ព័ត៌មានជាតិ
សម្ដេចតេជោ ស្នើភាគីចិនទទួលយកកម្មសិក្សាការីកម្ពុជាមកសិក្សានៅសាលាមជ្ឈិមបក្សចិន
ក្នុងពេលអញ្ជើញទស្សនាសាលាគណបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន នៅប៉េកាំង សម្ដេចតេជោ ហ៊ុន សែន ស្នើភាគីចិនឱ្យទទួលយកកម្មសិក្សាការីរបស់គណបក្សប្រជាជនកម្ពុជាមកសិក្សានៅសាលាមជ្ឈិមបក្សចិនមួយនេះ ដើម្បីជាការពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរ។

នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ដែលជាថ្ងៃទី២ នៃដំណើរទស្សនកិច្ចមិត្តភាព និងជាផ្លូវការនៅប្រទេសចិន សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានឆ្លៀតអញ្ជើញទស្សនាសាលាគណបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន នារដ្ឋធានីប៉េកាំង ដោយមានវត្តមានទទួលស្វាគមន៍ពីលោក ស៊ី ឈុនតាវ ប្រធានសាលាគណបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន។
លោក ស៊ី ឈុនតាវ បានជម្រាបសម្ដេចតេជោពីប្រវត្តិនៃការបង្កើតសាលាគណបក្សនេះ ដោយគូសបញ្ជាក់ថា សាលានេះ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៣៣ និងជាសាលាបណ្ដុះបណ្ដាលមន្ត្រីជាន់ខ្ពស់ អប់រំទ្រឹស្តី មនោគមវិជ្ជា គោលនយោបាយ ជាពិសេសគំនិតរបស់ថ្នាក់ដឹកនាំកំពូលចិន ដូចជា គំនិតរបស់លោក ម៉ៅ សេទុង តេង ស៊ាវភីង និងគំនិតរបស់លោក ស៊ី ជិនពីង ស្តីពីសង្គមនិយមសម័យថ្មី និងការបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំសម្រាប់កម្មាភិបាលបក្ស និងជាធនាគារខួរក្បាលនៃការសិក្សាស្រាវជ្រាវដ៏កំពូល និងសំខាន់មួយរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន។

លោកប្រធានសាលា ក៏បានធ្វើបទបង្ហាញអំពីរបៀបរបបបណ្ដុះបណ្ដាល ការសិក្សា ស្រាវជ្រាវកម្រិតខ្ពស់របស់សាលាគណបក្ស ព្រមទាំងកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយនឹងស្ថាប័នជាដៃគូចំនួន ១៦៤ប្រទេស រួមទាំងកម្ពុជាផងដែរ និងអង្គការអន្តរជាតិចំនួន ២១ផ្សេងទៀត។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះការបណ្ដុះបណ្ដាលមន្ត្រីគណបក្សថ្នាក់ជាតិ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ហើយសម្ដេច ក៏បានចាប់អារម្មណ៍ទៅលើការសិក្សាស្រាវជ្រាវជូនថ្នាក់ដឹកនាំកំពូលរបស់គណបក្ស ជាពិសេសសម្រាប់កិច្ចការរៀបចំមហាសន្និបាតរបស់គណបក្ស កម្មវិធីបង្រៀន ការបោះពុម្ពជាសៀវភៅ និងអត្ថបទសម្រាប់ធ្វើការផ្សព្វផ្សាយ ជាដើម។

លើការសិក្សាស្រាវជ្រាវនេះ សម្ដេចតេជោ បានស្នើឱ្យមានកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរទស្សនកិច្ចរវាងសាលាគណបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ជាមួយនឹងគណបក្សប្រជាជនកម្ពុជា តាមរយៈការបញ្ជូនកម្មសិក្សាការីរបស់កម្ពុជា មកសិក្សានៅសាលាគណបក្សនៃគណៈកម្មាធិការមជ្ឈិមចិននេះ និងការបញ្ជូនគ្រូឧទ្ទេស ព្រមទាំងអ្នកជំនាញរបស់ចិន ទៅធ្វើបទបង្ហាញនៅកម្ពុជាផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី