ព័ត៌មានជាតិ
បញ្ជាក់ច្បាស់ពីក្រសួង វិរុសកូវីដបម្លែងខ្លួនថ្មី អាចចម្លងមនុស្ស ៧ នាក់ជាមធ្យម
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងបញ្ជាក់ថា វីរុសបម្លែងខ្លួនថ្មី អាចមានលទ្ធភាពចម្លងមនុស្សជាមធ្យម ៧ នាក់ ជាងវីរុសធម្មតា។
មន្ត្រីក្រសួងសុខាភិបាលរូបនេះបន្តថា វីរុសធម្មតាអាចចម្លងបានត្រឹម ៣ ទៅ ៤ នាក់ បានតែវិរុសថ្មីមានលទ្ធភាពចម្លងលឿន និងកាចសាហាវ។

លោកជំទាវបានថ្លែងព្រមានថា វីរុសកូវីដ-១៩ បម្លែងថ្មី កំពុងតែចរាចរយ៉ាងសកម្មខ្លាំងក្លាជាពិសេសនៅរាជធានីភ្នំពេញនេះតែម្តង និងបានឆ្លងបន្តទៅខេត្តមួយចំនួនរួចទៅហើយ។
“បើចាំបាច់សូមនៅផ្ទះនិងកុំធ្វេីការចល័តពីកន្លែងមួយទៅកន្លែងមួយ ពីធីមង្គលការ ឡេីងផ្ទះ បុណ្យសាសនាផ្សេងៗ សូមថ្លឹងថ្លែងបើត្រូវពន្យាពេលបាន ក៏ត្រូវពន្យាពេលសិនដែរ កុំឲ្យពិធីសប្បាយទៅពិធីសោកសង្រេង”។
លោកជំទាវបន្តថា ពេលនេះជាពេលចាំបាច់បំផុត ការបញ្ឈប់ការជួបជុំ ឫការពន្យាពេលនៃការរៀបចំពិធីនានា ល្អប្រសេីរជាជាងការឆ្លងហេីយអាចស្លាប់បានគ្រប់ពេលវេលា។ វីរុសបម្លែងថ្មីនេះ សាហាវជាង និងខ្លាំងជាងវីរុសនាពេលមុនៗ ដែលអាចធ្វេីឱ្យបុគ្គលស្លាប់បានគ្រប់ពេលវេលា ដូចថ្មីៗនេះមានករណីស្លាប់មួយនាក់រួចទៅហេីយៗ និងក៏នៅមានអ្នកដែលស្ថិតក្នុងសភាពធ្ងន់ធ្ងរមួយចំនួនទៀតដែរដែលក្រុមគ្រូពេទ្យកំពុងតែជួយសង្រ្គោះ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ