Connect with us

ព័ត៌មានជាតិ

៤ ខែចុងឆ្នាំនេះ ការប្រមូលផលបង្កងបឹងខេត្តតាកែវ ទទួលបានក្នុងរង្វង់ ៣០-៤០ តោន

បានផុស

នៅ

លោក ស៉ាប់ សារុន ប្រធាន​សមាគម​បង្កង​ខេត្ត​តាកែវ បាន​ឱ្យ​ដឹង​ថា រយៈ​ពេល ៤ ខែ ឆ្នាំ​២០២៤ (ចាប់​ពី​ដើម​ខែ​កញ្ញា- ដើម​ខែ​ធ្នូ) ការ​ប្រមូល​ផល​បង្កង​​តាកែវ ​ទទួល​បាន​ក្នុង​រង្វង់​ចន្លោះ​ពី ៣០-៤០ តោន សម្រាប់​ផ្គត់ផ្គង់​នៅ​លើ​ទីផ្សារ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាប់​ «កម្ពុជា​ថ្មី» នៅ​រសៀល​ថ្ងៃ​ទី​០៤ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ លោក ស៉ាប់​ សារុន បាន​មាន​ប្រសាសន៍​ថា បង្កង​​ខេត្ត​តាកែវ​ចាប់​ផ្តើម​ប្រមូល​ផល​តាំង​ពី​ខែ​កញ្ញាមក​ម្ល៉េះ សម្រាប់​ផ្គត់ផ្គង់​ទៅ​ដល់​តម្រូវ​ការ​ទីផ្សារ​។ ដោយ​ហេតុ​ថា​ ទីផ្សារ​បង្កង​ខេត្ត​តាកែវ​នៅ​មិន​ទាន់​មាន​លំនឹង​ល្អ ដូច្នេះ​ការ​ប្រមូល​ផល​បង្កង​កន្លង​មក​របស់​ប្រជាកសិករ​ គឺ​សម្រាប់​លក់​ដល់​ទី​ផ្សារ​នៅ​ក្នុង​ខេត្ត​តាកែវ​តែ​ប៉ុណ្ណោះ នៅ​មិន​ទាន់​មាន​ការ​នាំ​ចេញ​ដល់ខេត្តដទៃនៅឡើយទេ។ ម្យ៉ាង​វិញ​ទៀត​ការ​នាំ​ចេញ​បង្កង​របស់​ខេត្ត​ ក៏​នៅ​ទាន់​មាន​លទ្ធភាព​គ្រប់គ្រាន់​នៅ​ឡើយ​ដើម្បី​បញ្ជាក់​ឱ្យ​បាន​ថា​ជា​បង្កង​ផ្តាច់​មុខ​ដែល​ចិញ្ចឹម​តាម​បែប​ធម្មជាតិ​ចេញ​ពី​ខេត្ត​តាកែវ​។

បើ​ទោះ​ជា​ក្នុង​រយៈ​ពេល​ ៤​ ខែ នៃ​ការ​ចាប់​ផ្តើម​ប្រមូល​ផល​បង្កង​ចិញ្ចឹម​នៅ​ក្នុង​ខេត្ត​អាច​ទទួល​បាន​ចន្លោះ​ពី ៣០-៤០ តោន​ក៏​ពិត​មែន លោក ស៉ាប់ សារុន បាន​បញ្ជាក់ថា ​សម្រាប់​តម្រូវ​ការ​ទីផ្សារ​នៅ​តែ​មាន​ការ​ខ្វះខាត​ខ្លាំង​ មាន​ន័យ​ថា​បង្កង​​ខេត្ត​តាកែវ​ មិន​អាច​គ្រប់​សម្រាប់​តម្រូវ​ការ​ក្នុង​ខេត្ត​ឡើយ ដោយ​សារ​តែបង្កង​ដែល​ប្រជាកសិករ​ប្រមូល​បាន​គឺ ​អាច​ទទួល​បាន​ចន្លោះ​ពី​ ៥០-១០០​ គីឡូ​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ។ ទៀត​សោត តម្លៃ​បង្កង​ចិញ្ចឹម​​មាន​តម្លៃ​ថ្លៃ ដូច្នេះ​ការ​នាំ​ចូល​បង្កង​ពី​ខាង​ក្រោម​នៅ​តែ​មាន​កំណើន​ជា​ប្រចាំ​អាច​ក្នុង​រង្វង់​រាប់​សិន​តោន​ក្នុង​មួយ​ថ្ងៃ។

យ៉ាង​ណា​មិញ​ ចំពោះ​តម្លៃ​វិញ​ ប្រធាន​សមាគម​រូប​នេះបាន​បញ្ជាក់​ថា ​មិន​ខុស​ពី​ពេល​មុន​​ៗ​នោះ​ទេ ដោយ​តម្លៃ​មាន​ចន្លោះ​ពី​ ២០-៤៥ ដុល្លារ ក្នុង​មួយ​គីឡូ​ក្រាម តាម​ប្រភេទ​បង្កង​ធំ​ តូច បង្កង​លេខ ១ លេខ ២​ និង​លេខ ៣។

​ខេត្ត​តាកែវ បច្ចុប្បន្ន​មាន​កសិដ្ឋាន​តូច-ធំ​ជិត ១០​​ កសិដ្ឋាន ដោយ​ស្ថិត​នៅ​តាម​​ស្រុក​មួយចំនួន​ដូចជា ស្រុកអង្គរ​បុរី ស្រុក​បុរីជលសារ ​ស្រុក​កោះអណ្ដែត និងនៅក្នុងទីរួម​ខេត្ត​តាកែវ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ខេត្តបន្ទាយមានជ័យ​ និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន សន្យា​សហការ​គ្នា​បំបែក​ទី​តាំង​ឧក្រិដ្ឋកម្ម និង​អំពើ​ឆបោក​ឱ្យ​អស់

សន្តិសុខសង្គម៦ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ៨ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

សន្តិសុខសង្គម៦ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១២ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍១២ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១៨ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម