ព័ត៌មានជាតិ
តំបន់មេសំ ឃុំចុងផ្លាស់ ប្រែជាស្ងាត់ជ្រងំ! ពលរដ្ឋស្នើសុំប្រកបរបររកកាកសំណល់រ៉ែមាសឡើងវិញ
ប្រជាពលរដ្ឋរស់នៅក្នុងឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ភាគច្រើនប្រកបរបរកសិកម្ម និងខ្លះទៀត ប្រកបមុខរបរ រុករក និងកិនកាកសំណល់រ៉ែមាស ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ។ យ៉ាងណាក្ដី ក្រោយកម្លាំងចម្រុះ និងមន្រ្ដីជំនាញក្រសួងរ៉ែ និងថាមពល បើកប្រតិបត្តិការបង្ក្រាបការរុករករ៉ែមាសអនាធិបតេយ្យនិងមិនអនុញ្ញាតិឲ្យពលរដ្ឋប្រកបរបរនេះតទៅទៀត។

អ្នកស្រី ពាប់ សិទ្ធ អាយុ៤៨ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិពូទុង ឃុំចុងផ្លាស់ បានឲ្យដឹងថា សព្វថ្ងៃគាត់មានមុខរបរលក់ដូរនៅផ្ទះបន្តិចបន្តួច ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ ប៉ុន្តែបន្ទាប់ពីមានករណីសមត្ថកិច្ចជំនាញចុះបង្ក្រាបអ្នកប្រកបរបរកិនរ៉ែមាសមក អ្នកស្រីលក់មិនសូវដាច់នោះទេ ដោយសារអ្នកភូមិមួយចំនួនបានបិទទ្វារផ្ទះចោល ធ្វើឲ្យភូមិមានសភាពស្ងប់ស្ងាត់។

អ្នកស្រីបានអំពាវនាវឲ្យអាជ្ញាធរ រកដំណោះស្រាយជូនប្រជាពលរដ្ឋ ដែលមិនមានមុខរបរអ្វី ក្រៅពីការរុករក និងកិនកាកសំណល់រ៉ែមាស ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។

លោក ទី សុផល ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តមណ្ឌលគិរី បានឲ្យដឹងថា កន្លងមកមានប្រជាពលរដ្ឋ បានដាក់សំណើមកមន្រ្តីជំនាញជាច្រើនលើកច្រើនសារ ពិសេសសំណូមពរក្នុងវេទិកាសាធារណៈ ពីបញ្ហាសុំកិនកាកសំណល់រ៉ែមាសឡើងវិញនេះផងដែរ។
គួររំលឹកផងដែរថា កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ ក្រសួងរ៉ែ និងថាមពល បានបង្ក្រាបទីតាំងអាជីវកម្មរ៉ែមាសខុសច្បាប់ក្នុងតំបន់មេសំ ឃុំចុងផ្លាស់ បានចំនួន ៥៦ទីតាំង និងរកឃើញអណ្តូងរ៉ែចំនួន៣៣កន្លែង៕
អត្ថបទ៖ រៀម សុខហេង



-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់