Connect with us

ព័ត៌មានជាតិ

ឡាវស្វែងយល់អំពីប្រព័ន្ធសុខាភិបាលឌីជីថលនៅកម្ពុជា

បានផុស

នៅ

នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រុមហ៊ុន ពេទ្យយើង ហ៊ែលថេក ឯ.ក (ហៅ ពេទ្យយើង) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា សុខាភិបាលឌីជីថលឈានមុខគេរបស់កម្ពុជា រួមជាមួយមន្ទីរពេទ្យកុមារជាតិ ដែលជាមន្ទីរពេទ្យបង្អែកជាតិដ៏ធំបំផុត និងជាមន្ទីរសេវាថែទាំសុខភាពកុមារឌីជីថលដំបូងគេក្នុងប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះទទួលគណប្រតិភូមន្ត្រីរដ្ឋាភិបាល និងប្រតិភូធុរកិច្ចជនឡាវសម្រាប់ធ្វើទស្សនៈកិច្ចសិក្សាស្វែងអំពីសេវាសុខាភិបាលឌីជីថលនៅកម្ពុជា ខណៈប្រតិភូមកពីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលដឹកនាំដោយឯកឩត្តម Sonexay Siphandone នាយករដ្ឋមន្ត្រីមកបំពេញទស្សកិច្ចជាផ្លូវរដ្ឋ និងធ្វើជាសហប្រធានវេទិកាធុរកិច្ចកម្ពុជា-ឡាវ នៅរាជធានីភ្នំពេញ ជាមួយសម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វេជ្ជបណ្ឌិត ញឺប អង្គាបុស្ស ប្រធានមន្ទីរពេទ្យកុមារជាតិ បានមានប្រសាសន៍ថា មន្ទីរពេទ្យកុមារជាតិ ជាមន្ទីរពេទ្យថ្នាក់ជាតិមួយ ដែលបានអនុវត្តកម្មវិធីគ្រប់គ្រងមន្ទីរពេទ្យ និងសេវាឌីជីថល ពេទ្យយើង ដើម្បីធ្វើផ្លាស់ប្តូរប្រតិបត្តិការនៅក្នុងមន្ទីរពេទ្យ និងសេវាថែទាំសុខភាពរបស់មន្ទីរពេទ្យទាំងមូលប្រតិបត្តិការបែបឌីជីថលពេញលេញចាប់តាំងពីឆ្នាំ២០២២។

លោកបន្តថា អ្នកជំងឺ ដែលមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យឥឡូវនេះ គឺទទួលបានកំណត់ត្រាឌីជីថលពីមន្ទីរពេទ្យ ហើយអាចរក្សាទុកបែបឌីជីថលលើស្មាតហ្វូនរបស់ពួកគេ។ ពួកគេ ក៏ទទួលបានសាររំលឹកត្រូវត្រឡប់មកជួបវេជ្ជបណ្ឌិតវិញ ទទួលបានវេជ្ជបញ្ជាឌីជីថល និងការជូនដំណឹងអំពីការលេបថ្នាំតាមវេជ្ជបញ្ជារបស់ពួកគេតាមកាលវិភាគបានណែនាំ។ លើសពីនេះទៀត អ្នកជំងឺទទួលបានអត្ថបទគន្លឹះថែទាំជឿទុកចិត្តប្រចាំថ្ងៃពីប្រភពច្បាស់លាស់ និងវេជ្ជបណ្ឌិតជំនាញថែមទៀតផង។

ជាមួយគ្នានេះដែរ លោកស្រី ប៉ុង លីមសាន ស្ថាបនិក និងប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុនបច្ចេកវិទ្យាសុខាភិបាល ពេទ្យយើង ហែលថេក បានមានប្រសាសន៍ថា ក្រុមហ៊ុនបច្ចេកវិទ្យា ពេទ្យយើង ត្រូវបានផ្តួចផ្តើមបង្កើតឡើងជាក្រុមហ៊ុន Startup កម្ពុជាផ្តល់ដំណោះស្រាយក្នុងវិស័យសុខាភិបាល និងកសាងប្រព័ន្ធសុខាភិបាលឌីជីថលតាំងពីឆ្នាំ២០១៥ ហើយបានពង្រីកទីផ្សារនៅបណ្តាប្រទេសសមាជិកអាស៊ាន និងបានបោះជំហានទៅបើកការិយាល័យកណ្តាលថ្មីនៅសហរដ្ឋអាមេរិក ដើម្បីពង្រីកសេវាកម្មបច្ចេកវិទ្យាសុខាភិបាលរបស់ខ្លួនទៅទីផ្សារនៅអាមេរិក និងពិភពលោកផងដែរ។

លោកស្រី បន្ថែមទៀតថា ប្រព័ន្ធបច្ចេកវិទ្យាសុខាភិបាលឌីជីថល ពេទ្យយើង ត្រូវបានដាក់ឱ្យប្រើប្រាស់ និងចូលរួមផ្លាស់ប្តូរប្រតិបត្តិការរបស់មន្ទីរពេទ្យរដ្ឋ និងឯកជនរាប់រយក្នុងប្រទេសកម្ពុជា នៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងសហរដ្ឋអាមេរិក ជាដើមចាប់តាំងពីឆ្នាំ២០១៥។ ពេទ្យយើងបាននិងកំពុងជួយជាវិជ្ជាមានដល់ការថែទាំសុខភាព និងជីវិតរបស់មនុស្សជាង៥លាននាក់ តាមរយៈដំណោះស្រាយថែទាំសុខភាពឌីជីថលទំនើបរបស់ខ្លួន ហើយអ្នកជំងឺរាប់លាននាក់មានទិន្នន័យវេជ្ជសាស្ត្រឌីជីថលរបស់ពួកគេពីការទៅទទួលសេវានៅមន្ទីរពេទ្យ និងគ្លីនិកដៃគូ ហើយលទ្ធផលថែទាំសុខភាពកាន់តែប្រសើរឡើងជាមុន ដែលពួកគេមិនធ្លាប់ទទួលបានដោយរលូន និងមានសុវត្ថិភាព។

លោកស្រី ប៉ុង លីមសាន បានឱ្យដឹងទៀតថា ការធ្វើទំនើបកម្មឌីជីថលផ្នែកសុខាភិបាលនេះ មិនមែនត្រឹមតែជាការជោគជ័យរបស់ក្រុមហ៊ុនពេទ្យយើងនោះទេ តែវាក៏ជាមោទនភាពមួយសម្រាប់កូនខ្មែរ ដែលមានសមត្ថភាពអាចបង្កើតអេបឌីជីថលដើម្បីជួយសម្រួលដល់ការងារសុខាភិបាល និងអាចចែករំលែកបច្ចេកវិទ្យាទាំងនេះដទៅកាន់ប្រទេសជិតខាងបានថែមផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទីutes មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ២ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ២ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម