ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌកំបូល បន្តចុះបាញ់ថ្នាំកម្ចាត់មូស ដើម្បីបង្ការទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម
រដ្ឋបាលខណ្ឌកំបូល បន្តចុះបាញ់ថ្នាំកម្ចាត់មូស ដើម្បីបង្ការ និងទប់ស្កាត់ ការចម្លងជំងឺគ្រុនឈាម ដោយអនុវត្តតាមបទបញ្ជារបស់ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល ឲ្យបន្តយុទ្ធនាការបាញ់ថ្នាំកម្ចាត់មូសតាមមូលដ្ឋាន ទីវត្តអារាម សាលារៀន ជាដើម។

ជាបន្តបន្ទាប់ មន្ត្រីការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម និងកម្លាំងសន្តិសុខសណ្ដាប់ធ្នាប់ខណ្ឌកំបូល បានបន្តចុះបាញ់ថ្នាំកម្ចាត់មូស ដើម្បីបង្ការការចម្លងជំងឺគ្រុនឈាមតាមលំនៅឋានប្រជាពលរដ្ឋ ស្ថិតក្នុងភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២៤។

ជាមួយនេះ លោក ឃឹម ស៊ុនសូដា បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមលុបបំបាត់ជម្រកមូសខ្លា ដូចជា លុបបំបាត់ទឹកដក់ថ្លាជាជម្រកមូសខ្លា ទឹកដក់ក្នុងសំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ដប វត្ថុដក់ទឹកភ្លៀងជាជម្រកមូសខ្លា នៅក្នុងសហគមន៍ ដើម្បីរួមចំណែកទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម។

សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នេះ បានជំរុញការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាពលរដ្ឋ គឺជាអាទិភាពដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជាដែលក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តយកចិត្តទុកដាក់ជាប្រចាំ៕
អត្ថបទ ៖ សំណាង



-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?