ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ភ្លើងឆេះរទេះ ដាក់គ្រឿងចក្រឈូសឆាយរៀបចំស្ថាបនាផ្លូវបេតុងថ្មី
អាជ្ញាធរសង្កាត់ភ្លើងឆេះរទេះ ប្រើប្រាស់ថវិកាមូលនិធិខណ្ឌអភិវឌ្ឍន៍សង្កាត់ឆ្នាំ ២០១៤ ធ្វើការដាក់គ្រឿងចក្រឈូសឆាយរៀបចំស្ថាបនាផ្លូវបេតុងថ្មី និងដាក់ប្រព័ន្ធលូបង្ហូរទឹក ជូនប្រជាពលរដ្ឋ ក្នុងភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

លោក ស៊ិន វុទ្ធី ចៅសង្កាត់ភ្លើងឆេះរទេះ បានប្រាប់ឱ្យ កម្ពុជាថ្មី ដឹងថា ការស្ថាបនាផ្លូវបេតុង ២ ខ្សែនេះ មានការរៀបចំដាក់ប្រព័ន្ធលូ ចំនួន ២ ខ្សែ ដោយខ្សែទី ១ ទទឹង ៥ ម៉ែត្រ បណ្ដោយ ១០២ ម៉ែត្រ និង ខ្សែទី ២ ទទឹង ៥ ម៉ែត្រ បណ្ដោយ ១៣០ ម៉ែត្រ ដែលត្រូវប្រើប្រាស់ថវិកាមូលនិធិខណ្ឌអភិវឌ្ឍន៍មូលដ្ឋានឆ្នាំ ២០២៤។

ដោយឡែកប្រជាពលរដ្ឋលើកឡើងថា នៅចំណុចផ្លូវកំពុងស្ថាបនាថ្មីនេះ មានទឹកជន់លិចនារដូវវស្សា ពិបាកក្នុងការធ្វើដំណើរ។ ពេលខ្លះទៀត នៅពេលកូនៗ របស់ពួកគាត់ធ្វើដំណើរទៅរៀនម្ដងៗ ប្រឡាក់ភក់ និងរអិលដួលប្រឡាក់ខោអាវទៀតផង។

ជាមួយគ្នានេះ ប្រជាពលរដ្ឋទាំងអស់ ក៏បានសម្ដែងក្ដីសប្បាយរីករាយដោយឃើញមានអាជ្ញាធរមូលដ្ឋានបានយកចិត្តទុកដាក់ចំពោះទុក្ខលំបាករបស់ប្រជាពលរដ្ឋបានធ្វើការស្ថាបនាផ្លូវថ្មី និងដាក់ប្រព័ន្ធលូជូនពួកគាត់។

ជាចុងក្រោយអាជ្ញាធរមូលដ្ឋាន បានស្នើឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមសហការជាមួយអាជ្ញាធរក្នុងការថែរក្សាអនាម័យ បរិស្ថាន ដោយត្រូវវេចខ្ចប់សំរាមដាក់ក្នុងធុងឱ្យបានត្រឹមត្រូវ៕
អត្ថបទ ៖ ម៉េង



-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?