Connect with us

ព័ត៌មានជាតិ

អតីតអ្នកនាំពាក្យនៅភ្នំពេញ លោក ម៉េត មាសភក្តី ត្រូវតែងតាំងជានាយករងរដ្ឋបាលសាលាខេត្តឧត្តរមានជ័យ​

បានផុស

នៅ

លោក ម៉េត មាសភក្តី ដែលអតីតជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ ត្រូវបានផ្ទេរមកបំពេញភារកិច្ចនៅដែនសមត្ថកិច្ចថ្មីនាខេត្តឧត្តរមានជ័យ ហើយត្រូវបានប្រកាសតែងតាំងជានាយករងរដ្ឋបាលសាលាខេត្តឧត្តរមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីប្រកាសចូលកាន់តំណែងផ្លូវការ បានធ្វើឡើងនាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ ក្រោមវត្តមានលោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ។

ពិធីប្រកាសនាពេលនេះ ក្រៅពីលោក ម៉េត មាសភក្តី ត្រូវបានតែងតាំងជានាយករងរដ្ឋបាលសាលាខេត្ត លោក រិទ្ធី ប៉ាក់ អតីតអភិបាលស្រុកចុងកាល់ ក៏ត្រូវបានផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងជានាយករដ្ឋបាលសាលាខេត្តឧត្តរមានជ័យ ខណៈមន្ត្រីចំនួន៥ នាក់ទៀត ចំណុះរចនាសម្ព័ន្ធរដ្ឋបាលខេត្តឧត្តរមានជ័យ ត្រូវបានផ្ទេរភារកិច្ច និងតែងតាំងជាប្រធានអនុការិយាល័យ។

លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ការប្រកាសចូលកាន់មុខតំណែងនាយករដ្ឋបាល និងកែសម្រួលបំពេញបន្ថែមមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធសាលាខេត្ត គឺសំដៅធានាឱ្យបាននូវនិរន្តភាព និងប្រសិទ្ធភាពការងាររបស់រដ្ឋបាលខេត្តឧត្តរមានជ័យ។ លោក ជឿជាក់ថា មន្ត្រីរាជការក្នុងរចនាសម្ព័ន្ធសាលាខេត្តឧត្តរមានជ័យ នឹងបំពេញតួនាទីភារកិច្ចរបស់ខ្លួន ដោយឈរលើស្មារតីសាមគ្គីភាព យោគយល់អធ្យាស្រ័យគ្នា ចេះបំពេញឱ្យគ្នាទៅវិញទៅមក មានគំនិតច្នៃប្រឌិតខ្ពស់ ឆន្ទៈស្មោះត្រង់ និងការចេះគិតគូរអំពីផលប្រយោជន៍របស់អង្គភាព។

លោកអភិបាលខេត្ត សង្កត់ធ្ងន់ថា មន្ត្រីរាជការរដ្ឋបាលខេត្តឧត្តរមានជ័យបានប្តេជ្ញាចិត្ត “រួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ” ដើម្បីជំរុញការអភិវឌ្ឍក្នុងខេត្តឱ្យកាន់តែរីកចម្រើ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៧ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៩ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា១០ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម