ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី អំពាវនាវកូនខ្មែរចូលរួមលើកស្ទួយអត្តសញ្ញាណជាតិ និងថែរក្សាបេតិកភណ្ឌឱ្យបានគង់វង្ស
ក្នុងឱកាសអបអរសាទរ ក្រមាខ្មែរ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌអរូបី នៃមនុស្សជាតិ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នាទីក្រុងអាសង់ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គាយ។ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អំពាវនាវកូនខ្មែរចូលរួមលើកស្ទួយអត្តស ញ្ញាណជាតិ និងថែរក្សាបេតិកភណ្ឌឱ្យបានគង់វង្ស។

តាមរយៈសំណេរលើហ្វេសប៊ុក នាថ្ងៃទី៥ ខែធ្នូ នេះ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរាជរដ្ឋាភិបាល ជាពិសេស ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាប្របាតិបត្តិករផ្ទាល់ក្នុងការនាំយកមរតកវប្បធម៌ដ៏មានតម្លៃរបស់ជាតិទៅកាន់ពិភពលោកជាបន្តបន្ទាប់។ ព្រមទាំង អំពាវនាវកូនឱ្យខ្មែរទាំងអស់ចូលរួមលើកស្ទួយអត្តសញ្ញាណជាតិតាមរយៈការសិក្សាស្វែងយល់ និងអភិរក្សបេតិកភណ្ឌទាំងនោះឱ្យបានឋិតឋេរគង់វង្សរហូតទៅ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរម្លឹកថា កាលពីឆ្នាំ២០១៨ កម្ពុជាក៏ធ្លាប់បានបង្កើតភាពអស្ចារ្យតាមរយៈការត្បាញក្រមាវែងជាងគេ បំបែកកំណត់ត្រាពិភពលោក។ ក្រមា ប្រវែង ១.១៤៩,៨ ម៉ែត្រ ត្រូវបានចូលរួមត្បាញមួយសសៃរៗដោយប្រជាពលរដ្ឋមកពីគ្រប់ទិសទី រាប់តាំងពីព្រះមហាក្សត្រ និងសម្តេចយាយជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ថ្នាក់ដឹកនាំ ចាស់ព្រឹទ្ធាចារ្យ និងកុមារតូចៗ រហូតក្លាយជាសមិទ្ធផលដ៏អស្ចារ្យមួយដែលពុំដែលមានពីមុនមក។

ក្រមាជាវត្ថុប្រើប្រាស់ ធ្វើពីសសៃកប្បាស ឬសូត្រត្បាញជាក្រណាត់ ដែលមានវត្តមាននៅស្ទើរគ្រប់សកម្មភាពរបស់ប្រជាជនខ្មែរតាំងពីបូរាណកាល។ ក្រមាមានប្រវត្តិ និងបានចាក់ឫសក្នុងសង្គមខ្មែរយ៉ាងរឹងមាំ ដែលជាផ្នែកមួយនៃអត្តសញ្ញាណជាតិផងដែរ៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ