Connect with us

ព័ត៌មានជាតិ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ទម្លាក់អត្រាការប្រាក់បញ្ញើ ដើម្បីឱ្យសេដ្ឋកិច្ចដំណើរការ

បានផុស

នៅ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានសម្រេចទម្លាក់អត្រាការប្រាក់បញ្ញើ នៅចំពេលដែលប្រាក់​បញ្ញើ​​អតិថិជនក្នុងវិស័យធនាគា និងហិរញ្ញវត្ថុមានកំណើនខ្ពស់ដល់ជាង ១៣% នៅឆ្នាំ ២០២៣ និងអាចដល់ ២០% នៅក្នុងឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក តូច ចៅចេក សមាជិកក្រុមប្រឹក្សាភិបាលសមាគមធនាគារ មានប្រសាសន៍​នៅ​ក្នុងកម្មវិធីកិច្ចពិភាក្សាស្ដីពីស្ថានភាពបំណុលនៅកម្ពុជា ថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២៤ នេះថា អត្រានៃការរីកចម្រើនប្រាក់សន្សំនៅ​ក្នុងធនាគារមាន​កំណើន​ខ្ពស់នៅឆ្នាំ ២០២៣ ដែលមានកំណើនជាង ១៣% ហើយនៅឆ្នាំ ២០២៤ អាចនឹងកើនដល់ ២០% ខណៈចំនួននៃការផ្ដល់ឥណទានមិនសូវរីកចម្រើនពោលគឺមានតិចតួចត្រឹមតែជាង ២%។

លោក តូច ចៅចេក បញ្ជាក់ថា៖ «ដល់ពេលលុយធនាគារកើនឡើងពេក ធ្វើឱ្យសេដ្ឋកិច្ចមិនដើរ ព្រោះ​​ធនាគារបញ្ចេញឥណទានបានតិច ធនាគារទាំងអស់ថ្មីៗនេះ បានបញ្ចុះអត្រាការប្រាក់ កាល​​​​​ពីសម័យក្រោយកូវីដ អ្នកខ្លះឡើងដល់ ៨%  ឥឡូវនេះចុះមកដល់ ៣,៧៥%  ឬ៣,៥% ដើម្បី​​កុំឱ្យប្រជាពលរដ្ឋយកលុយទៅដាក់នៅធនាគារ ដោយឱ្យគាត់យកលុយ​ទៅធ្វើអាជីវកម្ម​ដើម្បី​ឱ្យ​​​​សេដ្ឋកិច្ចដំណើរការ»។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា មានប្រសាសន៍ថា ប្រជា​ពលរដ្ឋហាក់មិនសូវចំណាយច្រើននោះទេ ដោយពួកគាត់បានយកប្រាក់ទៅដាក់ក្នុងធនាគារ ដោយសារ​ក្ដីបារម្ភ និងភាពមិនប្រាកដប្រជានៃកំណើនសេដ្ឋកិច្ច និងការធ្លាក់ចុះទ្រព្យសម្បត្តិ នៅចំពេលតម្លៃ​អចលនទ្រព្យធ្លាក់ចុះ។

​យោងតាមធនាគារ​ជាតិ​នៃកម្ពុជា (NBC) គិតត្រឹមឆមាសទី១ ឆ្នាំ ២០២៤ ប្រាក់​បញ្ញើ​អតិថិជន​ក្នុង​វិស័យ​ធនាគា និងហិរញ្ញវត្ថុ មានចំនួន ៤៩,៩ ប៊ីលានដុល្លារ ដែលមានការកើនឡើងដល់ ២២,៤%​ ធៀបនឹងឆ្នាំមុន។

គិតត្រឹមឆមាសទី១ ឆ្នាំ ២០២៤ មានអតិ​ថិជន​ប្រមាណ ៥ លាននាក់ កំពុងប្រើប្រាស់កម្ចី​ពីប្រព័ន្ធ​ធនាគារ និងហិរញ្ញវត្ថុ ក្នុងនោះ​ឥណទាន​អតិថិជនបានកើន ២,៦% ដែលមានទំហំទឹក​ប្រាក់​ប្រមាណ ៥៨,៩ ប៊ីលានដុល្លារ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម