ព័ត៌មានជាតិ
រដ្ឋមន្ត្រីទេសចរណ៍ ជំរុញឲ្យមន្ត្រីពាក់ព័ន្ធរៀបចំពិធីបុណ្យសមុទ្រលើកទី១១ ឲ្យទទួលបានជោគជ័យ ដើម្បីភ្ញៀវទេសចរចង់មកលេងនៅឆ្នាំខាងមុខទៀត
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញឲ្យមន្ត្រីជំនាញពាក់ព័ន្ធរៀបចំពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ ដែលនឹងប្រព្រឹត្តនៅខេត្តកំពតនាពេលខាងមុខនេះ ត្រូវរៀបចំឲ្យទទួលបានភាពជោគជ័យ ដក់ជាប់អារម្មណ៍ និងការចងចាំរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អន្ទះសារចង់ឃើញ និងចង់ចូលរួមក្នុងការរៀបចំបុណ្យសមុទ្រលើកក្រោយៗទៀត។

ការជំរុញបែបនេះ បានធ្វើឡើងនៅពេលដែលលោកអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារដើម្បីត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ នៅខេត្តកំពតឆ្នាំ២០២៤ដោយមានការចូលរួមពីមន្ត្រីនិងអាជ្ញាធរពាក់ព័ន្ធ។
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើឱ្យបន្តស្មារតីរួបរួមសហការល្អបន្តទៀត ដើម្បីធ្វើយ៉ាងណាឱ្យបុណ្យសមុទ្រលើកទី១១ ទទួលបានជោគជ័យ ដក់ជាប់អារម្មណ៍ និងការចងចាំរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អន្ទះសារចង់ឃើញ និងចង់ចូលរួមក្នុងការរៀបចំបុណ្យសមុទ្រលើកក្រោយៗទៀត។

លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យគណៈកម្មការអន្តរក្រសួង និងអាជ្ញាធរបន្តកិច្ចសហការល្អបន្តទៅមុខទៀត ដើម្បីធ្វើយ៉ាងណាឱ្យពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ នៅខេត្តកំពត ទទួលបានលទ្ធផលជោគជ័យ មានន័យថា កម្មវិធីបានប្រព្រឹត្តទៅតាមការគ្រោងទុក គ្មានបញ្ហាណាមួយកើតឡើង ប្រជាពលរដ្ឋ និងភ្ញៀវទេសចររីករាយ និងចងចាំហើយអន្ទះសារចង់ឃើញការរៀបចំនេះ និងចង់ចូលរួមពីធីបុណ្យសមុទ្រលើកក្រោយៗទៀត។

លោកបានបញ្ជាក់បន្ថែមថា ពិធីនៃបុណ្យសមុទ្រលើកទី១១ ជុំទី៣ នៅខេត្តកំពត នឹងមានការរៀបចំកម្មវិធីកម្សាន្តសប្បាយជាច្រើនដូចជា ការសម្តែងសិល្បៈ កីឡា ការប្រគុំតន្ត្រី ការតាំងពិព័រណ៍ផលិតផលក្នុង និងក្រៅស្រុក និងមានការដាក់តាំងពិព័រណ៍ភូមិមួយផលិតផលមួយជាដើម។

កម្មវិធីបើកជាផ្លូវការនៃពិធីបុណ្យសមុទ្រនឹងធ្វើឡើងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជចន្ទមុន្នី-ហ៊ុនម៉ាណែត៕
អត្ថបទ៖ សឹង រ៉ាត់





-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១០ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ