Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តស្ទឹងត្រែងជំរុញមន្ត្រីជំនាញបង្កើតរមណីយដ្ឋានទេសចរណ៍ទស្សនាសត្វផ្សោតនៅ​ឃុំ​អូរម្រះ

បានផុស

នៅ

អភិបាលនៃអគណអភិបាលខេត្តស្ទឹងត្រែងជំរុញឱ្យមន្ត្រីជំនាញបង្កើតរមណីយដ្ឋានទេសចរណ៍សត្វផ្សោត ត្បូងខ្លា ឃុំអូរម្រះ ស្រុកសៀមបូក សម្រាប់បម្រើវិស័យទេសចរណ៍។ ហើយប្រជាពលរដ្ឋនៅតំបន់ទទួលសាទរ ព្រោះពួកគាត់បានលក់ដូរចំណីអាហារ និងវត្ថុអនុស្សាវរិយ៍សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងបាននាំគ្នាពង្រឹងដល់ការអភិរក្សសត្វផ្សោតទន្លេមេគង្គផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសចុះពិនិត្យទីតាំងរៀបចំបង្កើតរមណីយដ្ឋានទេសចរណ៍ផ្សោត នៅខេត្តស្ទឹងត្រែង កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ លោក សរ សុពុត្រា អភិបាលខេត្តមានប្រសាសន៍ថា ចក្ខុវិស័យនេះកាលពីថ្ងៃទី១៨ ខែតុលា កន្លងមក រដ្ឋបាលខេត្តបានឱ្យមន្ទីរជំនាញ និងអាជ្ញាធរស្រុកសៀមបូក រៀបចំបោះឆ្នោតជ្រើសរើសសមាជិកសហគមន៍ចំនួន៧រូប ដើម្បីបង្កើតសហគមន៍ផ្សោតត្បូងខ្លា សម្រាប់ភ្ញៀវទេសចរមកទស្សនាសត្វផ្សោតមេគង្គដែលកំពុងរស់នៅតំបន់។

លោកមានប្រសាសន៍បន្តថា កិច្ចការងារបន្តអភិវឌ្ឍមន្ត្រីជំនាញពាក់ព័ន្ធ និងប្រជាសហគមន៍ត្រូវពន្លឿនរៀបចំនៅក្នុង​ខែធ្នូនេះឱ្យចេញជាសាច់ការ ព្រោះអាជ្ញាធរស្រុក ខេត្តបានចុះហត្ថលេខាឯកភាពរួចមកហើយ។ លោកបន្ថែមថា ពាក់ព័ន្ធដំណើរការនៃការបង្កើតសហគមន៍អេកូទេសចរណ៍អន្លង់ផ្សោត ត្បូងខ្លា នេះ គឺមន្ទីរពាក់ព័ន្ធក៏ដូចជារដ្ឋបាលស្រុក ឃុំ បានចុះហត្ថលេខាហើយ ហើយលោកក៏បានចុះហត្ថលេខាដែរ យើងកំពុងណែនាំមន្ត្រីពាក់ព័ន្ធត្រៀមដាក់ថ្ងៃប្រកាស   អាចធ្វើនៅខែ១២នេះ អំពីការទទួលស្គាល់សហគមន៍ អន្លង់ផ្សោតនេះតែម្ដង។

លោក សួង ហ៊ី អភិបាលស្រុកសៀមបូក បានបញ្ចាក់ថា អនុវត្តតាមប្រសាសន៍ណែនាំ រដ្ឋបាលស្រុក និងមន្ទីរទេសចរណ៍រៀបចំផលិតប៉ាណូលើកដាក់ផ្សព្វផ្សាយ និងឱ្យប្រជាសហគមន៍រៀបចំមធ្យោបាយដឹកជញ្ជូន មានទូកប្រកបដោយសុវត្ថិភាពសម្រាប់ជូនភ្ញៀវទេសចរទស្សនាសត្វផ្សោត ហើយក្នុងតំបន់រដ្ឋបាលស្រុកនេះ យើងមានកោះច្រើនចាប់ពីឃុំកោះសំពាយ រហូតមកដល់ព្រំប្រទល់ខេត្តក្រចេះ។ លោកអភិបាលស្រុកបន្ថែមថា ក្រៅពីមានកោះច្រើនហើយ   យើងត្រូវរៀបចំឱ្យមានកន្លែងសម្រាប់ភ្ញៀវគាត់អង្គុយហូបអាហារ មានកន្លែងទុកដាក់ កន្លែងបង្គន់អនាម័យ សម្រាប់ភ្ញៀវដែលគាត់មកលេងកម្សាន្តនៅទីនេះផងដែរ។

លោកស្រី ហាក់ សុផល ប្រជាពលរដ្ឋរស់នៅភូមិទន្សោង ឃុំសៀមបូក បានគាំទ្រការបង្កើតរមណីយដ្ឋាននេះឡើង  ព្រោះនៅតាមដងទន្លេមេគង្គមានសក្តានុពលទេសចរណ៍ច្រើនប្រកបដោយភាពទាក់ទាញ។ លោកស្រីបន្តថា ធនធានទាំងនេះបានបម្រើឱ្យវិស័យទេសចរណ៍នៅក្នុងស្រុក ពិសេសភ្ញៀវទេសចរបានមកទស្សនាសត្វផ្សោតកំពុងរស់នៅតំបន់យើងនេះ។

សូមបញ្ចាក់ថា ខេត្តស្ទឹងត្រែងមានអន្លុងផ្សោតចំនួន៤កន្លែង ដែលមានសត្វផ្សោតរស់នៅក្នុងរង្វង់ចាប់ពី២៥ ទៅ​៣០ក្បាល ដូចមានអន្លុងផ្សោតកោះឈើទាល -កន្លុងកោះសន្ទក់-អន្លុងកោះកូនសត្វ និងអន្លុងត្បូងខ្លាកំពុងរៀបចំអភិវឌ្ឍនេះ៕

អត្ថបទ៖ ហុង វិនជូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៤ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៤ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៤ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៨ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៨ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម