Connect with us

ព័ត៌មានជាតិ

​និយ័តករ​អាជីវកម្ម​អចលនវត្ថុ​និង​បញ្ចាំ ​បង្កើន​ប្រសិទ្ធភាព​​​គ្រប់គ្រងគម្រោង​អភិវឌ្ឍ​អត់ច្បាប់

បានផុស

នៅ

​កន្លងមក និយ័តករ​អាជីវកម្ម​អចលនវត្ថុ​និង​ទ្រព្យ​បញ្ចាំ តែងតែ​ចេញព័ត៌មាន​ផ្សព្វផ្សាយ​នូវ​គម្រោង​អភិវឌ្ឍ​មួយ​ចំនួន​ដែល​ដំណើរការ​ដោយ​គ្មាន​ច្បាប់​ទម្លាប់ ដើម្បី​ក្រើន​រំលឹក​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ចៀសវាង​ការ​ទិញ​នាំ​ឲ្យ​ខាត​បង់​ថវិកា។

ខណៈ​បញ្ហា​គម្រោង​អភិវឌ្ឍ​អត់​ច្បាប់​មាន​ដូចជា​លំនៅឋាន និង​ដីឡូតិ៍​ជាដើម​នៅតែ​បន្ត​កើត​មាន និយ័តករ​អចលនទ្រព្យ​និង​ទ្រព្យ​បញ្ចាំ ប្រកាស​នឹង​ធ្វើ​ការ​សហការ​បន្ថែម​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស​អាជ្ញាធរ​ដែនដី ដើម្បី​បង្កើន​ការ​គ្រប់គ្រង​គម្រោង​អភិវឌ្ឍ​ឲ្យ​មានប្រសិទ្ធភាព ដើម្បី​ការពារ​ផល​ប្រយោជន៍​របស់​ពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជូ វណ្ណៈ អគ្គនាយក​និយ័តករ​អាជីវកម្ម​អចលនវត្ថុ និង​បញ្ចាំ បាន​ទទួល​ស្គាល់​ភាព​ចន្លោះ​ប្រហោង​លើ​ការ​គ្រប់គ្រង​គម្រោង​អភិវឌ្ឍ​មួយ​ចំនួន​ដែល​គ្មាន​ច្បាប់ រហូត​នាំ​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​ត្រូវ​ខាតបង់ ដោយសារ​លង់​ជឿ​លើ​ការ​ឃោសនា​​ពី​ម្ចាស់​គម្រោង​។

យ៉ាងណាមិញ ពាក់ព័ន្ធ​គម្រោង​អភិវឌ្ឍ​អត់​ច្បាប់​កន្លងទៅ លោក ជូ វណ្ណៈ បាន​អះអាង​ថា អាជ្ញាធរ​តែងតែ​ចុះ​បង្ក្រាប​ជា​បន្តបន្ទាប់ ក្រោយ​ទទួល​បាន​​ព័ត៌មាន​តាម​ការ​ផ្សព្វផ្សាយនៅលើបណ្តាញ​សង្គម ​និង​រក​ឃើញតាម​ការ​ចុះ​ស្រាវជ្រាវ​ពី​ក្រុម​ការងារ​។

«គម្រោង​ខ្លះ​ទាល់​តែ​មាន​ការ​ផ្សព្វផ្សាយនៅលើបណ្តាញ​សង្គម ទើប​មន្រ្តី​របស់យើង​បាន​ដឹង​ ហើយ​​ចុះ​ស្រាវជ្រាវ​ថា​អត់មាន​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​ រួច​ទើប​បាន​អាជ្ញាធរ​ចេញ​សេចក្ដី​ដំណឹង​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​ទទួល​ជា​ព័ត៌មាន​»។

លោក​លើកឡើង​ថា មិន​អាច​គ្រប់គ្រងបាន ១០០% ដោយសារ​គម្រោង​ខ្លះ​ដំណើរការ​ដោយ​លួចលាក់។ តែ​យ៉ាងណា អាជ្ញាធរ​នឹង​ពង្រឹង​ការ​ងារ​ចុះ​ត្រួត​ពិនិត្យ​ជាពិសេស​ធ្វើការ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី ដើម្បី​បង្កើន​ប្រសិទ្ធភាព​គ្រប់គ្រង​ដើម្បី​ការពារ​ផល​ប្រយោជន៍ និង​ការ​ខាត​បង់​របស់​ពលរដ្ឋ។

ជាមួយ​គ្នា​នេះ​អាជ្ញាធរ​ ក៏​នឹង​បន្ត​អប់រំ​ណែនាំ​ដល់​ពលរដ្ឋ​ និង​ថ្ងៃខាងមុខ​និយតករ​នឹង​រៀបចំ​យន្តការ​ពង្រឹង​បន្ថែម​ទៀត ដើម្បី​ឲ្យ​ពលរដ្ឋ​ទទួល​បាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​មុន​ទិញ​គម្រោង​ណាមួយ​ ដើម្បី​ចៀសវាង​ការ​ខាត​បង់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៣ នាទីutes មុន

កម្មវិធី “ប្រយោគ​បុរាណចិន​ដែល​លោក Xi Jinping ចូលចិត្ត” (ភាសាខ្មែរ) នឹង​ចាក់ផ្សាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយធំៗ​នៅ​កម្ពុជា

សន្តិសុខសង្គម៣៣ នាទីutes មុន

ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចុះ​ឆែកឆេរ​ទីតាំង​ផលិត​ស្រា​ក្លែងក្លាយ​មួយ​កន្លែង​ដក​ហូត​ស្រា​ល្បី​ៗជាង១០ប្រភេទ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​យោធា​មីយ៉ាន់ម៉ា​​បាញ់​ប្រហារតាមអាកាស​សម្លាប់មនុស្ស២៦នាក់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Apple ដឹកជញ្ជូន​ iPhone តាមយន្តហោះ ៦០០ តោន ពីឥណ្ឌាទៅអាមេរិក

ជីវិតកម្សាន្ដ៤ ម៉ោង មុន

កម្មវិធី​ទូរទស្សន៍​ចិនរង​ការ​រិះ​គន់ខ្លាំង​ ដែល​តម្រូវ​ឲ្យ​ជន​រង​គ្រោះ​​ក្នុង​ការ​ចាប់ជំរិត​នៅមីយ៉ាន់​ម៉ា ​ដើរ​តួ​​ធ្វើត្រាប់​

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ រដ្ឋាភិបាលនឹងបន្តដុតដៃដុតជើងទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មីលើកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម