ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អាជ្ញាធរគ្រប់ថ្នាក់ មេភូមិ មេឃុំ ទទួលចំណេះដឹងលើការងារផ្សព្វផ្សាយ អប់រំ និងការប្រើប្រាស់App NoDrug
បាត់ដំបង ៖ លោក នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្លែងបែបនេះ ក្នុងពិធីបិទនិងប្រគល់វិញញាបនបត្រដល់សិក្ខាកាមជ័យលាភីនៃសិក្ខាសាលាផ្សព្វផ្សាយដើម្បីលើកកម្ពស់ចំណេះដឹងស្តីពីការអប់រំ បង្ការ ទប់ស្កាត់គ្រឿងញៀន ដល់ភាគីពាក់ព័ន្ធក្នុងសហគមន៍នៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃ» ក្រោមជំនួយLOA នាល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ដែលមានអ្នកចូលរួមជាអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ មេភូមិ មេឃុំទូទាំងស្រុកកំរៀង។

របាយការណ៍ស្វាគមន៍របស់ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ និងទំនាក់ទំនងសាធារណៈ និងជាប្រធានក្រុមសម្របសម្រួលរៀបចំបានបង្ហាញឲ្យឃើញថាសិក្ខាសាលានេះគឺទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អាជ្ញាធរគ្រប់ថ្នាក់ មេឃុំ មេភូមិទូទាំងស្រុកកំរៀងតាមរយៈការធ្វើតេស្តមុនវគ្គនិងលទ្ធផលក្រោយបញ្ចប់វគ្គក្នុងនោះគឺអ្នកបានយល់ដឹងពីសិក្ខាសាលានេះមានចំនួនរហូតដល់៩៥%ហើយការយល់ដឹងពីApp NoDrug គឺមានកើនឡើងដល់63% ។

ថ្លែងក្នុងនាម លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសនោះ លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ បានសាទរនិងកោតសរសើរដល់ការប្រឹងប្រែងរួមគ្នាពីគ្រប់ភាគីទាំងអ្នករៀបចំ វាគ្មិន សិក្ខាកាម ដើម្បីចែករំលែក និងទទួលចំណេះដឹងសម្រាប់យកទៅប្រើប្រាស់ផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋផ្ទាល់នូវមូលដ្ឋានដើម្បីឲ្យគាត់មានលទ្ធភាពចូលរួមចំណែកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅមូលដ្ឋាន។

ក្នុងឱកាសនោះដែរ លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងបន្តដោយឱ្យគ្រប់សមាសភាពទាំងអស់នៅក្នុងមូលដ្ឋានខេត្តបាត់ដំបងនិយាយជារួមនិងនិយាយដោយឡែកស្រុកកំរៀងត្រូវរួមគ្នាធ្វើឲ្យសម្រេចបាននូវគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព ដែលក្នុងនោះលក្ខណៈសម្បត្តិទី២ គឺត្រូវចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាឧបសគ្គនៃការអភិវឌ្ឍន៍ប្រទេសជាតិ ហើយលោកក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានពិសេស ភូមិឃុំត្រូវបង្កើនការងារផ្សព្វផ្សាយអប់រំ ពិសេសបំផុសឱ្យប្រជាជនប្រើប្រាស់App NoDrug ដើម្បីរួមគ្នាដោះស្រាយឲ្យខានតែបាននៅបញ្ហាគ្រឿងញៀន “ផ្ទះអ្នកផ្ទះខ្ញុំគ្មានគ្រឿងញៀន ភូមិយើងនឹងគ្មានគ្រឿងញៀនសហគមន៍មានសុវត្ថិភាពនិងការអភិវឌ្ឍ “៕











-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី