ព័ត៌មានជាតិ
“ផ្លូវឫស្សី ឬBamboo Street” នឹងបើកដំណើរការនៅពាក់កណ្តាលខែនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តសៀមរាប
រដ្ឋបាលខេត្តសៀមរាប កំពុងសាងសង់ផ្លូវឫស្សី ឬហៅថា Bamboo Street ដើម្បីជាការចូលរួមលើកកម្ពស់វិស័យទេសចរណ៍ និងបង្កើតបទពិសោធថ្មីសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ដែលមកកម្សាន្តក្នុងខេត្តសៀមរាប ក្រៅពីតំបន់ប្រាសាទបុរាណ។ ផ្លូវឫស្សី ឬហៅថា Bamboo Street នេះ គ្រោងនឹងបើកដំណើការនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ។
លោកស្រី ម៉ៅ ផានី នាយិការអង្គការSPOONបានលើកឡើងនៅក្នុងកិច្ចប្រជុំពិភាក្សាលើគម្រោងផ្លូវឫស្សី ឬហៅថា Bamboo Street កាលពីរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ម្សិលមិញថា “ផ្លូវឫស្សី Bamboo Street” ស្ថិតនៅខាងក្រោយវត្តដំណាក់ មានប្រវែង២៨០ម៉ែត្រ ហើយពេលសម្ពោធបើកដំណើរការ នឹងត្រូវបានបិទចរាចរណ៍រថយន្តចាប់ពីម៉ោង ៨៖ ០០ព្រឹក ដល់ម៉ោង ១២៖ ០០យប់។ តំបន់នេះ នឹងផ្តល់ជូននូវភាពលេចធ្លោតាមរចនាបទធម្មជាតិ និងវប្បធម៌ ដោយមានស្ទីលជីវិតប្រើសម្ភារៈផលិតពីឫស្សី ដូចជា អាហារ ភេសជ្ជៈ សំណាញ់ដៃ និងនំចំណីបែបដើម សម្ភារៈប្រើប្រាស់ និងលុបបំបាត់មិនប្រើប្លាស្ទិក។
លោកស្រីនាយិកាបានឱ្យដឹងទៀតថា កម្មវិធីសម្ពោធផ្លូវឫស្សីនេះ នឹងមានការប្រគំតន្រ្តី ការសម្ដែងសិល្បៈកុមារ និងចូលរួមពីក្រុមហ៊ុន សណ្ឋាគារ ភោជនីយដ្ឋាន និងសហគ្រាសឯកជន ដែលជាគំនិតផ្តួចផ្តើមរបស់គម្រោង “ភូមិវត្តបូព៌” ដែលផ្តោតសំខាន់លើការរួមចំណែកសហគមន៍ និងការអភិវឌ្ឍបរិស្ថានបៃតង ការលុបបំបាត់ការប្រើប្លាស្ទិក និងមានការគាំទ្រពីអាជ្ញាធរខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធផងដែរ។
លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានគាំទ្រយ៉ាងពេញទំហឹងនូវគំនិតផ្តួចផ្តើមបង្កើតឱ្យមានទីតាំងផ្លូវទេសចរណ៍រាត្រីBamboo Streetនេះ ដើម្បីបង្កើននូវតំបន់ទេសចរណ៍ថ្មី សម្បូរបែប ជាពិសេស ការចូលរួមកែលម្អសោភ័ណភាព បរិស្ថាន និងវប្បធម៌ លុបបំបាត់ការប្រើប្រាស់ផលិតផលប្លាស្ទិក ដោយជំនួសវិញនូវផលិតផលផលិតឡើងដោយឫស្សី។
លោកអភិបាលរងខេត្ត បានមានប្រសាសន៍ថា “ផ្លូវឫស្សី Bamboo Street” នឹងក្លាយជាទិសដៅទេសចរណ៍ថ្មី ត្រៀមសម្រាប់ប្រជាជនខេត្តសៀមរាប ដោយជំរុញអាជីវកម្ម និងសេដ្ឋកិច្ចក្នុងតំបន់ឱ្យទទួលបានលទ្ធផលល្អ។ ជាមួយគ្នានេះ លោកក៏បានលើកទឹកចិត្តដល់កងកម្លាំងសមត្ថកិច្ច អាជ្ញាធរដែនដី រួមទាំង ប្រជាពលរដ្ឋដែលរស់នៅក្នុងទីតាំងប្រារព្ធពិធីមានការយោគយល់ និងអធ្យាស្រ័យ ដើម្បីឱ្យដំណើរការដោយរលូន និងសង្ឃឹមថា ខេត្តសៀមរាប ដែលមាន Bamboo Street នឹងលេចធ្លោរក្លាយជាតំបន់ទេសចរច្នៃប្រឌិតថ្មីមួយទៀត បន្ទាប់ពីទីតាំងទេសចរណ៍ Pub Street៕
ដោយ៖ គឿនវេត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់