។ ៤-សេវា​ចាក់​សេរ៉ូម​ប្រឆាំង​ពិស​ពស់ (Antivenom Immunoglubulin)​។ ៥-សេវា​ពិនិត្យ​ឈាម​រក​ជំងឺ​ពកក រួមមាន TSH (Thyroid-stimulating Hormone), Free T3 (Free Triiodothyronine) និង Free T4 (Free Thyroxine)។ ៦-សេវា​ពិនិត្យ​ឈាម​កំណត់​អ​បោ​ធាតុ​មហារីក (Cancer Humeraux Marqueurs) ក្រោយ​ការ​ព្យាបាល​ជំងឺ​មហារីក​ដោយ​វះកាត់ ឬ ក្រោយ​ការ​ព្យាបាល​ជំងឺ​មហារីក​ដោយ​ចាក់​គីមី ឬ​ក្រោយ​ការ​ព្យាបាល​ជំងឺ​មហារីក​ដោយ​បាញ់​កាំរស្មីអ៊ិច រួមមាន CEA (Carcinoembryonic Antigen), CA15-3 (Cancer Antigen15-3), CA19-9 (Cancer Antigen19-9), CA125 (Cancer Antigen125), PSA (Prostate-Specific-Antigen), -HCG (Beta-Human Chorionic Gonadotropin)។

សមាជិក ប​.​ស​.​ស​. ត្រូវ​រ៉ាប់រង​ចំណាយ​ដោយ​ផ្ទាល់​ចំពោះ​ការ​ប្រើប្រាស់​សេវា​បង្ការ​សុខភាព​នៅ​តាម មូលដ្ឋាន​សុខាភិបាល​ឯកជន ឬ​មន្ទីរ​ពិសោធន៍​ឯកជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស លើកលែងតែ​មាន​ការ​អនុញ្ញាត​ជាមុន​ពី ប​.​ស​.​ស។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា ប្រភេទ​ជំងឺ​រ៉ាំរ៉ៃ​ក្នុង​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ជា​កាតព្វកិច្ច ត្រូវ​កំណត់​រួមមាន ៖ ១-ជំងឺ​ខ្សោយបេះដូង (Cardiac Failure)​។ ២-ជំងឺ​សាច់ដុំ​បេះដូង (Cardiomyopathy)​។ ៣-ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ​រ៉ាំរ៉ៃ (Chronic Hepatitis B)។ ៤-ជំងឺ​រលាក​ថ្លើម​ប្រភេទ​សេ​រ៉ាំរ៉ៃ (Chronic Hepatitis C)។ ៥-ជំងឺ​តម្រងនោម​រ៉ាំរ៉ៃ (Chronic Kidney Disease)។ ៦-ជំងឺ​ក្រិន​ថ្លើម (Cirrhosis of the Liver)។ ៧-ជំងឺ​សរសៃ​ឈាម​ក្រហម​បេះដូង (Coronary Artery Disease)។ ៨-ជំងឺ​វិបត្តិ​ចង្វាក់បេះដូង (Cardiac Dysrhythmias)។ ៩-ជំងឺ​ក្រិន​សរីរាង្គ (Multiple Sclerosis)។ ១០-ជំងឺ​វិកលចរិត (Schizophrenia)។ ១១-ជំងឺ​លុយ​ពុស (Systemic Lupus Erythematosus)។ ១២-ជំងឺ​តា​ឡាស​សឺ​មី (Thalassemia)។

លោក​រដ្ឋមន្ត្រី​បាន​ពន្យល់​ថា សេវា​ព្យាបាល និង​ថែទាំ​វេជ្ជសាស្ត្រ​ចំពោះ​ជំងឺ​រ៉ាំរ៉ៃ​នេះ ត្រូវ​ផ្តល់​ដោយ​មូលដ្ឋាន​សុខាភិបាល​សាធារណៈ និង​ត្រូវ​ប្រើប្រាស់​ឱសថ​សារវន្ត។ ចំពោះ​ឱសថ​ព្យាបាល​ក្រៅពី​បញ្ជី​ឱសថ​សារវន្ត​ជា​បន្ទុក​ចំណាយ​ផ្ទាល់​របស់​អ្នកជំងឺ វៀរលែងតែ​ឱសថ​សម្រាប់​ការ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​លើស​សម្ពាធ​ឈាម មិន​មាន​នៅ​ក្នុង​បញ្ជី​ឱសថ​សារវន្ត និង​ការ​ព្យាបាល​ជំងឺ​មហារីក​ដោយសារ​ធាតុ​គីមី ត្រូវ​ទូទាត់​ថ្លៃ​តាម​សេវា​ព្យាបាល​នីមួយៗ កំណត់​ដោយ ប​.ស​.ស៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រយៈពេល១០ឆ្នាំ សម្តេចតេជោ និងភរិយា សង់ផ្ទះជិត១០០០ខ្នង ជូនអតីតយុទ្ធជនក្នុងខេត្តពោធិ៍សាត់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ​ពង្រឹង​វិធានការ​អធិការកិច្ចការងារលើ សហគ្រាស គ្រឹះស្ថាន ដើម្បីធានាបាននូវអនុវត្តការបើកផ្តល់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍សម្រាប់កម្មករនិយោជិត

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សន្ទស្សន៍ទំនុកចិត្តឧស្សាហកម្មថៃ ធ្លាក់ចុះក្នុងខែធ្នូ ដោយកម្សោយតម្រូវការក្នុងស្រុក

ចរាចរណ៍២ ម៉ោង មុន

ស្នងការរាជធានី៖ កំណាត់ផ្លូវ៦០ម៉ែត្រនឹងត្រូវចាប់ល្បឿនកំណត់ពីពេលនេះតទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

តើរាជរដ្ឋាភិបាលកម្ពុជាបានគិតគូ និងដាក់ចេញវិធានការអ្វីខ្លះលើបញ្ហាកសិផល ពិសេសតម្លៃស្រូវ?

Sokha Hotels

ព័ត៌មានពេញនិយម