ព័ត៌មានជាតិ
ផលនេសាទនៅទន្លេមេគង្គលើ ខេត្តស្ទឹងត្រែង ឆ្នាំ២០២៤ មានចំនួន៤ ៤១៥តោន កើនជាងឆ្នាំមុន២០៩តោន
ផលនេសាទនៅឆ្នាំ២០២៤ ចាប់បាន ៤ ៤១៥តោន មានកើនឡើង៤,៩៧% ដែលបរិមាណនេះបង្ហាញពីការរួមគ្នាអភិរក្សបានល្អប្រសើរ ហើយប្រជាអ្នកនេសាទ ត្រូវគោរពច្បាប់ជលផលបានតាមការណែនាំរបស់អាជ្ញាធរនៅក្នុងរដូវបិទនេសាទ ចាប់ពីខែឧសភា ដល់ខែកញ្ញាកន្លងមក។

ក្នុងកិច្ចប្រជុំវាយតម្លៃធនធានជលផលនៅខេត្តស្ទឹងត្រែង ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ លោក ស្រី សំវិចិត្រ ប្រធានខណ្ឌជលផលស្ទឹងត្រែង អះអាងថា ឆ្នាំ២០២៤នេះក្រុមការងារអភិរក្សគ្រប់អ្នកពាក់ព័ន្ធបានសហការគ្នាល្អ ក្នុងការអភិរក្សត្រីមេពូជ ដែលបានបង្ហាញពីទឹកចិត្តលះបង់ ទាំងកម្លាំងកាយ និងកម្លាំងចិត្ត បើទោះបីសកម្មភាពល្បាត ជួបនៅឧបសគ្គ ហើយកិច្ចការងារគ្មានប្រាក់ឧបត្ថម្ភយ៉ាងណាក៏ដោយ ក៏នៅតែប្រឹងប្រែងទាំងអស់គ្នាដើម្បីអភិរក្សធនធានមច្ឆជាតិ។
លោកបន្តថា ក្នុងឆ្នាំ២០២៤នេះប្រជាអ្នកនេសាទបានភ្ញាក់រឭកស្រឡាញ់ធនធានជលផលរបស់ខ្លួន។ លោកហ៊ានលើកឡើងដូច្នេះ ដោយសារតែក្រោយពេលនេសាទបានប្រភេទត្រី កំពុងរងគ្រោះ ដូចជា ត្រីរាជ្យ-ត្រីត្រសក់-ត្រីគល់រាំង-ត្រីស្ទក់-ត្រីខ្លាជាដើម ប្រជានេសាទបានលែងត្រីទាំងនោះទៅវិញ។

លោក ម៉ា សុខា ប្រធានសហគមន៍នេសាទភូមិកាំងដីស សង្កាត់ព្រះបាទ បានបញ្ជាក់ថា នៅទន្លេមេគង្គលើខេត្តស្ទឹងត្រែងសម្បូរ ត្រីមេពូជធំៗដែលមានទម្ងន់ចាប់ពី ៣គីឡូរហូត ដល់៥ គីឡូ និងត្រីប្រភេទខ្លះទៀត មួយក្បាលមានទម្ងន់ចាប់ពី១០ទៅ២០គីឡូក្រាមក៏មានដែរ។
លោកបន្តថា នៅតាមអន្លុងអភិរក្សត្រីមេពូជ និងនៅតាមតំបន់រណបដងទន្លេមេគង្គមន្ត្រីជំនាញ និងប្រជាសហគមន៍នេសាទបានធ្វើសកម្មភាពចុះល្បាត និងបង្រ្កាបបទល្មើសទទួលបានលទ្ធផលល្អជាងឆ្នាំ២០២៣ ហើយអ្នកនេសាទភាគច្រើនបានគោរពច្បាប់ជលផលយ៉ាងខ្ជាប់ខ្ជួនផងដែរ។

លោក ឡាង ស៊ីណាត ប្រជាអ្នកនេសាទនៅភូមិកោះកីបានគាំទ្រចំពោះការអភិរក្សធនធានជលផលនេះ ព្រោះខេត្តស្ទឹងត្រែងមានប្រភេទត្រីប៉ាសេអ៊ីកំពុងមានឈ្មោះល្បីប្រចាំតំបន់ និងនៅក្នុងខេត្តស្ទឹងត្រែង នៃប្រទេសកម្ពុជា។
លោកសុំឱ្យអាជ្ញាធរមូលដ្ឋានពិសេសមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ នៅតាមចំណុចទីតាំងអន្លុងអភិរក្សនិមួយៗ សូមជួយទប់ស្កាត់បទល្មើសបន្ថែមនៅពេលយប់ ដើម្បីធ្វើឱ្យការអភិរក្សមានប្រសិទ្ធភាព។
គួរឲ្យដឹងថា ទិន្នផលត្រីនៅខេត្តស្ទឹងត្រែងឆ្នាំ២០២៤នេះ មានចំនួន ៤ ៤១៥តោន កើនលើសឆ្នាំ២០២៣ ជាង២០៩តោន ទោះបីជាមាន ប្រភេទត្រីមួយចំនួនកំពុងរងគ្រោះ មានដូចជា- ត្រីត្រសក់ -ត្រីក្រាយ- ត្រីខ្យា- ត្រីរមាស -ត្រីស្ទក់- ត្រីក្រពាត់- ត្រីត្រចៀកដំរី –ត្រីខ្លា -ត្រីប៉ាសេអ៊ី -ត្រីប៉ាវ៉ា និងត្រីក្របីជាដើម។ល៕
អត្ថបទ÷ ហុង វិនជូ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
សន្តិសុខសង្គម១ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី