Connect with us

ព័ត៌មានជាតិ

ផ្លូវជាតិលេខ ៤១ បំបែក​ពីថ្នល់​ទទឹងប្រសព្វផ្លូវជាតិ​លេខ​៤​ ដល់​ខេត្ត​កំពត សម្រេច​បាន​ជិត ១០០%

បានផុស

នៅ

បើតាម​មន្រ្តីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន គម្រោងស្ដារនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ប្រវែងសរុប ៩៥,២៧ គីឡូម៉ែត្រ ចាប់ផ្តើមពីភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល នៃខេត្តកណ្ដាល (ចំណុចប្រសព្វផ្លូវជាតិលេខ ៤) រហូតដល់ភូមិល្អាង ឃុំល្អាង ស្រុកដងទង់ នៃខេត្តកំពត (ចំណុចផ្លូវជាតិលេខ ៣) ការ​សាងសង់​សម្រេ​ច​បាន​ជាង ៩៧% គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៤។

គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៤ ការអនុវត្តគម្រោងសម្រេចបានលទ្ធផលជារួមបាន ៩៧,០១% ដោយក្នុងនោះ ការងារអ៊ុតកៅស៊ូ AC បានបញ្ចប់ស្ទើរ ១០០ ភាគរយ ការងារបំពាក់សម្ភារសុវត្តិភាពចរាចរណ៍ (គំនូសចរាចរណ៍ ផ្លាកសញ្ញា ផ្លាកបង្ហាញទិសផ្លូវ របារ-Guardrail និងការងារចាំបាច់ផ្សេងៗ ក៏បានបញ្ចប់ស្ទើររួចរាល់ហើយដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងស្ដារ និងលើកកម្រិតផ្លូវជាតិលេខ៤១ កាលពី​ថ្ងៃអង្គារ ទី៣ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារចុះពិនិត្យការងារសាងសង់ផ្លូវជាតិលេខ៤១ ដោយមានការចូលរួមពី​មន្រ្តី​ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន (CRBC) និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស WACC។

ការចុះពិនិត្យលើវឌ្ឍនភាពការងារសាងសង់​ ដើម្បីឈានទៅដំណាក់កាលនៃការប្រគល់-ទទួល នាពេលខាងមុខមានន័យថាគម្រោងផ្លូវនេះសម្រេចលទ្ធផលសាងសង់ជិតរួចរាល់ទាំងស្រុងហើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

ឥណ្ឌូណេស៊ី​​បង្កើនពន្ធអាករតម្លៃបន្ថែមដល់ ១២​ ភាគរយ គ្រោង​អនុវត្តនៅ​ដើម​ឆ្នាំក្រោយ​

ព័ត៌មានជាតិ៣២ នាទីutes មុន

នាយករដ្ឋមន្ត្រី ឱ្យយកចិត្តទុកដាក់បង្ក្រាបល្បែងស៊ីសងខុសច្បាប់ ល្បែងអនឡាញ ល្បែងផ្សងសំណាង

ព័ត៌មានជាតិ៣៥ នាទីutes មុន

​ថៃនៅពុំទាន់បង្កើតគណៈកម្មាធិការបច្ចេកទេសចម្រុះ (JTC) ដើម្បីចរចាជាមួយកម្ពុជាលើតំបន់ OCA

ជីវិតកម្សាន្ដ៤៣ នាទីutes មុន

Vj ALaskoo ៖ សុជីវធម៌ជាកត្តាព្វកិច្ចសំខាន់សម្រាប់សិល្ប: និងពិធីករពិធីការិនី

ជីវិតកម្សាន្ដ៥៣ នាទីutes មុន

Ruby Lin៖ «ខ្ញុំ​មានជោគជ័យ​ថ្ងៃ​នេះដោយសារគាត់​ ខ្ញុំ​ជំពាក់​អ្នកនិពន្ធ Chiung Yao ច្រើនពេកហើយ»

Sokha Hotels

ព័ត៌មានពេញនិយម