ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល បង្ហាញគន្លឹះ៦ចំណុចសម្រាប់រៀបចំសេវាសុខាភិបាលឲ្យកាន់តែឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋ
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបង្ហាញគន្លឹះចំនួន៦ចំណុចដល់មន្ត្រីសម្រាប់រៀបចំសេវាសុខាភិបាលឱ្យកាន់តែឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន និងក្រុមគ្រួសារ ពិសេសឱ្យអង្គភាពសុខាភិបាលនីមួយៗ ទទួលបានជោគជ័យ។

ក្នុងឱកាសសំណេះសំណាល និងធ្វើបទបាឋកថាក្នុងវគ្គ ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទតាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមចំនួន ៣៨៣៥នាក់ កាលពីរសៀលថ្ងៃទី៣ធ្នូ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា គន្លឹះចំនួន៦ សម្រាប់រៀបចំសេវាសុខាភិបាលឱ្យកាន់តែឆ្លើយតបទៅនឹងតំរូវការរបស់អតិថិជន និងក្រុមគ្រួសារក្នុងនោះរួមមាន៖ (១) រៀបចំសេវាឱ្យមានលក្ខណៈពិសេសសម្រាប់បុគ្គលនីមួយៗ (២)ផ្តល់សេវាដោយសុចរិត (៣) ផ្តល់សេវាឱ្យឆ្លើយតប ឬលើសពីការរំពឹងទុករបស់ប្រជាពលរដ្ឋ (៤) ផ្តល់ដំណោះស្រាយដល់អ្នកមានតំរូវការសេវាឱ្យបានសមរម្យ និងទាន់ពេល (៥)បន្តខិតខំកែរលំអរសេវាបន្ថែម និង (៦)ផ្តល់សេវាដោយក្តីករុណា។

ទន្ទឹមនឹងនោះផងដែរ លោករដ្ឋមន្ត្រីក៏បានណែនាំឱ្យមន្ត្រីសុខាភិបាលទាំងអស់យកប្រធានបទ “ធ្វើដូចម្តេចដើម្បីឱ្យអង្គភាពសុខាភិបាលនីមួយៗទទួលបានជោគជ័យ?” ទៅធ្វើការប្រជុំពិភាក្សាបំផុសគំនិត និងដាក់ចេញជាសកម្មភាពឱ្យបានគ្រប់អង្គភាព។

នៅក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រីក៏បានសំណេះសំណាលជាមួយមណ្ឌលសុខភាពដែលនៅឆ្ងាយដាច់ស្រយាល និងបានសាកសួរពីការប្រើប្រាស់ចំណេះដឹងពីវគ្គ ភាពជាអ្នកដឹកនាំនេះនៅក្នុងការងារប្រចាំថ្ងៃរបស់ខ្លួន។ នៅក្នុងសប្តាហ៍នេះ
មានការធ្វើបទបង្ហាញពីការដឹកនាំក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានសុខាភិបាល ដែលធ្វើឡើងដោយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រៃវែងផងដែរ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២២ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ