Connect with us

ព័ត៌មានជាតិ

អភិបាលរង​ស្រុក​បាទី ចុះ​បិទទីតាំង​សំអាងការ​ណាក់ ដា​ណេ និង​ផ្សារ​អង្គ​សឹង្ហ ខណៈជាប់ពាក់ព័ន្ធជា​មួយ​អ្នក​ឆ្លង​កូវីដ

បានផុស

នៅ

ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២១ លោក ហង្ស វិច្ឆិកា​រាស្សី អភិបាលរង​ស្រុក​បាទី តំណាង​លោក​អភិបាលស្រុក​បាន​ដឹកនាំ​កម្លាំង ការិយាល័យ​ជំនាញ គណៈបញ្ជាការ​ឯកភាព ចុះ​ពិនិត្យ និង​បិទ​ទីតាំង​ផ្ទះ​សំអាងការ​ណាក់ ដា​ណេ និង​ផ្សារ​អង្គ​សឹង្ហ មាន​ជាប់​ពាក់ព័ន្ធ​មង្គលការ នៅ​ភូមិ​ក្រាំង​លាវ ឃុំ​រវៀង ស្រុក​សំរោង ខេត្ត​តាកែវ ដែល​បាន​ប្រារព្ធ​ឡើង​កាល​ពី​នៅ​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២១ កន្លងទៅ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បញ្ជាក់​ផង​ដែរ មង្គលការ​ខាងលើ ត្រូវបាន​អ្នក​កំដរ​កូន​ក​ម្លោះ​មានឈ្មោះ សោភ័ណ កក្កដា ទទួលលទ្ធផល​វិជ្ជមាន​នូវ​ជំងឺ​កូ​វីដ​-១៩ តាម​ការបញ្ជាក់​ពី​គណនី ហ្វេ​ស​ប៊ុ​ក កក្កដា សោភ័ណ ម្ចាស់​សា​ម៉ី​ខ្លួន​ផ្ទាល់​។ អតីត​សង្ឃ​មួយរូប​នេះ​បាន​ប្រាប់ថា​៖ “​អ្វីដែល​ស្មាន​មិន​ដល់ បានកើត​ឡើង​ហើយ​… ឥឡូវនេះ ខ្ញុំ​ធ្វើតាម​ការណែនាំ​របស់​គ្រូពេទ្យ នឹង ពង្រឹងស្មារតី​ឲ្យ​បាន​ល្អ រង់ចាំ​ការព្យាបាល។ សូមទោស​អ្នក​រាល់គ្នា​ផង​… បើ​ខ្ញុំ​មិន​មក​ពិនិត្យ ខ្ញុំ​គេចវេះ វា​ជា​រឿង​មិនល្អ​ទេ សុខចិត្ត​ឲ្យ​អ្នក​ទាំងអស់គ្នា​ជេរ​ខ្ញុំ​…​សូមទោស​មិត្តភក្តិ អ្នក​រាប់អាន ដែល​ខ្ញុំ​នាំទុក្ខ​ឲ្យ.. សូមមេត្តា​ទៅពិនិត្យ​សុខភាព​ដែល​នៅ​ជិត និង​ស្តាប់​តាម​ការណែនាំ​របស់​រាជ​រដ្ឋាភិបាល កុំឲ្យ​ស្តាយក្រោយ​ដូច​ខ្ញុំ​”​៕

អត្ថបទ៖ វីរៈ

សូមចុចអាន៖ ​លទ្ធផល​ផ្លូវការ អតីត​សង្ឃ កក្កដា សោភ័ណ្ឌ សង្ស័យ​ខ្លួនឯង តេស្ត​ឆ្លង​កូវីដ ១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៤ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍៤ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១១ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម