ព័ត៌មានជាតិ
រដ្ឋបាលរាជធានី និងក្រសួងសាធារណការ បន្តបើកកិច្ចប្រជុំលើការគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ ជំហានទី២
ការគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ ក្នុងជំហានទី១ រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ បានអនុវត្តបញ្ចប់ទៅដោយជោគជ័យ កាលពីឆ្នាំ២០២៣ ហើយពេលនេះ បានបន្តបើកកិច្ចប្រជុំលើការគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ ជំហានទី២បន្តទៀត។

កិច្ចប្រជុំគណៈកម្មការសម្របសម្រួលរួមលើកទី១ នៃគម្រោងអភិវឌ្ឍន៍សមត្ថភាពរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន លើការគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ ជំហានទី២ បានធ្វើឡើងនាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារកាំបូឌីយ៉ាណា ក្រោមអធីបតីភាពលោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន លោក គូរីបាយ៉ាស៊ី តាកាណូរី លេខាទូតទី១ នៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា
លោក ចៅ សុភៈភិបាល អគ្គនាយកនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ នៃក្រសួងសាធារណការ និងដឹកជញ្ជូននិង លោកស្រី មីអូរ៉ា យូស្ស៊ីកូ តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា។

លោក ឯក ឃុនដឿន បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន បានបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឈានដល់កម្រិតជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលអនុញ្ញាតឱ្យប្រទេសទាំងពីរពង្រឹងកិច្ចសហការលើគ្រប់វិស័យដូចជា កិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រជាជន វិស័យសេដ្ឋកិច្ច វិស័យហេដ្ឋារចនាសម្ព័ន្ធ វិស័យសុខាភិបាល វិស័យសន្តិសុខ សុវត្ថិភាពសង្គម ដូចជាការការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូ ចាប់ពីជំហានទី១ រហូតដល់ជំហានទី៤ ដែលជាជំនួយឥតសំណង ព្រមទាំងបានផ្តល់ការសិក្សាសមិទ្ធិលទ្ធភាពជំហានទី៥ ដែលទើបនឹងបញ្ចប់សេចក្តីព្រាងរបាយការណ៍ចុងក្រោយនាពេលថ្មីៗនេះ។

លោក ឯក ឃុនដឿន បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានអនុវត្តគម្រោងអភិវឌ្ឍន៍សមត្ថភាព រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន លើការគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ ជំហានទី២ គឺជាគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសដើម្បីគាំទ្រប្រតិបត្តិការបច្ចេកទេសដើម្បីជំរុញ ដល់ការរៀបចំ និងការប្រព្រឹត្តទៅនៃការគ្រប់គ្រងប្រព័ន្ធលូទឹកកខ្វក់ប្រកបដោយប្រសិទ្ធភាពខ្ពស់។

គម្រោងអភិវឌ្ឍន៍សមត្ថភាពរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន លើការគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់នេះ គឺបានអនុវត្តប្រកបដោយជោគជ័យជាផ្លែផ្កាកាលពីជំហានទី១ ដែលបានអនុវត្តកាលពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣។
ក្រោមជំនួយឥតសំណង “គម្រោងអភិវឌ្ឍន៍ប្រព័ន្ធលូក្នុងរាជធានីភ្នំពេញ” គាំទ្រដោយ JICA បានជួយកសាងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីចុងឆ្នាំ២០២៣កន្លងទៅ (ដែលមានសមត្ថភាពសម្អាតទឹកកខ្វក់ ៥០០០ម៉ែត្រគូបក្នុងមួយថ្ងៃ និងចំណាយទឹកប្រាក់ប្រមាណ ២៥លានដុល្លារសហរដ្ឋអាមេរិក។

លោក ឯក ឃុនដឿន បានបញ្ជាក់ថា គោលបំណងសំខាន់ៗនៃគម្រោងនេះ គឺដើម្បីបង្កើតគណៈកម្មការសម្របសម្រួលរួម និងគណៈកម្មការបច្ចេកទេសបញ្ជាក់ និងអនុម័តលើការរចនាគម្រោងលម្អិត និងដើម្បីអនុម័តលើផែនការអនុវត្តការងាររយៈពេលមួយឆ្នាំ ហើយកិច្ចប្រជុំនេះធ្វើឡើងដើម្បីអោយក្រុមការងារគម្រោងចូលរួមជាមតិយោបល់ បានជាធាតុចូល និងចំណេះដឹងដល់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការអនុវត្តគម្រោងឱ្យបានកាន់តែប្រសើរ និងទទួលបានផ្លែផ្កា។

លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍លើកឡើងថា កិច្ចប្រជុំនេះ គឺដើម្បីបណ្តុះបណ្តាលធនធានមនុស្ស ក្នុងការគ្រប់គ្រងអនាម័យ ពិសេសការគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ ដើរអោយទាន់កាលៈទេសៈបច្ចុប្បន្ន។ យើងដឹងហើយថា ក្រោយបញ្ចប់សង្រ្កាមប្រទេសកម្ពុជាបានអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៅផ្នែកលើដី ហើយការអភិវឌ្ឍនៅក្រោមដី ដូចជាប្រព័ន្ធលូ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ យើងបានកំពុងអភិវឌ្ឍន៍ ប៉ុន្តែអ្វីដែលជាបញ្ហា គឺធនធានមនុស្សក្នុងការគ្រប់គ្រង នៅមានកំរិត ដែលទៀមទាអោយមានការបណ្តុះបណ្តាល ពិសេសគឺការពង្រឹងសមត្ថភាពលើការគ្រប់គ្រងប្រព័ន្ធអនាម័យ អោយត្រូវតាមលក្ខណបច្ចេកទេស៕
អត្ថបទ៖ ស្រីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ