ព័ត៌មានជាតិ
មួយខែៗមានអតិថិជនជាង ២ ម៉ឺននាក់ រៀបចំឥណទានឡើងវិញតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
៣ ខែចុងក្រោយចាប់ពីខែកញ្ញា ដល់ខែវិច្ឆិកា ឆ្នាំ ២០២៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានរៀបចំឥណទានឡើងវិញដល់អតិថិជនក្នុងមួយខែៗមានជាង ២ ម៉ឺននាក់ជាមួយទំហំឥណទាន (Porfolio) ពី ៤០ ទៅ ៤៥ លានដុល្លារ។
លោក សុខ វឿន អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុបានថ្លែងក្នុងនៅក្នុងកិច្ចពិភាក្សាតុមូលស្តីពី «ស្ថានភាពបំណុលនៅកម្ពុជា» ដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា នៅរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ នេះថា ក្រោយរដ្ឋាភិបាលដាក់ចេញសេចក្តីណែនាំឲ្យគ្រឹះស្ថានហិរញ្ញវត្ថុសម្របសម្រួល ក្នុងការរៀបចំឥណទានឡើងវិញដល់អតិថិជន ដោយសារការថមថយនៃសេដ្ឋកិច្ច នៅប៉ុន្មានខែចុងក្រោយចាប់ពីខែកញ្ញា ដល់ខែវិច្ឆិកា ឆ្នាំ២០២៤ ការរៀបចំឥណទានឡើងវិញ (loan restructure) ដល់អតិថិជនមានជាង ២ ម៉ឺន នាក់ក្នុងមួយខែ ជាមួយទំហំឥណទានពី ៤០ ទៅ ៤៥ លានដុល្លារក្នុងមួយខែ។

ចាប់តាំងពីឆ្នាំ ២០២០ នៅពេលផ្ទុះជំងឺកូវិដ ១៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានរៀបចំឥណទានឡើងវិញជូនអតិថិជនមានជាង ៥០ ម៉ឺននាក់ ជាមួយឥណទាន (Porfolio) ជាង ២,២ ពាន់លានដុល្លារ។ នេះបើតាមលោក សុខ វឿន។
លោក សុខ វឿន បានកត់សម្គាល់ថា នៅចុងខែតុលានេះការបង់សងរបស់អតិថិជន បានវិលត្រឡប់ទៅរកភាពល្អប្រសើរឡើងវិញ ដោយមកដល់បច្ចុប្បន្នមានអតិថិជនតែជាង ៩ ម៉ឺននាក់នៅបន្តដំណើរការរៀបចំឥណទានឡើងវិញ។
លោក សុខ វឿន បានអះអាងថា គ្រឹះស្ថានហិរញ្ញវត្ថុនៅតែបើកទ្វារ ជួយសម្របសម្រួលជាមួយអតិថិជនដែលមានបញ្ហាហិរញ្ញវត្ថុ ក្នុងការរួមគ្នាប្រឈមមុខដោះស្រាយតាមគោលការណ៍ឈ្នះៗគឺទាំងអតិថិជននិងភាគីគ្រឹះស្ថានហិរញ្ញវត្ថុ អាចទទួលយកបាន។ ជាមួយគ្នានេះ គ្រឹះស្ថានហិរញ្ញវត្ថុក៏បានរៀបចំប្រព័ន្ធទូរសព្ទ Hot line សម្រាប់អតិថិជនមានបញ្ហាហិរញ្ញវត្ថុពិតប្រាកដ អាចទំនាក់ទំនងជជែករកដំណោះស្រាយដើម្បីរកច្រកចេញទាំងអស់គ្នា។
ទាក់ទងកន្លងមកមានអតិថិជនបានលើកឡើងការបង់សងកម្ចីមុនកាលកំណត់ ហើយមានការផាកពិន័យផ្សេងៗ លោក សុខ វឿន ឆ្លើយតបថា បច្ចុប្បន្នគ្រឹះស្ថានហិរញ្ញវត្ថុបានរៀបចំកិច្ចសន្យាស្តង់ដារួមតែមួយសម្រាប់គ្រប់គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ សម្រាប់អតិថិជនដែលប្រើប្រាស់កម្ចីក្រោម ៥ ម៉ឺនដុល្លារ គឺគ្រប់គ្រឹះស្ថានហិរញ្ញវត្ថុត្រូវអនុវត្តស្តង់ដាកិច្ចសន្យារួមតែមួយ។
បច្ចុប្បន្នអតិថិជនចំនួន ១,៧ លានគណនីប្រើប្រាស់សេវាគ្រឹះស្ថានហិរញ្ញវត្ថុ ជាមួយសមតុល្យឥណទានក្នុងដៃមានប្រមាណ ៥,២ ពាន់លានដុល្លារអាមេរិក។
លោក សុខ វឿន បានលើកឡើងថា ឥណទានប្រមាណ ៥,២ ពាន់លានដុល្លារអាមេរិកជាចំនួនដ៏ធំ ដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានបង្ហូរជួយបំពេញតម្រូវការប្រើប្រាស់របស់អតិថិជនគ្រប់ស្រទាប់វណ្ណៈ ដែលជាចំណែកជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។
បើតាមលោក សុខ វឿន នៅក្នុងឆ្នាំ ២០២២ មានការស្ទង់មតិមួយពីស្ថាប័នអន្តរជាតិរកឃើញថា អតិថិជនច្រើនលើសលុបទទួលបានកំណើន បន្ទាប់ពីទទួលបានឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលធ្វើឲ្យចំណូលកើនជាងមុន។
យ៉ាងណាមិញ លោកក៏ទទួលស្គាល់មានអតិថិជនមួយចំនួនតូច ជួបការលំបាកលើបបញ្ហាហិរញ្ញវត្ថុមិនអាចបង់សងទាន់ពេលវេលាដោយសារចំណូលធ្លាក់ចុះ ហើយការទូទាត់ធំជាងដែលនាំឲ្យបង់សងមានភាពយឺតយ៉ាវ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ