ព័ត៌មានជាតិ
ប.ស.ស ផ្សព្វផ្សាយស្ដីពី“នីតិវិធីអនុវត្តថវិកាសម្រាប់កម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម
បេឡាជាតិសន្តិសុខសង្គម(ប.ស.ស) បានបើកកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី “នីតិវិធីអនុវត្តថវិកាសម្រាប់កម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម ក្រោមមូលនិធិហិរញ្ញប្បទានគាំពារសង្គម”ក្រោមអធិបតីភាពលោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស តំណាង លោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក ឃាន តួក អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម។
ថ្លែងក្នុងពិធីនាឱកាសនោះដែរ លោកបណ្ឌិតអគ្គនាយករង ប.ស.ស បានផ្ដល់ជាធាតុចូលសំខាន់ៗ មួយចំនួនទៅកាន់អង្គប្រជុំពាក់ព័ន្ធនឹងការអនុវត្តថវិកាកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម ក្រោមមូលនិធិហិរញ្ញប្បទានគាំពារសង្គម ដើម្បីធានាប្រសិទ្ធភាពក្នុងការអនុវត្ត និងលើកកម្ពស់ការយល់ដឹងរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ។
គួរបញ្ជាក់ថា កិច្ចប្រជុំនេះប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៤ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា សរុបប្រមាណជា ៤០ រូប៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ១៧ ម៉ោង ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
កីឡា១៩ ម៉ោង ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៥ តែចុះចតនៅឆ្នាំ២០២៤
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក សៅ សុខា បញ្ជាឲ្យឃាត់ខ្លួនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវម្នាក់ និងមន្ដ្រី២នាក់ ទៅសួរនាំ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា