ព័ត៌មានជាតិ
គ្រូបច្ចេកទេស ៖ ការបណ្ដុះបណ្ដាលបន្ថែមពីវិធីសាស្ត្របង្រៀន និងប្រើប្រាស់ម៉ូឌុលតាមជំនាញ ដល់គ្រូបច្ចេកទេស ជាកត្តាដ៏សំខាន់ពង្រឹងគុណភាពបណ្ដុះបណ្ដាលនៅកម្ពុជា
លោកគ្រូ អ្នកគ្រូ ជាសិក្ខាកាម ក្នុងវគ្គវិក្រឹតការគ្រូបច្ចេកទេសស្ដីពី«វិធីសាស្ត្របង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ» ដែលរៀបចំឡើងដោយ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញការយល់ឃើញថា វគ្គវិក្រឹតការនេះ ពិតជាមានសារៈសំខាន់ ដើម្បីពង្រឹងសមត្ថភាពគ្រូបច្ចេកទេស ដែលជាឧបករណ៍ទ្រទ្រង់មួយដ៏ចាំបាច់សម្រាប់ធានាគុណភាពក្នុងប្រព័ន្ធអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ការលើកឡើងបែបនេះ បន្ទាប់ពី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៤ បានបិទវគ្គវិក្រឹតការគ្រូបច្ចេកទេសស្ដីពី«វិធីសាស្ត្របង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ» លើកទី ២ ដើម្បីគាំទ្រកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

លោកគ្រូ ថៃ ឆេងម៉ៅ ជាគ្រូបង្រៀនមកពីវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ មើលឃើញថា វគ្គវិក្រឹតការគ្រូបច្ចេកទេសស្ដីពី«វិធីសាស្ត្របង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ» ដែលបានរៀបចំបណ្ដុះបណ្ដាលរយៈពេល ១០ ថ្ងៃនេះ មានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍសមត្ថភាពគ្រូបច្ចេកទេសឱ្យមានគុណភាពខ្ពស់ជាមួយវិធីសាស្ត្របណ្ដុះបណ្ដាលដ៏រឹងមាំ និងការប្រើប្រាស់ម៉ូឌុលតាមជំនាញឱ្យបានត្រឹមត្រូវ។ ក្នុងនោះ គ្រូសិក្ខាកាម បានទទួលនូវការធ្វើបទបង្ហាញពីវាគ្មិនជាថ្នាក់ដឹកនាំនាយកដ្ឋាន, តំណាងវិស័យឯកជន, ថ្នាក់ដឹកនាំគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលធ្វើឱ្យយល់កាន់តែស៊ីជម្រៅលើការបង្រៀនជំនាញផងដែរ។

លោកគ្រូជំនាញបច្ចេកទេសរូបនេះបន្ថែមថា រយៈពេល ១០ ថ្ងៃ នៃវគ្គវិក្រឹតការគ្រូនេះ ខ្លួនមានការយល់ដឹងច្រើនលើការប្រើប្រាស់ម៉ូឌុលតាមជំនាញ និងការតាក់តែងមេរៀនបង្រៀន, ផែនការជំនាញ និងវិធីសាស្ត្រថ្មីៗ ជាច្រើន លើការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ បានយ៉ាងល្អប្រសើរបន្ថែមលើចំណេះដឹងដែលមានស្រាប់។ ក្នុងនាមជាគ្រូបង្រៀនបច្ចេកទេស តាមរយៈវគ្គវិក្រឹតការមួយនេះ នឹងបន្តចែករំលែក និងការអនុវត្តជាក់ស្ដែងនូវជំនាញបច្ចេកទេសដែលនឹងជួយផលិតបាននូវសិក្ខាកាម សិស្ស-និស្សិត និងកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព ដើម្បីផ្គត់ផ្គង់ទៅតាមតម្រូវការ នៃសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។

ដោយឡែក អ្នកគ្រូ សាន គីមជេន ជាគ្រូបង្រៀន នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ក៏បានគូសបញ្ជាក់ដែរថា វគ្គវិក្រឹតការគ្រូបច្ចេកទេស គឺជាស្ពានសម្រាប់គ្រូបណ្ដុះបណ្ដាលទាំងអស់ឱ្យស្វែងយល់កាន់តែស៊ីជម្រៅលើការប្រើប្រាស់ម៉ូឌុលតាមជំនាញ ហើយវគ្គវិក្រឹតការគ្រូបច្ចេកទេសធ្វើឱ្យកាន់តែប្រសើរឡើង នៃសមត្ថភាពជំនាញរបស់គ្រូបណ្តុះបណ្តាលបច្ចេកទេសដែលជាអ្នកចូលរួមយ៉ាងសំខាន់ក្នុងបណ្ដុះបណ្ដាលយុវជននៅកម្ពុជា។

សម្រាប់វគ្គវិក្រឹតការគ្រូបច្ចេកទេសនេះ អ្នកគ្រូមើលឃើញថា នឹងធ្វើឱ្យកាន់តែប្រសើរឡើង នៃគុណភាព នៃការសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅកម្ពុជា និងអាចទាក់ទាញយុវជន ពលរដ្ឋ ឱ្យមកទទួលយកការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ឱ្យកាន់តែទូលាយថែមមួយកម្រិតទៀត នៅថ្ងៃអនាគត និងស្របតាមគោលបំណងរបស់រាជរដ្ឋាភិបាល គឺយុវជនត្រូវតែរៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារធ្វើ។
សូមបញ្ជាក់ថា វគ្គវិក្រឹតការគ្រូបច្ចេកទេសស្ដីពី«វិធីសាស្ត្របង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ» ធ្វើឡើងដើម្បីពង្រឹងសមត្ថភាពគ្រូបច្ចេកទេស ក្នុងការអនុវត្តកញ្ចប់ស្តង់ដារបណ្តុះបណ្តាលស្របតាមគុណវុឌ្ឍិជាតិកម្ពុជា ដែលជាឧបករណ៍ទ្រទ្រង់មួយដ៏ចាំបាច់ សម្រាប់ធានាគុណភាពនៅក្នុងប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា ដែលមិនត្រឹមតែរួមចំណែកពង្រឹងសមត្ថភាព និងគុណភាពជាចម្បងប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងរួមចំណែកលើកកម្ពស់ និងគុណតម្លៃ នៃការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ សំដៅទាក់ទាញយុវជនឱ្យចាប់អារម្មណ៍ និងជ្រើសរើសរៀនវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសស្របតាមស្តង់ដារជាតិ និងតំបន់ផងដែរ។
វគ្គវិក្រឹតការគ្រូបច្ចេកទេស លើកទី ២ នេះ មានរយៈពេល ១០ ថ្ងៃ ចាប់ពីថ្ងៃទី ២៥ ខែវិច្ឆិកា ដល់ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៤ ដោយមានសិក្ខាកាមជាគ្រូបច្ចេកទេសមកពីគ្រឹះស្ថាន TVET នានា និងមានការធ្វើបទបង្ហាញពីវាគ្មិនមកពីនាយកដ្ឋានជំនាញ, តំណាងវិស័យឯកជន និងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ