Connect with us

ព័ត៌មានជាតិ

ច្បាប់ថវិកាជាតិឆ្នាំ២០២៥ នឹងត្រូវពិនិត្យឱ្យយោបល់ដោយសម័យប្រជុំព្រឹទ្ធសភា នាថ្ងៃស្អែក​

បានផុស

នៅ

នៅរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ ស្អែកនេះ សម័យប្រជុំពេញអង្គព្រឹទ្ធសភា នឹងបន្តការប្រជុំរបស់ខ្លួន ដើម្បីពិនិត្យឱ្យយោបល់ទៅលើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុនដាក់ឱ្យសម័យប្រជុំពេញអង្គព្រឹទ្ធសភា ពិនិត្យ និងឱ្យយោបល់ សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ដែលស្នើដោយរាជរដ្ឋាភិបាល​ ត្រូវបានរដ្ឋសភាជាតិអនុម័តយល់ព្រមទាំងស្រុង​ នៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី៣ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

តាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្រៅពីការពិនិត្យ និងឱ្យយោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ សម័យប្រជុំព្រឹទ្ធសភា ក៏នឹងពិនិត្យផងដែរទៅលើរបៀបវារៈចំនួន ២ផ្សេងទៀត គឺពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ និងបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន។

គួរជម្រាបថា ការកំណត់យករសៀលថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីបន្តសម័យប្រជុំលើកទី២ ព្រឹទ្ធសភា ដោយមានរបៀបវារៈចំនួន៣ខាងលើនេះ គឺត្រូវបានធ្វើឡើងដោយកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ក្រោមវត្តមានដឹកនាំដោយលោក អ៊ុច បូររិទ្ធ ប្រធានស្ដីទីព្រឹទ្ធសភានៃកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម