ព័ត៌មានជាតិ
ទណ្ឌិត២០០នាក់ ត្រូវបានផ្ទេរពីពន្ធនាគារខេត្តកំពង់ស្ពឺ ទៅមណ្ឌលអប់រំកែប្រែទី៤ ដើម្បីរំដោះភាពចង្អៀតណែន
ដើម្បីរំដោះភាពចង្អៀតណែន ក្នុងពន្ធនាគារ ទណ្ឌិតចំនួន២០០នាក់ ត្រូវបានអគ្គនាយកដ្ឋានពន្ធនាគារផ្ទេរចេញពីពន្ធនាគារខេត្តកំពង់ស្ពឺ ទៅកាន់មណ្ឌលអប់រំកែប្រែទី៤ ស្ថិតនៅក្នុងខេត្តពោធិ៍សាត់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានផ្សាយលើទំព័រហ្វេសប៊ុកអគ្គនាយកដ្ឋានពន្ធនាគារ ចេញផ្សាយនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ នេះ។

ការផ្ទេរទណ្ឌិតនេះធ្វើឡើង ដោយទទួលបានការអនុញ្ញាត ពីលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រី្តក្រសួងមហាផ្ទៃ។ តាមអគ្គនាយកដ្ឋានពន្ធនាគារ ការផ្ទេរនេះធ្វើឡើងដោយជោគជ័យនៅថ្ងៃទី០៤ ខែធ្នូ ក្រោមកិច្ចសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ រួមគ្នាជាមួយនឹងអាជ្ញាធរខេត្ត ស្នងការដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់របស់ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ក្រោមការចុះអនុវត្តន៍បញ្ជាផ្ទាល់ដោយ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ មាន ថាវរិន្ធ ប្រធាននាយកដ្ឋានសន្តិសុខពន្ធនាគារ។

នៅទូទាំងពន្ធនាគារក្នុងប្រទេសកម្ពុជាមានអ្នកជាប់ឃុំជាង៥ម៉ឺននាក់ ដែលអ្នកជាប់ក្នុងពន្ធនាគារភាគច្រើនគឺជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។ ចំនួនអ្នកជាប់ឃុំជាង៥ ម៉ឺននាក់នេះ ត្រូវបានអ្នកនាំពាក្យពន្ធនាគាររអ៊ូថាជាចំនួនដ៏ច្រើន បណ្ដាលឱ្យមានភាពចង្អៀតណែនក្នុងពន្ធនាគារ បើទោះបីជាពង្រីកទំហំពន្ធនាគារក៏ដោយ ក៏នៅតែមានជនជាប់ឃុំកើនឡើងបន្ថែមជានិច្ច។

ដើម្បីកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ សមត្ថកិច្ច បានបញ្ជូនអ្នកទណ្ឌិត ចេញពីពន្ធនាគារមួយទៅកាន់ពន្ធនាគារមួយទៀត ដើម្បីបន្តឃុំខ្លួន តួយ៉ាង កាលពីថ្ងៃទី០២ ខែធ្នូ ទណ្ឌិតចំនួន១៩៨នាក់ត្រូវបានចេញពីពន្ធនាគារខេត្តស្វាយរៀង ទៅកាន់មណ្ឌលអប់រំ និងកែប្រែទី៣ ដែលមានទីតាំងស្ថិតនៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ក្នុងខែវិច្ឆិកា ទណ្ឌិតចំនួន៣៣នាក់ ត្រូវបានអគ្គនាយកដ្ឋានពន្ធនាគារ ផ្ទេរចេញពីពន្ធនាគារខេត្តព្រះសីហនុទៅកាន់មណ្ឌលអប់រំកែប្រែទី៣។
ចំណែកនៅថ្ងៃទី ២៣ ខែតុលា ទណ្ឌិតចំនួន ១៩៩នាក់ ត្រូវបានផ្ទេរចេញ ទៅកាន់មណ្ឌលអប់រំកែប្រែទី៤ ដែលស្ថិតនៅក្នុងខេត្តពោធិ៍សាត់ ដើម្បីឃុំខ្លួនបន្ត។ និងថ្ងៃទី១៤ ខែតុលា ទណ្ឌិតចំនួន៤៤នាក់ ត្រូវបានផ្ទេរដឹកចេញពីពន្ធនាគារខេត្តកណ្ដាលទៅកាន់មណ្ឌលអប់រំកែប្រែទី៤ ដែលស្ថិតនៅក្នុងទីតាំងខេត្តពោធិ៍សាត់។

សូមជម្រាបជូនបន្តិចថា មណ្ឌលអប់រំកែប្រែទី៤ គឺមណ្ឌលដែលទទួលអនុវត្តឃុំឃាំងជនជាប់ឃុំបុរសជាទណ្ឌិត ដែលត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារក្រោម ៥ឆ្នាំ ឬអនុវត្តទោសពន្ធនាគារនៅសល់ក្រោម ៥ឆ្នាំ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ