Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ជុំរុញមន្ទីរ អង្គភាពក្រុង/ស្រុក ផ្តល់ឱកាសការងារដល់ជនមានពិការភាពដោយគ្មានការរើសអើង

បានផុស

នៅ

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត បានជុំរុញមន្ទីរ អង្គភាពក្រុង ស្រុក ឃុំ សង្កាត់ ឱ្យលើកទឹកចិត្ត និងផ្តល់ឱកាសឱ្យជនមានពិការភាព​ ដែលមានលក្ខណៈសម្បត្តិ និងសមត្ថភាពបំពេញមុខងារតួនាទីទទួលខុសត្រូវក្នុងមុខតំណែង ឱ្យបានចូលបម្រើការងារដោយគ្មានការរើសអើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជំរុញនេះ ធ្វើឡើងនាឱកាស លោកអភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ ទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២​ ក្រោមប្រធានបទ “បរិយាបន្នពិការភាពលើគ្រប់វិស័យក្នុងយុគសម័យបរិវត្តកម្មឌីជីថល” ដែលធ្វើឡើងនៅសាលាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី0៤ ខែធ្នូ ឆ្នាំ២០២៤។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត បានណែនាំដល់មន្ត្រីពាក់ព័ន្ធ​ ត្រូវលើកទឹកចិត្តឱ្យមានការចូលរួមពីផ្នែកឯកជន សង្គមស៊ីវិល រោងចក្រ សហគ្រាស និងគ្រឹះស្ថានទាំងអស់ ត្រូវអនុវត្តប្រកបដោយការទទួលខុសត្រូវ និងដោយភ្ញាក់រលឹកនូវកាតព្វកិច្ច ជ្រើសរើសជនមានពិការភាពឱ្យចូលបម្រើការងារ បន្តនិរន្តរភាពការងារ ដូចអ្នកដទៃដែលមានចែង ក្នុងច្បាប់ ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ​ផងដែរ​។

បន្ថែមពីនេះ លោកបានណែនាំដល់អ្នកពាក់ព័ន្ធទាំងអស់​ ត្រូវបន្តជំរុញការសម្ភាសន៍កំណត់អត្តសញ្ញាណកម្ម និងចែកបណ្ណសម្គាល់ជនមាន ពិការភាព ឱ្យបានគ្រប់ៗគ្នា និងណែនាំឱ្យជនមានពិការភាពដែលមានបានបណ្ណសម្គាល់ស្ថិតក្នុង គ្រួសារមានបណ្ណសមធម៌ ទៅចុះឈ្មោះចូលក្នុងកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ នៅតាមរដ្ឋបាលឃុំ សង្កាត់ ឱ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានអត្ថប្រយោជន៍នានា ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល។

ជាមួយគ្នានោះ​ លោក​ អ៊ុន​ ចាន់ដា​ បានបញ្ជាក់ថា​ ក្នុងខេត្តកំពង់ចាម ជនមានពិការភាពដែលបានកំណត់អត្តសញ្ញាណកម្ម សរុបចំនួន ១៧,៣៦១នាក់។ ក្នុងនោះ ជនមានពិការភាពទទួលបានបណ្ណសម្គាល់ សរុបចំនួន ១២,៩០៧នាក់ និងជនមានពិការភាពស្ថិតក្នុងគ្រួសារមានបណ្ណសមធម៌​ ចំនួន ៤,៦៤៦នាក់ ក្នុងនោះជនមានពិការភាព​ ចំនួន ១,៧៩៥នាក់ បានចុះឈ្មោះចូលក្នុងកម្មវិធីជាតិជំនួយសង្គមក្នុង កញ្ចប់គ្រួសារទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែពីរាជរដ្ឋាភិបាល​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សុខភាព១៩ ម៉ោង មុន

ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ

កីឡា២៣ ម៉ោង មុន

ស្លុតចិត្ត! ខ្សែការពារ ទេស សម្បត្តិ បានទទួលមរណៈភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍

ព្រលានយន្តហោះសៀមរាបអង្គរ
ចរាចរណ៍២០ ម៉ោង មុន

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវព្រលានយន្តហោះសៀមរាបអង្គរ ស្លាប់២នាក់ និងរបួស១៤នាក់

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម១៦ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម