ព័ត៌មានជាតិ
ពលរដ្ឋខណ្ឌ ៧ មករា ស្នើ រដ្ឋបាលរាជធានីភ្នំពេញ ពន្លឿនការផ្ដល់ប័ណ្ណកម្មសិទ្ធិ នៅអគារ ៦ បុរីកីឡា
ប្រជាពលរដ្ឋរស់នៅខណ្ឌ ៧ មករា បានស្នើសុំឱ្យ រាជរដ្ឋាភិបាល ក៏ដូចជា រដ្ឋបាលរាជធានីភ្នំពេញ ជួយពន្លឿនការផ្ដល់ប័ណ្ណកម្មសិទ្ធិនៅអគារ ៦ បុរីកីឡា និងការធ្វើអត្តសញ្ញាណប័ណ្ណដែលខុសឈ្មោះ និងរូបថត ឱ្យបានលឿន។
ការស្នើសុំបែបនេះរបស់ប្រជាពលរដ្ឋបានធ្វើឡើងកាលពីព្រឹកថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៤ នេះ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅស្តាតអូឡាំពិកខណ្ឌ ៧ មករា ក្រោមអធិបតី លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ និងជាតំណាង លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។
លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងថា យោងតាមច្បាប់ ក្រុមប្រឹក្សារាជធានី ត្រូវរៀបចំឱ្យមានវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅតាមខណ្ឌនានា ក្នុងរាជធានីភ្នំពេញ អំឡុងត្រីមាសទី ៤ នៃឆ្នាំនីមួយៗ និងក្រុមប្រឹក្សាខណ្ឌ ត្រូវរៀបចំឲ្យមានវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅតាមសង្កាត់នានាក្នុងខណ្ឌរបស់ខ្លួន អំឡុងខែមិថុនា នៃឆ្នាំនីមួយៗ ដែលជាក់ស្ដែងក្រុមប្រឹក្សាខណ្ឌបានអនុវត្តរួចហើយក្នុងឆ្នាំ ២០២៤ នេះ ស្របតាមច្បាប់កំណត់។
លោក ម៉ប់ សារិន បានបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវបានធ្វើឡើង ក្នុង ១ ឆ្នាំ ម្ដង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋ ដោយផ្ដោតសំខាន់ពាក់ព័ន្ធនឹងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋលើបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៍នៅមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរបានដឹងឮ និងរកយន្តការដោះស្រាយជូន។
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ ប្រជាពលរដ្ឋបានថ្លែងការអរគុណចំពោះអាជ្ញាធរខណ្ឌ ៧ មករា ជាពិសេសសង្កាត់វាលវង់ បានដោះស្រាយបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ និងគ្រឿងញៀន នៅប្លុកបុរីកីឡា ក្នុងសង្កាត់វាលវង់ បានល្អប្រសើរសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ ហើយស្នើសុំទៅរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ ជួយពន្លឿងការផ្តល់ប័ណ្ណកម្មសិទ្ធិនៅអគារ ៦ បុរីកីឡា។ ប្រជាពលរដ្ឋបានស្នើសុំឱ្យពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណដែលប៉ូលិសធ្វើខុសឈ្មោះ និងរូបថត។ ប្រជាពលរដ្ឋ ក៏សូមអរគុណ និងកោតសរសើរដល់សមត្ថកិច្ចជួយបង្ក្រាបគ្រឿងញៀន ក្មេងទំនើងក្នុងមូលដ្ឋានខណ្ឌ ៧ មករា បានល្អប្រសើរ ហើយសូមឱ្យធ្វើការងារនេះបានល្អជារៀងរហូត។
ឆ្លើយតបទៅនឹងសំណើ និងសំណូមពរប្រជាពលរដ្ឋក្នុងឱកាសនោះ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានថ្លែងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ មានសំណើ និងសំណូមពរ ផ្ទាល់មាត់ចំនួន ៣ នាក់ និងសំណើជាលាយលក្ខណ៍ចំនួន ៨ ដោយមានប្រជាពលរដ្ឋចូលរួមប្រមាណ ៥៥៧ នាក់។
លោកអភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា អាជ្ញាធររាជធានី នឹងពន្លឿនការដោះស្រាយបញ្ហាទាំងអស់នេះនៅពេលឆាប់ៗ ខាងមុខ ដើម្បីឆ្លើយតបទៅនឹងសំណើ និងសំណូមពរដែលជាការលើកឡើងរបស់ប្រជាពលរដ្ឋក្នុងវេទិកាសាធារណៈនេះ។
លោកបានបន្តថា ចំពោះបញ្ហាណាដែលប្រជាពលរដ្ឋបានលើកឡើង រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តពិភាក្សាជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធ ដើម្បីពន្លឿនការដោះស្រាយជួយពលរដ្ឋឱ្យបានទាន់ពេលវេលា ដែលឈានទៅកាត់បន្ថយការលំបាករបស់ពួកគាត់៕
អត្ថបទ ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
សេដ្ឋកិច្ច២ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»