Connect with us

ព័ត៌មានជាតិ

សហជីព និងអ្នកជំនាញនៅកម្ពុជាគាំទ្រចំពោះការដាក់ប្រើប្រាស់ QR Code បណ្តឹងអនាមិក ប្តឹងពីភាពមិនប្រក្រតីណាមួយនៅកន្លែងធ្វើការ

បានផុស

នៅ

បណ្តាក្រុមសហជីព និងអ្នកជំនាញនៅកម្ពុជា គាំទ្រយ៉ាងពេញទំហឹងលើការដាក់ឱ្យអនុវត្តន៍ QR Code បណ្តឹងអនាមិក របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់ឱ្យសាធារណៈជន និងកម្មករនិយោជិតធ្វើការប្តឹង និងរាយការណ៍ភាពមិនប្រក្រតីណាមួយនៅកន្លែងធ្វើការមកកាន់ក្រសួងការងារដើម្បីធ្វើកិច្ចអន្តរគមន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងបែបនេះ បន្ទាប់ពីលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសថា ក្រសួងការងារនឹងដាក់ឱ្យអនុវត្ត QR Code បណ្តឹងអនាមិក ដែលជាយន្តការថ្មីមួយសម្រាប់អនុញ្ញាតឱ្យសាធារណជន ក៏ដូចជាកម្មករនិយោជិតអាចធ្វើការប្តឹង ឬរាយការណ៍ពីភាពមិនប្រក្រតីផ្សេងៗដែលពាក់ព័ន្ធវិស័យការងារមកកាន់ក្រសួងការងាដើម្បីសុំកិច្ចអន្តរាគមន៍។ កម្មវិធី QR Code បណ្តឹងអនាមិកមួយនេះនឹងត្រូវដាក់ឱ្យប្រើប្រាស់នៅតាម​ទីសាធារណៈ​ និងរោងចក្រសហគ្រាសនានា។

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានលើកឡើងថា ការដាក់ឱ្យអនុវត្ត QR Code បណ្តឹងអនាមិករបស់ក្រសួងការងារ គឺជាយន្តការថ្មីស្រឡាងមួយសម្រាប់ឱ្យកម្មករនិយោជិតដែលកំពុងបម្រើការងារនៅក្នុងរោងចក្រ ឧស្សាហកម្ម ធ្វើការប្តឹងសុំកិច្ចអន្តរាគមន៍មកកាន់ក្រសួងការងារ ប្រសិនបើខ្លួនប្រទះនឹងភាពមិនប្រក្រតីណាមួយនៅកន្លែងធ្វើការរបស់ខ្លួន។

ប្រធានសហជីពរូបនេះមើលឃើញថា QR Code បណ្តឹងអនាមិករបស់ក្រសួងការងារ គឺជាការលើកកម្ពស់សិទ្ធិ និងរក្សាឧត្តមប្រយោជន៍របស់កម្មករនិយោជិត ពីព្រោះវាជាយន្តការដ៏សុវត្ថិភាពមួយនៅពេលដែលកម្មករនិយោជិតទទួលការរំលោភបំពាន មានការរំលោភច្បាប់ពីសំណាក់និយោជកលើអត្ថប្រយោជន៍ផ្សេងៗ នោះពួកគេអាចធ្វើការរាយការណ៍ និងប្តឹងមកកាន់ក្រសួងដើម្បីសុំកិច្ចអន្តរាគមន៍លឿនឆាប់រហ័ស ជាពិសេសនោះ QR Code បណ្តឹងអនាមិកមានការរក្សាឯកជនភាព ដោយមិនបញ្ចេញឈ្មោះបុគ្គលជាម្ចាស់បណ្តឹងនោះទេ។

លោក ហ្វា សាលី ក៏លើកឡើងដែរថា ការដាក់ឱ្យអនុវត្ត QR Code បណ្តឹងអនាមិក គឺជាការយកចិត្តទុកដាក់ថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងការងារជាសេនាធិការមកលើសុខទុក្ខរបស់កម្មករនិយោជិត។ ក្នុងនាមជាមេដឹកនាំសហជីពមួយរូបនឹងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្សព្វផ្សាយ និងជំរុញឱ្យកម្មករនិយោជិតយល់ដឹងឱ្យកាន់តែច្បាស់លើការប្រើប្រាស់ QR Code បណ្តឹងអនាមិករបស់រាជរដ្ឋាភិបាលមួយនេះ។

ទន្ទឹមនឹងនេះ លោកបណ្ឌិត ឈត ប៊ុនថង ជាអ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជាក៏បានលើកឡើងដែរថា ការដាក់ឱ្យអនុវត្ត QR Cord បណ្តឹងអនាមិកនេះ គឺជាយន្តការរុញសុខទុក្ខកម្មករនិយោជិតមកឱ្យកាន់តែជិតអាជ្ញាធរមានសមត្ថកិច្ច ក្រសួងសមី ដើម្បីរាយការណ៍ និងប្តឹងចំពោះការមិនសុខចិត្ត ការរំលោភបំពានណាមួយដែលធ្វើឱ្យខ្លួនបាត់បង់អត្ថប្រយោជន៍ និងប៉ះពាល់ទៅដល់សេចក្តីថ្លៃថ្នូររបស់ពួកគេ។ យន្តការមួយនេះ គឺសុទ្ធសឹងតែជាការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលតែងតែគិតគូរពីសុខទុក្ខរបស់កម្មករនិយោជិត និងពលរដ្ឋទូទៅនិយាយដោយឡែក។

លោកបណ្ឌិតរូបនេះបានកត់សម្គាល់ថា QR Code បណ្តឹងអនាមិក គឺផ្តល់សារសំខាន់ជាច្រើនទៅដល់សាធារណជន និងកម្មករនិយោជិត ទី១ ចំណាយពេលវេលាលឿនក្នុងការរាយការណ៍ និងប្តឹងដោយមិនចាំបាច់មានលាយលក្ខណ៍អក្ស និងឆ្លងកាត់នីតិវិធីវែងឆ្ងាយ, ទី២ ពាក្យបណ្តឹង និងការរាយការណ៍ពីភាពមិនប្រក្រតីណាមួយមិនមានការរារាំង ហើយនឹងទៅដល់ដៃថ្នាក់ដឹកនាំនៃក្រសួងដែលទទួលខុសត្រូវ និងមានប្រសិទ្ធិភាពខ្ពស់, ទី៣ ពាក្យបណ្តឹងមានភាពឯកជនខ្ពស់ ពោលមិនមានការបញ្ចេញឈ្មោះម្ចាស់បណ្តឹង។

ទន្ទឹមនឹងនេះ ប្រសិនបើសាធារណជន ក៏ដូចជាកម្មករនិយោជិតមានចម្ងល់ណាមួយពាក់ព័ន្ធនឹងសេវាសាធារណៈរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសូមធ្វើការទំនាក់ទំនងមកកាន់ប្រព័ន្ធទូរសព្ទ Hotline ឥតគិតថ្លៃ លេខ ១២៨៦  ឬ ១២៩៧ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤១ នាទីutes មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៥៣ នាទីutes មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ១ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម