Connect with us

ព័ត៌មានជាតិ

ធនាគារពិភពលោក ផ្តល់ទឹកប្រាក់ ២ លានដុល្លារ គម្រោងបន្សាំការប្រែប្រួលអាកាសធាតុ​នៅ​កម្ពុជា

បានផុស

នៅ

លោកស្រី Tania Meyer ប្រធានធនាគារពិភពលោកប្រចាំកម្ពុជា បាន​ប្រកាស​ផ្តល់​ទឹក​ប្រាក់​ចំនួន ២ លាន​ដុល្លារ សម្រាប់​គម្រោង​បន្សាំ​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ ដើម្បីលើកកម្ពស់ជីវភាពសហគមន៍ ក្នុងតំបន់ការពារធម្មជាតិ  ក្នុងការឆ្លើយតបនឹងផលប៉ះពាល់ធ្ងន់ធ្ងរនៃការប្រែប្រួលអាកាសធាតុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ឱកាស​​ចូល​ជួប​សម្តែង​ការ​គួរ​សម​ជា​មួយ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ នា​ថ្ងៃ​ទី​០៥ ខែ​វិច្ឆិកា លោក​ស្រី Tania Meyer បាន​វាយ​តម្លៃខ្ពស់​ចំពោះ​កិច្ចខិតខំប្រឹងប្រែង​របស់​ក្រសួងបរិស្ថាន​ក្នុងការដាក់ចេញ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន  ដែល​​បានជំរុញ​លើកទឹកចិត្ត​ជាពិសេសសិស្សានុសិស្ស និងយុវជន ឱ្យចូលរួមយ៉ាងសកម្មដើម្បីភាពស្អាត និងភាពបៃតង។

លោកស្រី បានលើកឡើងពីការគាំទ្រដល់ការអភិវឌ្ឍគោលដៅលំហែបៃតង និងរបៀងទេសចរណ៍ធម្មជាតិ របស់ សហគមន៍តំបន់ការពារធម្មជាតិ ដើម្បីលើកកម្ពស់ជីវភាព សហគមន៍តំបន់ការពារធម្មជាតិ។

ជា​ការ​ឆ្លើយ​តប​លោក​រដ្ឋមន្ត្រី អ៊ាង សុផល្លែត បានគូស​បញ្ជាក់ថា ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដើម្បីតម្រង់ទិស និងចង្អុល បង្ហាញពីអាទិភាព ការងារក្នុងការលើកកម្ពស់​កិច្ច​គាំ​ពារ​បរិស្ថាន ការ​ការ​ពារ​ធនធាន​ធម្មជាតិ និង​ការ​អភិវឌ្ឍ ប្រកប​ដោយ​ចីរភាព ក្នុង​មុំ​ចំនួន ៣ គឺ «ភាពស្អាត» «ភាពបៃតង» និង «ចីរភាព» សំដៅឆ្ពោះទៅសម្រេច ការអភិវឌ្ឍប្រកបដោយអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១០ នាទីutes មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៣៦ នាទីutes មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៤៩ នាទីutes មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៨ ម៉ោង មុន

សូមប្រយ័ត្ន! កម្ពុជា នឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១មេសា

Sokha Hotels

ព័ត៌មានពេញនិយម