Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ៖ អ្នកដឹកនាំស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាព និង​ការអភិវឌ្ឍខ្វះមិនបានសម្រាប់ប្រទេសជាតិ

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ បាន​ថ្លែង​ការ​សាទរ​គាំទ្រ​ទាំងស្រុង​ចំពោះ​អ្នកដឹកនាំ​ជា​ស្ត្រី​នៅ​រដ្ឋបាល​មូលដ្ឋាន គឺជា​ការលើក​គុណ​តម្លៃភាព ​និង​ការអភិវឌ្ឍ​ខ្វះ​មិនបាន​សម្រាប់​ប្រទេស​ជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​គាំទ្រ​បែបនេះ ខណៈពេល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វេទិកា​ជាតិ​ស្តីពី «​ស្ត្រី​ក្នុង​ភាពជា​អ្នកដឹកនាំ​ និង​អភិបាលកិច្ច​» ក្រោម​ប្រធានបទ «​ភាពជា​អ្នកដឹកនាំ​របស់​ស្ត្រី​នៅ​រដ្ឋបាល​មូលដ្ឋាន​» នៅ​សណ្ឋាគារ​សាន់​អ៊ែន​មូ​ន រី​វើ​សាយ និង​តាម​ប្រព័ន្ធ​អន​ឡាញ នា​ព្រឹក​ថ្ងៃ​ពុធ ៤​ កើត ខែ​មិគសិរ ឆ្នាំរោង ឆស័ក ព​.​ស ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី ​៤ ខែធ្នូ ឆ្នាំ ២០២៤។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​មានប្រសាសន៍​លើកឡើងថា វេទិកា​ជាតិ​នេះ រៀបចំឡើង​ក្នុង​គោល​បំណង ដើម្បី​លើកកម្ពស់​ភាពជា​តំណាង​របស់​ស្ត្រី និង​ក្មេងស្រី ពង្រឹង​បណ្តាញ​សាមគ្គីភាព ​និង​គាំទ្រ​គ្នា​ទៅវិញទៅមកនៅក្នុង​ចំណោម​ថ្នាក់ដឹកនាំ​ជា​ស្ត្រី​នៅ​គ្រប់​កម្រិត និង​គ្រប់​ជំនាន់ ព្រមទាំង​សំដៅ​ជំរុញ​ការគាំទ្រ​ពី​ដៃគូ​ពាក់ព័ន្ធក្នុងការ​លើកកម្ពស់​សមភាព​យេនឌ័រ និង​តួនាទី​របស់​ស្ត្រី​ក្នុង​ភាពជា​អ្នកដឹកនាំ និង​អភិបាលកិច្ច​នៅ​គ្រប់​កម្រិត។

ក្នុង​នីតិកាល​ទី ៧ ​នេះ ក្រោម​ការដឹកនាំ​ដ៏​ប៉ិនប្រសប់​របស់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់កាល​ទី​ ១ ដើម្បី​កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង​ចីវ​ភាព ដោយ​កំណត់​យក​អាទិភាព​គន្លឹះ​ចំនួន​ ៥ រួមមាន ​៖ មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា ព្រមទាំង​បានកំណត់​សមភាព​យេនឌ័រ និង​ការបង្កើន​ភាព​អង់អាច​ដល់​ស្ត្រី និង​ក្មេងស្រី​នៅ​គ្រប់​វិស័យ ជា​អាទិភាព​នៅក្នុង​របៀប​វារៈ​គោលនយោបាយ​របស់​ខ្លួន​។ តាមរយៈ ការពង្រឹង​ភាពជា​ពលរដ្ឋ​ក្នុងសង្គម ដែលមាន​អារ្យធម៌​ខ្ពស់ ប្រកបដោយ​សីលធម៌​, សមធម៌ និង​បរិយាប​ន្ន​, ដែល​ក្នុងនោះ ស្ត្រី គឺជា​ស្នូល ដែល​ផ្តល់ឱកាស​បន្ថែមទៀត​សម្រាប់​ការចូលរួម​របស់​ស្ត្រី ក្នុងការ​កំណត់​ជោគវាសនា​របស់​ប្រទេសជាតិ។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​គាំទ្រ​ចំពោះ​ការ​ជ្រើសរើស​ប្រធានបទ​ភាពជា​អ្នកដឹកនាំ​របស់​ស្ត្រី​នៅ​រដ្ឋបាល​មូលដ្ឋាន សម្រាប់​ការរៀបចំ​វេទិកា​ឆ្នាំនេះ ដែល​បាន​រំលេច​ការ​ប្ដេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល និង​ឆ្លុះបញ្ចាំង​អំពី​វឌ្ឍនភាព កាលានុវត្តភាព និង​គុណ​តម្លៃ​ក្នុងការ​លើកកម្ពស់​ភាព​ជា​អ្នកដឹកនាំ​ស្ត្រី និង​ក្មេងស្រី នៅក្នុង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ជាពិសេស​នៅ​ថ្នាក់ឃុំ​-​សង្កាត់។ ប្រធានបទ​នេះ ក៏​អនុញ្ញាត​ឱ្យ​អង្គ​វេទិកា​ពិភាក្សា និង​ស្វែងរក​វិធីសាស្ត្រ និង​ដំណោះស្រាយ​នានា​ក្នុង​ការ​លើកកម្ពស់​សមភាព​យេនឌ័រ និង​បង្កើន​ភាព​អង់អាច​ដល់​ស្ត្រី និង​ក្មេង​ស្រី​នៅ​គ្រប់​កម្រិត​ផង​ដែរ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៦ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម