ព័ត៌មានជាតិ
យុវជន៣ក្រុម ឈ្នះការប្រកួតប្រជែងក្នុងកម្មវិធីយុវជនឆ្ពោះទៅអាជីវកម្ម
សហគ្រិនខ្មែរ បានប្រកាសរកឃើញយុវជនជើងខ្លាំង៣ក្រុមដែលឈ្នះរង្វាន់ក្នុងកម្មវិធីយុវជនឆ្ពោះទៅអាជីវកម្ម។ ក្រុមយុវជនជ័យលាភីទាំង៣ក្រុមនេះ បានត្រូវបានជម្រុះក្នុងចំណោមបេក្ខជនសរុបចំនួន៤០០ ដែលបានដាក់ពាក្យចូលរួមប្រកួតប្រជែងលើប្រធានបទ នវានុវត្តន៍ ដើម្បីការអភិវឌ្ឍន៍ ការច្នៃប្រឌិតដែលដឹកនាំដោយយុវជនសម្រាប់ការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម។

លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា កម្មវិធី យុវជនឆ្ពោះទៅអាជីវកម្ម គឺជាកម្មវិធីគាំទ្រមួយនៃកម្មវិធីគាំទ្រជាច្រើទៀតរបស់សហគ្រិនខ្មែរដែលផ្ដល់ឱកាសដល់យុវជនបង្ហាញពីគំនិតច្នៃប្រឌិតនៃនវានុវត្តន៍ថ្មី បណ្ដុះជំនាញ ដោះស្រាយបញ្ហា និងជំរុញស្មារតីសហគ្រិនភាព។ សហគ្រិនខ្មែរ ជឿជាក់ថា ការផ្តល់ឱកាសដល់យុវជនតាមរយៈកម្មវិធីនេះ គឺមានសារៈសំខាន់សម្រាប់ការជំរុញកំណើនសេដ្ឋកិច្ច ជំរុញនវានុវត្តន៍ថ្មី និងបង្កើតការផ្លាស់ប្តូរនៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។

កម្មវិធីនេះ ត្រូវបានធ្វើឡើងក្រោមប្រធានបទ “នវានុវត្តន៍ ដើម្បីការអភិវឌ្ឍន៍’’។ ធាតុសំខាន់នៃការប្រកួតប្រជែងគឺ ការផ្តោតលើការដាក់ចំណោទ បញ្ហាដែលកើតមានឡើងនៅក្នុងបរិបទ អាជីវកម្មជាក់ស្ដែង ហើយតម្រូវឱ្យបេក្ខជនប្រកួតមានគំនិតផ្ដួចផ្ដើម ស្វែងរកដំណោះស្រាយបែបបច្ចេកវិទ្យា ទៅលើបញ្ហាប្រឈមទាំងនោះ ដើម្បីឱ្យមានភាពប្រសើរ ឡើងនៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។

យុវជនដែលម្ចាស់ជ័យលាភីទាំង៣ក្រុមនេះ គឺ
-ជ័យលាភីលេខ១ បានទៅលើក្រុម Beyonism

-ជ័យលាភីលេខ២ បានទៅលើក្រុម Gofit

-ជ័យលាភីលេខ៣ បានទៅលើក្រុម Ordersyn៕


-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា