Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីអប់រំ ចាត់ទុកអង្គការឆាលហ្វានជាដៃគូដ៏សំខាន់ក្នុងការចូលរួមលើកកម្ពស់ការអភិវឌ្ឍយុវជនកម្ពុជាកាន់តែប្រសើរ

បានផុស

នៅ

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានចាត់ទុកអង្គការឆាលហ្វាន អូស្ត្រាលី ជាដៃគូដ៏សំខាន់ក្នុងចូលរួមចំណែកលើកកម្ពស់ការអភិវឌ្ឍយុវជនកម្ពុជាធ្វើឱ្យប្រសើរឡើងនូវកម្រិតជីវភាពរស់នៅរបស់សហគមន៍ក្រីក្រ និងងាយរងគ្រោះកាន់តែប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូអង្គការឆាលហ្វាន(Child Fund) ស្តីអំពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំនៅកម្ពុជាកាលពីថ្ងៃទី០៤ធ្នូ លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា អង្គការឆាលហ្វានបានជួយគាំទ្រដល់វិស័យអប់រំ យុវជន និងកីឡា ក៏ដូចជាបន្តចូលរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជាកន្លងមក តាមរយៈគម្រោងគាំទ្រដល់សាលារៀនជំនាន់ថ្មី គម្រោងលើកកម្ពស់គុណភាពអប់រំ កិច្ចការពារកុមារកាត់បន្តគ្រោះមហន្តរាយ និងគម្រោងយុវជនដឹកនាំការរៀនសូត្រ និងចិត្តសង្គម។

ជាមួយនេះដែរ លោកឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ពីសារៈសំខាន់នៃការអនុវត្តការដាក់វិន័យបែបវិជ្ជមានទាំងនៅតាមសាលា ក្នុងគ្រួសារ និងសហគមន៍ដើម្បីលើកទឹកចិត្តឱ្យសិស្សចង់រៀន និងស្រលាញ់ការសិក្សាជាជាងការដាក់ពិន័យបែបហឹង្សា និងភាពចាំបាច់នៃការចូលរួមរបស់មាតាបិតាអ្នកអាណាព្យាបាល និងសហគមន៍ក្នុងការចូលរួមលើកកម្ពស់ការអប់រំ និងជំរុញឱ្យការអនុវត្តកំណែទម្រង់វិស័យអប់រំទទួលបានជោគជ័យទន្ទឹមនឹងការបន្តពង្រឹងគុណភាពការបង្រៀននិងរៀនគុណវុឌ្ឍិគ្រូតាំងពីនៅសាលាគរុកោសល្យកែលម្អវប្បធម៌សាលារៀន និងការជំរុញការអនុវត្តស្តង់ដាសាលារៀនគំរូទូទាំងប្រទេសដើម្បីលើកកម្ពស់លទ្ធផលសិក្សាសិស្ស។

លោកឧបនាយករដ្ឋមន្ត្រី សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងចក្ខុវិស័យរបស់អង្គការឆាលហ្វានដែលបានសហការក្នុងភាពជាដៃគូយ៉ាងល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា បង្កើតឱ្យបាននូវសហគមន៍ ឬប្រព័ន្ធដែលជួយដល់កុមារងាយរងគ្រោះ ជួយលើកកម្ពស់ការអភិវឌ្ឍយុវជនកម្ពុជា
ធ្វើឱ្យប្រសើរឡើងនូវកម្រិតជីវភាពរស់នៅរបស់សហគមន៍ក្រីក្រ និងងាយរងគ្រោះ ជាពិសេសជួយគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជា ២០៥០។

លោកស្រី Margaret Mary Sheehan នាយិកាប្រតិបត្តិ នៃអង្គការឆាលហ្វានអូស្ត្រាលី បានឱ្យដឹងថា គម្រោង​លេចធ្លោររបស់អង្គការឆាលហ្វានក្នុងឆ្នាំ២០២៤ គឺសុវត្ថិភាពកុមារលើប្រព័ន្ធអនឡាញដែលបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកញ្ចប់សៀវភៅបង្រៀន និងសម្ភារៈឧបទ្ទេសសម្រាប់បណ្តុះបណ្តាលស្តីពីសុវត្ថិភាពលើប្រព័ន្ធអនឡាញដែល​ជួយដោះស្រាយបញ្ហាសាកលពាក់ព័ន្ធនឹងសុវត្ថិភាពកុមារលើប្រព័ន្ធអនឡាញ និងគម្រោងធំៗមួយចំនួនទៀត ដែល​ផ្តោតលើវិស័យកិច្ចការពារកុមារ និងភាពធន់គុណភាពនៃការអប់រំ ការកាត់បន្ថយគ្រោះមហន្តរាយ និងការសម្របខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ ការចូលរួមលើកកម្ពស់អភិបាលកិច្ចមូលដ្ឋាន ទឹកស្អាត និងអនាម័យ,ការពង្រឹងសមត្ថភាពយុវជន និងគោលនយោបាយរបស់រដ្ឋាភិបាលដើម្បីកែលម្អសមត្ថភាពអំណានថ្នាក់ដំបូងតាមរយៈបច្ចេកវិជ្ជាទំនើប
និងកសាងយន្តការការពារកុមារតាមសហគមន៍នៅតាមតំបន់ជនបទនៃខេត្តស្វាយរៀង ក្រចេះ ព្រៃវែង និងបាត់ដំបង។

បន្ថែមពីនេះ លោកស្រីបានលើកឡើងអំពីការជួយគាំទ្រដល់សហព័ន្ធបាល់អោបនៅខេត្តបាត់ដំបងដែលអង្គការឆាលហ្វានបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងដោយមើលឃើញពីសារៈសំខាន់នៃការលេងកីឡាក្នុងចំណោមយុវជនកម្ពុជា៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
លោក ជួន ណារិន្ទ
សន្តិសុខសង្គម៨ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ចរាចរណ៍២ ម៉ោង មុន

ក្រឡាប់រថយន្តដឹកមាន់ សង្កត់រថយន្តអ្នកដំណើរ កៀបជាប់មនុស្ស ០៤ នាក់ នៅស្រុកមុខកំពូល

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

Sokha Hotels

ព័ត៌មានពេញនិយម