ព័ត៌មានជាតិ
សម្ដេចធិបតី និងលោកជំទាវ ចេញថ្លៃព្យាបាលទាំងស្រុងដល់នាយតាក់ស៊ី កំពុងមានជំងឺទឹកនោមផ្អែម ខ្សោយតម្រងនោម
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានជួយឧបត្ថម្ភដល់ការព្យាបាលជំងឺតារាកំប្លែង នាយ តាក់ស៊ី ទាំងស្រុង ដែលកំពុងសម្រាកនៅមន្ទីរពេទ្យព្រះកេតុមាលា។
ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានឱ្យក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងនាមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះសួរសុខទុក្ខ នាយ តាក់ស៊ី មានជំងឺប្រចាំកាយលើសសម្ពាធឈាម ទឹកនោមផ្អែម និងខ្សោយតម្រងនោម កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា។
តាមសេចក្ដីប្រកាសព័ត៌មាន ផ្សាយលើទំព័រហ្វេសប៊ុកនាយករដ្ឋមន្ត្រី នាថ្ងៃទី០៣ ខែធ្នូ សរសេរដូច្នេះ៖«សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទទួលបន្ទុកចំណាយទាំងអស់ទាំងក្នុងការព្យាបាល និងការឧបត្ថម្ភបន្ថែមសម្រាប់ជីវភាពប្រចាំថ្ងៃក្នុងពេលព្យាបាលជំងឺនេះដែរ»។
គួរឱ្យដឹងថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា នាយតាក់ស៊ី ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកេតុមាលា ក្រោយពេលអាការៈជំងឺធ្វើទុក្ខខ្លាំង។
ជាការកត់សម្គាល់ នាយតាក់ស៊ី មានជំងឺទឹកនោមផ្អែម ជាប់ប្រចាំកាយរយៈពេលជាយូរណាស់មកហើយ ដែលជំងឺនេះតែងតែបង្ករជាបញ្ហាចោទខ្លាំងដល់នាយតាក់ស៊ី ពេលជំងឺធ្វើទុក្ខម្ដងៗមិនអាចចេញសម្ដែងសិល្បៈ និងរកចំណូលបានទៀងទាត់ឡើយ។
បច្ចុប្បន្ន នាយតាក់ស៊ី មានវ័យ៥៤ឆ្នាំ ជាសិល្បករកំប្លែងមានប្រជាប្រិយភាពមួយរូប ទទួលបានការគាំទ្រពីសំណាក់ទស្សនិកជន។ នាយតាក់ស៊ី ធ្លាប់សម្ដែងជាតួអង្គស្វា ឬតួអង្គស៊ុនអ៊ូខុង និងអាចសម្ដែងជាតួអង្គជាអ្នកជំងឺ ព្រមទាំងតួអង្គផ្សេងៗទៀត៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ