Connect with us

ព័ត៌មានជាតិ

ប.ស.ស ផ្សព្វផ្សាយ“គោលការណ៍បទប្បញ្ញត្តិច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម” ដល់ម្ចាស់សហគ្រាស

បានផុស

នៅ

បេឡា​ជាតិ​សន្តិសុខ​សង្គម​(​ប​.​ស​.​ស) បាន​ផ្សព្វផ្សាយ​ស្ដីពី “​គោលការណ៍​បទប្បញ្ញត្តិ​ច្បាប់ និង​អត្ថប្រយោជន៍​របប​សន្តិសុខ​សង្គម​” ជូន​ដល់​តំណាង​ម្ចាស់​អាជីវកម្ម​ដែល​មាន​ទីតាំង​នៅ​ផ្សារ​ទំនើប​ជីបម៉ុង ២៧១ មេហ្គា ម៉ល ដែល​មាន​ការ​ចូលរួម​សរុប​ប្រមាណ​ជា ១៥០ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​ផ្សព្វផ្សាយ​ស្ដីពី “​គោលការណ៍​បទប្បញ្ញត្តិ​ច្បាប់ និង​អត្ថប្រយោជន៍​របប​សន្តិសុខ​សង្គម​” កាលពី​រសៀល​ថ្ងៃ​ទី ៣ ខែ​ធ្នូ ឆ្នាំ ២០២៤ លោក គឹម កែវ​រស្មី អគ្គនាយករង ប​.​ស​.​ស តំណាង លោក ម៉េង ហុង ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក ប​.​ស​.​ស នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​ថា ពិធី​នេះ​រៀបចំឡើង​ក្នុង​គោលបំណង ដើម្បី​ផ្សព្វផ្សាយ​ដល់​ម្ចាស់​សហគ្រាស គ្រឹះស្ថាន យល់ដឹង​កាន់តែ​ច្បាស់​អំពី​គោលការណ៍​បទប្បញ្ញត្តិ​ច្បាប់​ស្ដីពី​របប​សន្តិសុខ​សង្គម ជាពិសេស​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចំពោះ​សហគ្រាស គ្រឹះស្ថាន​ដែល​មិន​គោរព​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​ការ​ចុះបញ្ជី​ជាមួយ ប​.​ស​.​ស ការ​មិន​បង់​ភាគទាន​តាម​លក្ខខណ្ឌ​កំណត់ ការ​លាក់​ប្រាក់បៀវត្សរ៍ ឬ ចំនួន​កម្មករ-និយោជិត កំពុង​បំពេញ​ការងារ ដែល​ធ្វើ​ឱ្យ​បាត់បង់​អត្ថប្រយោជន៍​បុគ្គលិក​របស់​ខ្លួន។

នា​ឱកាស​នោះ​ដែរ មន្ត្រី​ជំនាញ ប​.​ស​.​ស បាន​ធ្វើ​បទ​បង្ហាញ​អំពី​អត្ថប្រយោជន៍​ផ្សេងៗ នៃ​របប​សន្តិសុខ​សង្គម ដែល​មាន​ក្នុង​ផ្នែក​ហានិភ័យ​ការងារ ផ្នែក​ថែទាំ​សុខភាព និង​ផ្នែក​ប្រាក់​សោធន និង​ប្រាក់ឧបត្ថម្ភ​បន្ថែម​របស់​រាជរដ្ឋាភិបាល​ផ្ដល់​ជូន​សមាជិក ប​.​ស​.​ស ជា​ស្ត្រី​មាន​ផ្ទៃពោះ ដើម្បី​ឱ្យ​បុគ្គលិក ឬ និយោជិត​របស់​ខ្លួន ទទួល​បាន​អត្ថប្រយោជន៍​នៅ​ពេល​ចុះ​ឈ្មោះ​ពួកគាត់​ចូល​ជា​សមាជិក ប​.​ស​.​ស៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម