Connect with us

ព័ត៌មានជាតិ

សមាជិក ប ស ស ឈប់ធ្វើការអាចមានសិទ្ធិទទួលបានការប្រើប្រាស់សេវា ប ស ស ចំនួន២ខែបន្ទាប់

បានផុស

នៅ

បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.)បានអះអាងថា ប្រសិនបើលោកអ្នកជាសមាជិក ប.ស.ស. និងមានប័ណ្ណសមាជិក ប.ស.ស. ហើយបានឈប់បម្រើការងារនោះ ប័ណ្ណសមាជិក ប.ស.ស.របស់លោកអ្នកនៅតែអាចបន្តប្រើប្រាស់បានចំនួប២ខែបន្ទាប់ បើទោះជាបានបង់ច្រើនឆ្នាំក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម ប.ស.ស. បានពន្យល់ថា ក្នុងករណីលោកអ្នកបានធ្វើប័ណ្ណសមាជិក ប.ស.ស. រួចរាល់ និងថៅកែ ឬម្ចាស់ក្រុមហ៊ុនរបស់អ្នកបានប្រកាសភាគទានមក ប.ស.ស. បានចំនួន ២ខែជាប់គ្នា ហើយអស់កាតព្វកិច្ចបង់ភាគទាន (ឈប់ធ្វើការ) នោះលោកអ្នកមានសិទ្ធិទទួលបានការប្រើប្រាស់សេវា ប.ស.ស. បានចំនួន២ខែបន្ទាប់ (គិតចាប់ពីថ្ងៃប្រកាសភាគទានខែទី២) នៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស.បន្ទាប់ពីការខកខានបង់ភាគទានតាមកាលបរិច្ឆេទកំណត់។

ករណីសមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះដែលមានសិទ្ធិទទួលបានសេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ និងបានដាក់ពាក្យស្នើសុំប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល អាចមានសិទ្ធិទទួលបានសេវាព្យាបាល និងថែទាំវេជ្ជសាស្ត្ររហូតដល់កាលបរិច្ឆេទសម្រាលកូន ទោះបីជាមានការខកខានបង់ភាគទានតាមកាលបរិច្ឆេទកំណត់ក៏ដោយ។

ប.ស.ស. បានបញ្ជាក់ទៀតថា ការមានសិទ្ធិទទួលបានការប្រើប្រាស់សេវ ប.ស.ស. ចំនួន២ខែបន្ទាប់នេះ មិនសំដៅទៅលើសមាជិកបង់វិភាគទាន២ខែជាប់គ្នា ឬបង់វិភាគទានច្រើនឆ្នាំនោះទេ។ ប៉ុន្តែលោកអ្នកដែលឈប់ធ្វើការទៅប្រកបមុខរបរដោយខ្លួនឯងអាចចុះឈ្មោះបុគ្គលស្វ័យនិយោជន៍បង់វិភាគទានដោយស្ម័គ្រចិត្ត១ខែ១៥៦០០រៀល អាចប្រើប្រាស់សេវាថែទាំសុខភាពក្រោយបង់២ខែបន្ទាប់។

លោក កត្តា អ៊ន រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថារហូតមកទល់ពេលនេះ ប.ស.ស.មានសមាជិកកើនឡើងដល់ជាង ២,៧លាននាក់ហើយនៅទូទាំងប្រទេស ក្នុងនោះបុគ្គលដែលស្ថិតក្នុងវិស័យសាធារណៈមានចំនួនជិត ៥០ម៉ឺននាក់ បុគ្គលក្រោមបទប្បញ្ញត្តិច្បាប់ស្តីពីការងារមានចំនួនជាង ១,៦លាននាក់ បុគ្គលស្វ័យនិយោជន៍មានចំនួនជាង ៤៣ម៉ឺននាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ចំនួនជិត ១៤ម៉ឺននាក់ ដោយជាសហព័ទ្ធ (ប្រពន្ធ ឬប្តី)មានចំនួន ៣៦ ៦១២នាក់ និងកូនមានចំនួន ១០២ ៧៨៨នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទីutes មុន

ក្រុមយុវជនពិសេសសម្តេចតេជោ ហ៊ុន សែន បង្ហាញពីការដឹងគុណចំពោះទិវាជ័យជម្នះ ៧ មករា ជាមូលដ្ឋានគ្រឹះនៃសិទ្ធិរស់រានមានជីវិត និងការអភិវឌ្ឍ

ព័ត៌មានជាតិ៤០ នាទីutes មុន

ក្រសួងកសិកម្ម កំពុងរៀបចំគោលនយោបាយគាំទ្រការផលិតជីសរីរាង្គក្នុងស្រុក

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ៧ មករា ជាសច្ចធម៌ប្រវត្តិសាស្ត្រ ដែលនាំខ្មែរចេញពីសង្គ្រាម

ព័ត៌មានជាតិ១ ម៉ោង មុន

ទេសរដ្ឋមន្ត្រី គន់ គីម ប្រាប់គ្រួសារអតីតយុទ្ធជនត្រូវខំដាំដំណាំ ចិញ្ចឹមសត្វ កសាងជីវភាពរស់នៅថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ការប្រើ​ប្រាស់គ្រឿងស្រវឹងបង្កជំងឺជាង ២០០ មុខ ខណៈមនុស្ស ២.៦ លាននាក់ស្លាប់ជារៀងរាល់ឆ្នាំ

ព័ត៌មានជាតិ២២ ម៉ោង មុន

ផ្លូវជាតិលេខ ៧ ពង្រីក ៤ គន្លង ពី​ស្គន់​ដល់​ក្រុង​កំពង់ចាមសម្រេចបាន​ជាង ២៨%

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រុស្ស៊ី​ប្រកាស​ថា​នឹង​សងសឹក ក្រោយ​អ៊ុយក្រែន​បាញ់​មីស៊ីល ATACMS ចូល​ទឹក​ដី​ខ្លួន

សន្តិសុខសង្គម២១ ម៉ោង មុន

មេប៉ូលីស​ក្រុង​អះអាង ​មន្រ្តី​ចរាចរណ៍លាក់ខ្លួន (នាង​ពួន) បោះដៃ​តាមគោលដៅ​ស្តុប លុប​បំបាត់​ស្ទើរទាំងស្រុង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាមេរិក​លក់​អាវុធថ្មី​តម្លៃ​៨ពាន់​លាន​ដុល្លារ​ឲ្យអ៊ីស្រាអែល ដោយ​មិនអើពើ​នឹងការ​អំពាវ​នាវជាអន្តរជាតិ​

ព័ត៌មានជាតិ១៩ ម៉ោង មុន

តាមដងផ្លូវសាធារណៈ​នៅ​រាជធានី​ភ្នំពេញ តុបតែង​លើ​កបដា​ ត្រៀម​រំលឹក​ខួប ៤៦ ឆ្នាំ ទិវាជ័យជម្នះ ៧ មករា

Sokha Hotels

ព័ត៌មានពេញនិយម