ព័ត៌មានជាតិ
លោក វង្ស ពិសេន អរគុណកងទ័ពចិនដែលជួយធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹក
នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានថ្លែងអំណរគុណដល់កងទ័ពរំដោះប្រជាជនចិន ដែលបានជួយធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជា។ លោក វង្ស ពិសេន អរគុណកងទ័ពរំដោះប្រជាជនបែបនេះ តាមរយៈលោកវរសេនីយ៍ឯកពិសេស ថាំង ហាវ នាយការិយាល័យអនុព័ន្ធយោធាចិនប្រចាំនៅកម្ពុជា ដែលត្រូវចប់អាណត្តិ ចូលជួបសម្ដែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤នេះ នៅអគ្គបញ្ជាការដ្ឋាន។

នៅលើវិស័យយោធាដដែល លោក វង្ស ពិសេន ក៏បានអរគុណកងទ័ពរំដោះប្រជាជនចិនម្ដងហើយម្ដងទៀតដែលបានផ្ដល់កិច្ចសហការជាច្រើនដល់កម្ពុជា ដូចជាការជួយបណ្ដុះបណ្ដាលធនធានមនុស្ស ការផ្លាស់ប្ដូរទស្សនកិច្ច ការផ្ដល់សម្ភារបរិក្ខារ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការធ្វើសមយុទ្ធយោធារួមគ្នាជាដើម។

ជារួម អគ្គមេបញ្ជាការ បានវាយតម្លៃខ្ពស់ចំពោះគុណសម្បត្តិដ៏ធំធេងរបស់សាធារណរដ្ឋប្រជាមានិតចិន នៅក្នុងការជួយស្វែងរកសន្តិភាពនៅកម្ពុជា ការទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ ក៏ដូចជាការជួយឧបត្ថម្ភគាំទ្រ អភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជាឲ្យរីកចម្រើន រួមចំណែកដល់ការពង្រឹងឯករាជ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា។

លោក បានថ្លែងអំណរគុណដល់បក្ស រដ្ឋាភិបាលចិន ដែលបានចេញមុខជួយកម្ពុជានៅគ្រប់ការលំបាក ជាក់ស្តែងក្នុងអំឡុងពេលការរាតត្បាតជំងឺកូវីដ-១៩ ចិនបានរួមចំណែកយ៉ាងសកម្មក្នុងការផ្តល់វ៉ាក់សាំង សម្ភារបច្ចេកទេស ថ្នាំពេទ្យ និងគ្រូពេទ្យដល់កម្ពុជា ធ្វើឱ្យកម្ពុជាអាចគ្រប់គ្រងជំងឺកូវីដ-១៩ និងសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋពីជំងឺដ៏កាចសាហាវនេះ។
តាមរយៈជំនួបសម្ដែងការគួរសម និងជម្រាបលា នាយការិយាល័យអនុព័ន្ធយោធាចិនចប់អាណត្តិការងារ បានគូសបញ្ជាក់ពីជំហររបស់ថ្នាក់ដឹកនាំចិន ចំពោះមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ ដោយចិនបានចាត់ទុកកម្ពុជា ជាទិសដៅសំខាន់ក្នុងផ្នែកការទូតជិតខាង រីករាយពួតដៃជាមួយភាគីកម្ពុជា ដើម្បីបង្កើតសហគមន៍រួម វាសនារួម រវាងប្រទេសចិន-កម្ពុជា ក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់។

គួរឱ្យដឹងថា កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ សម្ដេចពិជ័យសេនា ទៀ បាញ់ អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ រួមជាមួយលោក វ៉ាង វិនធាន អតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបើកការដ្ឋានសាងសង់រោងជាងជួសជុលនាវា (Drydock, Slipway) ផែសំចតចំនួន២កន្លែង និងស្តារឃ្លងជម្រៅទឹកនៅរាក់ ឱ្យមានលទ្ធភាពទូលំទូលាយសម្រាប់នាវាធុនមធ្យមចរាចរចេញចូលបានដោយរលូន និងជួយជួសជុលនាវាចាស់ៗដែលអស់ពេលវេលាប្រើប្រាស់ ដែលកងទ័ពជើងទឹកភាគីកម្ពុជា ពុំមានលទ្ធភាពជួសជុល ចំនួន០៨គ្រឿង យកទៅជួសជុលនៅប្រទេសចិន និងដុកបណ្តែតចំនួន ០២គ្រឿង៕

-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល