Connect with us

ព័ត៌មានជាតិ

ក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី រៀបចំវេទិកាសារព័ត៌មានប្រចាំឆ្នាំស្តីពីសមភាពយេនឌ័រ

បានផុស

នៅ

ក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី បានសហការរៀបចំវេទិកាសារព័ត៌មានប្រចាំឆ្នាំ ស្តីពីសមភាពយេនឌ័រ ក្រោមប្រធានបទ “តួនាទីរបស់សារព័ត៌មានក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងទប់ស្កាត់អំពើហិង្សាលើស្ត្រី” រយៈពេលមួយព្រឹកពេញ នៅថ្អៃទី៤ ខែធ្នូ ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេទិកានេះ រៀបចំឡើងដើម្បីកៀងគរភាគីពាក់ព័ន្ធសំខាន់ៗសហការគ្នាក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងដោះស្រាយបញ្ហាអំពើហិង្សាទាក់ទងនឹងយេនឌ័រ ក្នុងតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយ។ដោយសារតែភាពជឿនលឿននៃបច្ចេកវិទ្យាក្នុងសម័យបច្ចុប្បន្ននេះ ជាហេតុត្រូវជំរុញឱ្យមានការគិតគូរពីសុវត្ថិភាពនៃការប្រើប្រាស់ប្រព័ន្ធអ៉ីនធឺណិតរបស់ស្ត្រី កុមារ ជនងាយរងគ្រោះ និងអ្នកសារព័ត៌មានជាស្រ្តីផង។

បើតាមក្រសួងព័ត៌មាន វេទិកាខាងលើ មានគោលបំណងសំខាន់ៗ៣។ គោលបំណងទី១ លើកកម្ពស់ការយល់ដឹងពីតួនាទៅភាគីពាក់ព័ន្ធនៃប្រព័ន្ធផ្សព្វផ្សាយ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ទប់ស្កាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ជំរុញការរាយការណ៍ព័ត៌មានពីអំពើហិង្សាលើស្ត្រី និងជនងាយរងគ្រោះប្រកបដោយវិជ្ជាជីវៈ។ ទី២ លើកកម្ពស់ការយល់ដឹងជាសាធារណៈពីក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ការរាយការណ៍ព័ត៌មានពីអំពើហិង្សាលើស្ត្រី និងគោលការណ៍ណែនាំពីសុវត្ថិភាបរំញោចយេនឌ័រសម្រាប់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា ប្រព័ន្ធផ្សព្វផ្សាយចម្រុះ សមភាព និងបរិយាបន្ន។ ទី៣ បង្កើតបរិយាកាសពិភាក្សា កំណត់អត្តសញ្ញាណ ការអនុវត្តល្អ និងចែករំលែកអនុសាសន៍ជាមួយគ្រប់ភាគីពាក់ព័ន្ធ រួមទាំងដំណោះស្រាយរួមគ្នា ដើម្បីពង្រឹងក្របខ័ណ្ឌគតិយុទ្ធពាក់ព័ន្ធ។

បន្ថែមពីនេះ វេទិកាសារព័ត៌មានប្រចាំឆ្នាំ ស្តីពីសមភាពយេនឌ័រ រំពឹងថា តាមរយៈវេទិកានេះ នឹងបង្កើនការយល់ដឹងពីតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការលើកកម្ពស់សមភាពយេនឌ័រ ការផ្តល់ភាពអង់អាចដល់ស្ត្រី និងក្មេងស្រី និងទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ។ ផ្តល់យុទ្ធសាស្ត្រ និងអនុសាសន៍ដល់ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីទទួលយកការអនុវត្តដែលឆ្លើយតបនឹងយេនឌ័រ។ ពង្រឹងកិច្ចសហការរវាងប្រព័ន្ធផ្សព្វផ្សាយ អ្នកបង្កើតគោលនយោបាយ និងអង្គការសង្គមស៊ីវិល ដើម្បីដោះស្រាយបញ្ហាវិសមភាពយេនឌ័រ។ ជាមួយគ្នានេះ ក៏រំពឹងថា មានការប្តេជ្ញាចិត្តពីភាគីពាក់ព័ន្ធក្នុងការអនុវត្តគោលនយោបាយលើកកម្ពស់សមភាពយេនឌ័រ និងសុវត្ថិភាពលើប្រព័ន្ធអ៉ីនធឺណិតសម្រាប់ស្ត្រី និងក្មេងស្រី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម